ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

វៀតណាម បានប្រកាសពីដំណើរ ការចាក់វ៉ាក់សាំងការពារកូវីដ១៩

វៀតណាម បានប្រកាសពីដំណើរ ការចាក់វ៉ាក់សាំងការពារកូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
  អន្តរជាតិ៖ វៀតណាម បានប្រកាសពីដំណើរ ការចាក់វ៉ាក់សាំងកូវីដ១៩ កាលពីថ្ងៃចន្ទ ទី៨ ខែមីនា ឆ្នាំ២០២១ ដំបូងជាមួយ នឹងក្រុមការងារសុខាភិបាល នៅទូទាំងប្រទេសពោលគឺនៅក្រោយពេលដែល ខ្លួនបានគ្រប់គ្រងស្ថានភាពឡើងវិញ នៅក្នុងរលកវាយប្រហារលើកទី៤។ ប្រទេសវៀតណាម ត្រូវបានទទួលការសរសើរ ពីសំណាក់សកលលោកពាក់ព័ន្ធទៅនឹងសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ ជាពិសេសតាមរយៈការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួន ចាប់តាំងតែពីការវាយប្រហារដំបូង និងពង្រឹងកម្មវិធីនៃការធ្វើចត្តាឡីស័កនៅក្នុងប្រទេសផងដែលជាលទ្ធផលវាបានធ្វើឲ្យមានផលប៉ះពាល់ ដល់សេដ្ឋកិច្ចតិចតួចបំផុត ធៀបទៅនឹងបណ្តា ប្រទេសផ្សេងទៀតនៅក្នុងតំបន់។ ប្រទេសវៀតណាមត្រូវបានគេដឹងថា បានធ្វើការគ្រប់គ្រងទៅលើ ការរីកដាលនៅត្រឹមតែ ២៥០០នាក់ប៉ុណ្ណោះក្នុងនាមជាប្រទេសដែលមាន ពលរដ្ឋរហូតទៅដល់ ៩៦ លាននាក់ ហើយចំនួនអ្នកស្លាប់ មានត្រឹមតែ៣៥នាក់ គិតចាប់តាំងតែពីទទួល រងការវាយប្រហារកាលពីខែកុម្ភៈឆ្នាំទៅ។ តាមផែន...
ចិនប្រកាសថា នឹងទប់ស្កាត់មិនឲ្យតៃវ៉ាន់ឯករាជ្យ ប៉ុន្តែស្វះស្វែងឲ្យមានចំណងទាក់ទងដោយសន្តិភាព

ចិនប្រកាសថា នឹងទប់ស្កាត់មិនឲ្យតៃវ៉ាន់ឯករាជ្យ ប៉ុន្តែស្វះស្វែងឲ្យមានចំណងទាក់ទងដោយសន្តិភាព

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖លោកនាយករដ្ឋមន្ត្រី Li Keqiang បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសចិននឹងទប់ស្កាត់ដាច់ខាតនូវសកម្មភាពបំបែកខ្លួនណាមួយ ដែលស្វះស្វែងរកភាពឯករាជ្យរបស់តៃវ៉ាន់ ប៉ុន្តែប្តេជ្ញាលើកកម្ពស់កំណើនចំណងមិត្តភាពដោយសន្តិវិធី នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងការបម្រួបបង្រួមគ្នាឡើងវិញរបស់ប្រទេសចិន។ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់រដ្ឋសភារបស់ប្រទេស ចិន លោក Li Keqiang បានមានប្រសាសន៍ថា ទីក្រុងប៉េកាំងប្រកាន់ខ្ជាប់នូវគោលការណ៍ “ប្រទេសចិនតែមួយ” ដែលលើកឡើងថា កោះតៃវ៉ាន់ គឺជាចំណែកនៃប្រទេសចិន។ នៅមហាសាលប្រជាជនរបស់ទីក្រុងប៉េកាំង លោកនាយករដ្ឋមន្ត្រីចិនរូបនេះ បានថ្លែងប្រាប់ដល់គណៈប្រតិភូ៣.០០០នាក់ថា ប្រទេសចិននៅតែប្តេជ្ញាលើកកម្ពស់កំណើនចំណងមិត្តភាពដោយសន្តិវិធី នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងការបង្រួបបង្រួមប្រទេសចិនឡើងវិញ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បានឲ្យ...
 ប្រធានាធិបតីឥណ្ឌូនេស៊ី ជំរុញឲ្យពលរដ្ឋ ស្រឡាញ់ផលិតផលក្នុងស្រុក ជាជាងផលិតផលបរទេស

