លោក វង សូត ដឹកនាំគណៈប្រតិភូរដ្ឋសភាធ្វើដំណើរត្រលប់ពីការចូលរួមសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន នៅខេត្តហ្វូជាន ប្រទេសចិន
លោក វង សូត អនុប្រធានទី២រដ្ឋសភា នៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញ ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញប្រកបដោយសុខសុវត្ថិភាព និងជោគជ័យ ក្នុងបេសកកម្មចូលរួមសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន នៅខេត្តហ្វូជាន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពី ថ្ងៃទី២៥-២៩ ខែតុលា ឆ្នាំ២០២៤។
សូមបញ្ជាក់ជូនថា ក្នុងអំឡុងពេលនៃបេសកកម្មការងារនេះ លោក វង សូត បានចូលរួមថ្លែងសន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន ក្រោមប្រធានបទ “ការយល់ដឹងអំពីអរិយធម៌ចិន និងការលើកកម្ពស់ទំនើបភាវូបនីយកម្មពិភពលោក” ដោយបានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីរួមចំណែកនៅក្នុងការសម្រេចបានទំនើបភាវូបនីយកម្មពិភពលោក និងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។
លោក ក៏បានជួបពិភាក្សាការងារជាមួយ លោក ចូ ជូអ៊ី (Zhou Zuyi) លេខាធិការបក្សកុម្មុយនិស្តចិនខេត្តហ្វូជាន និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប...








