អ្នកភូមិជាង ៣ ០០០ នាក់ មកពីរដ្ឋការ៉ែន ភាគអាគ្នេយ៍ប្រទេសមីយ៉ាន់ម៉ា បានភៀសខ្លួន ចូលប្រទេសថៃ
អន្តរជាតិ ៖ ក្រុមសកម្មជន និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា អ្នកភូមិ ប្រហែល ៣ ០០០ នាក់ មកពីរដ្ឋការ៉ែន ភាគអាគ្នេយ៍ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ បានភៀសខ្លួន ទៅកាន់ប្រទេសថៃ បន្ទាប់ពីកងទ័ពភូមា បានវាយប្រហារតាមអាកាស ទៅលើតំបន់ដែលកាន់កាប់ដោយក្រុមប្រដាប់អាវុធជនជាតិ ភាគតិច។
យោងតាមកាសែត Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា អង្គការខាងស្ត្រី របស់ Karen បាននិយាយថា យោធារបស់មីយ៉ាន់ម៉ា បានធ្វើការវាយប្រហារ តាមអាកាស ទៅលើតំបន់ចំនួនប្រាំ នៅក្នុងស្រុក Mutraw ក្បែរព្រំដែនរួមទាំងជំរុំភៀសខ្លួនផង។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា “ នៅពេលនេះអ្នកភូមិកំពុងលាក់ខ្លួន នៅក្នុងព្រៃ ខណៈមនុស្សជាង ៣.០០០ នាក់បានឆ្លងទៅប្រទេសថៃ ដើម្បីជ្រកកោន” ។
ទូរទស្សន៍ថៃ PBS បានផ្សាយថា មនុស្សប្រមាណ ៣.០០០ នាក់ បានទៅដល់ខេត្ត Mae Hong Son។ អាជ្ញាធរថៃមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំកា រអត្ថាធិប្បាយទេ...