 ប្រធានាធិបតីឥណ្ឌូនេស៊ី ជំរុញឲ្យពលរដ្ឋ ស្រឡាញ់ផលិតផលក្នុងស្រុក ជាជាងផលិតផលបរទេស

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖ លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី បានលើកឡើងថា អតិថិជនឥណ្ឌូនេស៊ី គួរតែត្រូវបានលើកទឹកចិត្ត ឱ្យស្រឡាញ់ផលិតផលក្នុងស្រុក និងស្អប់ផលិតផលបរទេស ព្រោះលោកបានជំរុញឱ្យមន្រ្តីរក្សាជំហរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ៥ ភាគរយនៅឆ្នាំនេះ។ ថ្លែងនៅក្នុងឱកាស នៃកិច្ចប្រជុំថ្នាក់ជាតិ នៃក្រសួងពាណិជ្ជកម្មលោកចូកូ វីដូដូ ដែលជាប្រធានាធិបតី ត្រូវបានគេស្គាល់ជាទូទៅ បានជំរុញឱ្យឧស្សាហកម្ម ប្រើប្រាស់គ្រឿងបន្លាស់ក្នុងស្រុក ជាជាងនាំចូល ហើយលោកបានលើកឡើងថា ប្រជាជនគួរតែមានមោទនភាព ចំពោះផលិតផលក្នុងស្រុក។ លោកបានបន្ថែមថា យីហោ គឺសំខាន់ ហើយយីហោក្នុងស្រុក ឬផលិតផល របស់សហគ្រាសធុនតូ ចនិងមធ្យម ត្រូវតែដាក់បង្ហាញ នៅតាមផ្សារនិងផ្តល់នូវចំណុចល្អបំផុត លោកប្រធានាធិបតី បាននិយាយថាម៉ាកបរទេស អាចត្រូវបានបង្ហាញនៅចំហៀង។ លោកបានបន្ថែមថា ដោយសារតែចំនួនប្រជាជនរបស់យើង គឺប្រជាជនឥណ្ឌូនេស៊ី មានចំនួនជាង ២៧០ លាននាក់ យើងគួរតែជាអ្នកប្រើប្រាស់ ដ...
រដ្ឋមន្រ្តីការបរទេស G-7ថ្កោលទោសអំពើហិង្សាលើការធ្វើបាតុកម្មដោយសន្តិវិធីនៅមីយ៉ាន់ម៉ា

