បណ្ឌិត ម៉ៅ ហាវណ្ណាល់ ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា និង ក្រុមហ៊ុន Henan Investment Group ទីក្រុងចឹងចូវ, សាធារណរដ្ឋប្រជាមានិតចិន
ភ្នំពេញៈ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា និង ក្រុមហ៊ុន Henan Investment Group ទីក្រុងចឹងចូវសាធារណរដ្ឋប្រជាមានិតចិន, ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ។
នៅក្នុងពិធីនោះ លោក Mr. Yi Riwu ប្រធានក្រុមហ៊ុន Henan Investment Group លោក Mr. Zhan Daivd អគ្គនាយកក្រុមហ៊ុនអាកាសចរណ៏ជាតិកម្ពុជា
លោក។លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់បានថ្លែងថាថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែងដែលបានចូលរួមក្នុង ពិធីចុះហត្ថ- លេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និង ក្រុមហ៊ុន Henan Investment Group និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ថ្នាក់ដឹកនាំ ក្រុមហ៊ុន Henan Investment Group ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងរៀបចំឱ្យ មានពិធីនេះ។ លោកបណ្ឌិតលើកឡើងថា នេះជាលើកទី១ ដែលខ្ញុំនិងគណប្...








