ស្ងាត់ៗ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង សង់បុរី លក់ KS Residence នៅគៀនស្វាយខេត្តកណ្តាល
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន Khmer Real Estate និងជាប្រធាន KW Cambodia ចាប់ផ្តើមបុកគ្រឺះសាងសង់នូវ បុរី KS Residence លក់ជាផ្លូវការហើយ ដែលមានទីតាំងស្ថិតនៅគៀនស្វាយ ក្នុងខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែគុម្ភៈនេះ។
យោងតាមម្ចាស់គម្រោងឲ្យដឹងថា គម្រោងនេះជាការវិនិយោគមួយដែលមានឯកសារ និងអាជ្ញាបណ្ណ័តាមផ្លូវច្បាប់គ្រប់គ្រាន់១០០%ពីក្រសួងដែនដី និងក្រសួងសេដ្ឋកិច្ច ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យ។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាងបានបញ្ជាក់ថា ក្រុមហ៊ុនលោកសង់បុរីនេះ គឺមានប្លង់រឹងដី សម្រាប់សាងសង់បុរី KS Residence គឺមិនជាប់បញ្ចាំនៅធនាគារទេ។ក្រុមហ៊ុននឹងបំបែកក្បាលដីរួចជាស្រេច ដើម្បីអាចផ្ទេរឈ្មោះទៅអ្នកទិញបានគ្រប់ពេលវេលា។
បុរី KS Residence នឹងរត់ការផ្ទេរឈ្មោះក្នុងប្លង់រឹងបង់ពន្ធប្រថាប់ត្រានិងពន្ធគ្រប់ប្រភេទ អោយអ្នកទិញ១០០%ហើយផ្ទះមាន ៣បន្ទប់គេង ៣បន្ទប់ទឹក កន្លែងចតឡានក្នុងរបងផ្ទះទំហំ សរុប ១១០ម៉ែត្...