រដ្ឋមន្រ្តីការបរទេស G-7ថ្កោលទោសអំពើហិង្សាលើការធ្វើបាតុកម្មដោយសន្តិវិធីនៅមីយ៉ាន់ម៉ា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រដ្ឋមន្រ្តីការបរទេសនៃប្រទេសឧស្សាហកម្មទាំង៧ ហៅកាត់ថា G-7 កាលពីថ្ងៃអង្គារបានថ្កោលទោសអំពើហឹង្សាប្រឆាំងនឹងការតវ៉ាដោយសន្តិវិធីរបស់កងកម្លាំងសន្តិសុខរបស់ប្រទេសមីយ៉ាន់ម៉ា មួយថ្ងៃបន្ទាប់ពីបាតុកម្មប្រឆាំងរដ្ឋប្រហារដ៏ធំបានផ្ទុះឡើងនៅទូទាំងប្រទេស នៅពេលប្រជាជនចូលរួមធ្វើកូដកម្មទ្រង់ទ្រាយធំ។ រដ្ឋមន្រ្តី G-7 បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីមានអំពើហឹង្សា ដែលបានបណ្តាលឱ្យបាតុករ ៣ នាក់បានស្លាប់ រួមទាំងពីរនាក់នៅក្នុងទីក្រុងម៉ាន់ដាណៃ ដែលជាទីក្រុងធំជាងគេទី ២ របស់ប្រទេសកាលពីថ្ងៃសៅរ៍។ ស្ត្រីវ័យក្មេងម្នាក់ ដែលត្រូវបានគេបាញ់ចំក្បាលក្នុងបាតុកម្មកាលពីថ្ងៃទី០៩ ខែកុម្ភៈ នៅរដ្ឋធានីណៃពិដោរ បានទទួលមរណភាពកាលពីថ្ងៃសុក្របន្ទាប់ពីទទួលការព្យាបាលអស់រយៈពេល ១០ ថ្ងៃ។ ក្រុមរដ្ឋមន្រ្តីបានទទូចដល់យោធា និងប៉ូលីសនៅក្នុងប្រទេសមីយ៉ាន់ម៉ា ឱ្យអនុវត្តការអត់ធ្មត់ និងគោរពសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ និងបានអំពាវនាវឱ្យបញ្ឈប់នូវ“...
ប្រទេស​ថៃ ចាប់ផ្តើម​​បង្កើនសន្តិសុខនៅព្រំដែនជាមួយនិង​មីយ៉ាន់ម៉ាជុំវិញការប្រមូលផ្តុំប្រឆាំងរដ្ឋប្រហារទីក្រុង Tachilek

ប្រទេស​ថៃ ចាប់ផ្តើម​​បង្កើនសន្តិសុខនៅព្រំដែនជាមួយនិង​មីយ៉ាន់ម៉ាជុំវិញការប្រមូលផ្តុំប្រឆាំងរដ្ឋប្រហារទីក្រុង Tachilek

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប៉ូលីសអន្តោប្រវេសន៍ប្រទេសថៃ បានបង្កើនកាតព្វកិច្ចឃ្លាំមើលព្រំដែននៅក្នុងស្រុក Mae Sai នៃខេត្ត ឈៀងរ៉ៃ ចំពេលមានការព្រួយបារម្ភអំពីការហូរចូលនៃក្រុមអ្នកតវ៉ាមីយ៉ាន់ម៉ា ដែលរត់គេចពីការបង្ក្រាបរបស់អាជ្ញាធរនៅទីក្រុង Tachilek របស់មីយ៉ាន់ម៉ា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ស្នងការការិយាល័យអន្តោប្រវេសន៍លោក Somgpong Chingduang បាននិយាយកាលពីថ្ងៃអាទិត្យនេះថា អាជ្ញាធរអន្តោប្រវេសន៍នៅឯប៉ុស្តិ៍ត្រួតពិនិត្យ Mae Sai ត្រូវបានបញ្ជាឱ្យឃ្លាំមើលយ៉ាងដិតដល់ទៅលើស្ថានភាពនៅទីក្រុងមីយ៉ាន ទល់មុខស្រុកបន្ទាប់ពីអាជ្ញាធរបានបង្ក្រាបការប្រមូលផ្តុំប្រឆាំងនឹងរដ្ឋប្រហារ ។ សូមជម្រាបថា នៅប្រទេសមីយ៉ាន់ម៉ា អាជ្ញាធរសន្តិសុខបានបាញ់គ្រាប់កាំភ្លើង ទៅលើក្រុមបាតុករនៅទីក្រុង Mandalay កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់បាតុករពីរនាក់ ដែលនេះជាឧប្បត្តិហេតុដ៏អាក្រក់បំផុតចាប់តាំងពីកងទ័ពប្រទេសមីយ៉ាន់ម៉ា បានធ្...
សហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើ ថ្នាក់ដឹកនំារដ្ឋាភិបាលយោធាមីយ៉ានម៉ាជុំវិញការធ្វើរដ្ឋប្រហារ

សហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើ ថ្នាក់ដឹកនំារដ្ឋាភិបាលយោធាមីយ៉ានម៉ាជុំវិញការធ្វើរដ្ឋប្រហារ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីករបរទេសរបស់សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បានព្រមព្រៀងគ្នាដាក់ទណ្ឌកម្មលើ ថ្នាក់ដឹកនំារដ្ឋាភិបាលយោធាមីយ៉ានម៉ា ជុំវិញការធ្វើរដ្ឋប្រហារ និងប្រទេសរុស្ស៊ី ពីបទចាប់ឃុំខ្លួនមេដឹកនាំប្រឆាំង គឺលោក Alexey Navalny។ យោងតាមប្រភពព័ត៌មានមួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រៅពីនេះសហភាពអឺរ៉ុប ក៏បានចុះបញ្ជីខ្មៅមន្ត្រីវេណេស៊ុយអេឡាជិត ២០នាក់ ពីបទធ្វើឲ្យប៉ះពាល់ដល់ លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។ លោក Josep Borrell ជាតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងទីក្រុងព្រួចសែលថា សមាជិកទាំង២៧ របស់សហភាពអឺរ៉ុប បានព្រមព្រៀងគ្នាដាក់ ទណ្ឌកម្មលើយោធាមីយ៉ានម៉ា ស្របពេលមានសេចក្តីរាយការណ៍ អំពីការកើនឡើងនៃអំពើហិង្សា ក្នុងប្រទេសប្រឆាំងអ្នកតវ៉ា។ លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “ព្រឹត្តិការណ៍ទាំងនេះ គឺជារឿងគួរឲ្យព្រួយបារម្ភក្រៃលែង ហើយប្...
ហេតុអ្វីក្រុមហ៊ុនស៊ីណូហៃដ្រូ (Sinohydro) ឈរជើងនៅកម្ពុជាបាន ខណៈធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោកត្រូវដាក់ក្នុងបញ្ជីខ្មៅពីបទពុករលួយ

ហេតុអ្វីក្រុមហ៊ុនស៊ីណូហៃដ្រូ (Sinohydro) ឈរជើងនៅកម្ពុជាបាន ខណៈធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោកត្រូវដាក់ក្នុងបញ្ជីខ្មៅពីបទពុករលួយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ភ្នំពេញ៖ បើយោងតាមប្រភពមកពី Website IFACT បានសរសេរថា, ទាំងធនាគារអភិវឌ្ឍន៍អាស៊ីនិងធនាគារពិភពលោកបានដាក់ក្រុមហ៊ុនស៊ីណូហៃដ្រូ (Sinohydro) ក្នុងបញ្ជីខ្មៅ ពីបទពុករលួយនិងការងារមិនត្រឹមត្រូវ ក្នុងកំឡុងខែកក្កដា ឆ្នាំ២០២១កន្លងទៅ។ ផ្ទុយទៅវិញហេតុអ្វីមានសិទ្ធិដេញថ្លៃគម្រោងនៅកម្ពុជា? នេះជាចំណុចដ៏រសើបបំផុត៊ ប្រភពមកពី Website IFACT បានលើកឡើងថា, ថ្លៃដើមនៃការខូចខាតដែលធ្វើឡើងដោយក្រុមហ៊ុនចិន Sinohydro ចំពោះបរិស្ថាន ហ្សកហ្ស៊ី (Georgian)។ មានចំនួនសរុប ២,៨ លានឡារី គិតជាប្រាក់ដុល្លាប្រមាណ ៩០៩.០៩១ ដុល្លារ។ ចាប់តាំងពីឆ្នាំ ២០១៣ ក្រុមហ៊ុននេះត្រូវបានពិន័យជាប្រាក់ត្រឹមតែ ៤៩,០០០ ឡារី (១៦,១៧២ ដុល្លារអាមេរិក) ហើយគ្មានការស៊ើបអង្កេតព្រហ្មទណ្ឌចំនួនពីរប្រឆាំងនឹងក្រុមហ៊ុននេះត្រូវបានប្រកាសថាបានបញ្ចប់នោះទេ។ រដ្ឋាភិបាលហ្សកហ្ស៊ី (Georgian) បន្តចុះកិច្ចសន្យារាប់លានដុល្លារជាមួយស៊ីណូហៃដ្រូ។ Sinohydro ត្រូវបានគេចោទប្រកាន់ពីបទ...
អាមេរិកនឹងចរចារជាមួយចិន ដើម្បីរកដំណោះស្រាយ ឈ្នះ-ឈ្នះ ទាក់ទងព្រឹត្តិការណ៍នៅភូមា

អាមេរិកនឹងចរចារជាមួយចិន ដើម្បីរកដំណោះស្រាយ ឈ្នះ-ឈ្នះ ទាក់ទងព្រឹត្តិការណ៍នៅភូមា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ភ្នំពេញ៖ លោក តាន់ វុទ្ធា​ អ្នកតាមដានភូមិសាស្រ្តនយោបាយ បានលើកឡើងថា ក្រោយរដ្ឋប្រហារ នៅភូមាពួកយោធាអត់ធ្មត់សង្កត់ចិត្ត មិនទាន់ហ៊ានប្រើកណ្តាប់ដៃដែក ទៅលើហ្វូងបាតុករនៅទ្បើយទេ ដោយរង់ចាំដំណោះស្រាយ ក្រោយវាំងននរវាងសហរដ្ឋអាមេរិក និងចិនសិន ព្រោះពួកយោធាដឹង យ៉ាងច្បាស់ថា រដ្ឋការលោក Joe Biden នឹងមិនហ៊ានប្រើធម៌ក្តៅជាមួយពួកគេទ្បើយ។ ជុំវិញបញ្ហាដែលកំពុងក្ដៅគគុក នេះ លោក តាន់ វុទ្ធា បានបកស្រាយ និងពន្យល់នៅថ្ងៃទី១៨ កុម្ភៈនេះ ថា មូលហេតុក៏ដោយសារតែ ប្រសិនបើសហរដ្ឋអាមេរិក បបួលសម្ព័ន្ធមិត្ត Indo-Pacific ដាក់ទណ្ឌកម្មលើប្រទេសភូមានោះ មេដឹកនាំយោធាភូមានឹងបណ្តេញ ក្រុមហ៊ុនធំៗរបស់ Indo-Pacific ដូចជា ជប៉ុន ឥណ្ឌា អូស្រ្តាលី កូរ៉េខាងត្បូង និង សឹង្ហបុរី ជាដើម ចេញពីភូមា ហើយប្រទេសទាំងនោះ នឹងខាតបង់ប្រាក់រាប់ពាន់លានដុល្លារមួយ រំពេចដែលនេះជាចំណុច ចាប់ផ្តើមចុះខ្សោយ និងបែកបាក់គ្នារបស់ Indo-Pacific ហើយ។ លោក តាន់ វុទ្ធាបញ្ជាក់បន្ថែមថា ...
លោក Erdogan៖ អាមេរិកគំាំទ្រពួកសកម្មប្រយុទ្ធ ដែលសម្លាប់ កងកម្លាំងតួកគី នៅអ៊ីរ៉ាក់

លោក Erdogan៖ អាមេរិកគំាំទ្រពួកសកម្មប្រយុទ្ធ ដែលសម្លាប់ កងកម្លាំងតួកគី នៅអ៊ីរ៉ាក់

ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃចន្ទនេះ បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទគាំទ្រដល់ពួកសកម្មប្រយុទ្ធឃឺដ ដែលទីក្រុងអង់ការ៉ានិយាយថា បានសម្លាប់តួកគីចំនួន១៣នាក់ នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង និងបានបន្ថែមថា សេចក្តីថ្លែងការណ៍ថ្កោលទោសរបស់អាមេរិក គឺជារឿងកម្លែង។ តាមសេចក្តីរាយការណ៍ លោក Tayyip Erdogan បាននិយាយប្រាប់អ្នកគាំទ្របក្ស AK Party ថា សេចក្តីថ្លែងការណ៍សហរដ្ឋអាមេរិកបានបង្ហាញថា ខ្លួនគាំទ្រដល់ពួក PKK និងកងកម្លាំងឃឺដស៊ីរី YPG ដែលទីក្រុងអង់ការ៉ាចាត់ថា ជាក្រុមបំបែកខ្លួនពីពួក PKK។ ប្រទេសតួកគី បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញនេះថា ពួកសកម្មប្រយុទ្ធមកពីបក្សពលករឃឺដខុសច្បាប់ ដែលហៅកាត់ថា PKK បានសម្លាប់ជនជាតិតួកគីចំនួន១៣នាក់ ដែលរួមមានទាំងបុគ្គលិកយោធានិងប៉ូលិស ស្របពេលធ្វើប្រតិបត្តិការយោធា ប្រឆាំងក្រុមនោះ។ គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៥ ...
អតីតទីប្រឹក្សា ទំលាយរឿងលោក Trump ធ្លាប់ចេញបញ្ជាឲ្យសំលាប់ មេដឹកនាំស៊ីរី លោកអាសាដ

អតីតទីប្រឹក្សា ទំលាយរឿងលោក Trump ធ្លាប់ចេញបញ្ជាឲ្យសំលាប់ មេដឹកនាំស៊ីរី លោកអាសាដ

ព័ត៌មានអន្តរជាតិ
បរទេស៖ នៅសប្តាហ៍នេះមានការ លើកឡើងគួរឲ្យភ្ញាក់ផ្អើលមួយទៀត នៅក្រោយការចាកចេញពីតំណែង របស់លោកប្រធានាធិបតី អាណត្តិមុនលោក Donald Trump ដោយអតីតទីប្រឹក្សាមួយរូបរបស់លោកថា Trump ធ្លាប់ចេញបញ្ជាក់ឲ្យកំចាត់ចោល នូវមេដឹកនាំស៊ិរីបច្ចុប្បន្នលោកអាសាដ។ លោក KT Macfarland អតីតទឹកប្រឹក្សារងផ្ទាល់ទទួលបន្ទុក ផ្នែកកិច្ចការងារសន្តិសុខជាតិ ដែលបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន របស់ទូរទស្សន៍ BBC ថាលោក Trump ពិតជាបានចេញបញ្ជាឲ្យធ្វើឃាត មេដឹកនាំលោកអាសាដពិតមែន នៅក្នុងសប្តាហ៍ដំបូងនៃការកាន់អំណាច របស់លោកកាលពីឆ្នាំ២០១៧។ លោកបានបន្តថា នៅក្នុងកិច្ចប្រជុំមួយក្រោយពេល ដែលលោកបានទស្សនាវិដេអូដោយផ្ទាល់ អំពីទិដ្ឋភាពពលរដ្ឋស៊ីវិលជាច្រើននាក់ បានរងការវាយប្រហារ នៅក្នុងរោងចក្រផលិតហ្គាស Sarin ប៉ុន្តែត្រូវបានបដិសេធដោយលោក និងមានទាំងការផ្តល់យោបល់ បន្ថែមមួយចំនួនផងដែរ។ គ្រានោះលោកបានឆ្លើយតបទៅនឹងលោក Trump ភ្លាមថាលោកមិនអាចធ្វើរឿងនេះ បាននោះទេពី...