លោក ណាំ វណ្ណារ៉ា មេប៉ុស្តិ៍នគរបាល ច្រកទ្វារអន្តរជាតិព្រំដែនបន្ទាយចក្រី កាន់តំណែងដុះស្លែ ប្រព្រឹត្តអំពើពុករលួយ ប្រមូលលុយ ពីក្រុមឈ្មួញដឹកស្រូវទៅលក់នៅវៀតណាម ព្រមទាំង ឈ្មួញវៀតណាមដឹកជញ្ជូនទំនិញផ្សេងៗ ចូលមកខ្មែរទាំងយប់ទាំងថ្ងៃ មិនគូរ អង្គភាពប្រឆាំងអំពើពុករលួយមេីលរំលង 25/09/2024
ព្រៃវែង ÷ តាមការបញ្ជាក់ ពីក្រុមឈ្មួញ និងអាជីវករព្រមទាំង ប្រជាពលរដ្ឋ ដែលដឹកជញ្ជូនស្រូវទៅលក់ឲ្យឈ្មួញយួន
តាមច្រកទ្វារអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច
បានឲ្យដឹងថា ទល់តែបង់លុយ ទៅឲ្យសមត្ថកិច្ចពាក់ព័ន្ធច្រកនេះ ទេីបអ្វីៗ ប្រព្រឹត្តទៅយ៉ាងរលូន ។
រីឯខាងភាគីយួនបានតម្រូវឲ្យឈ្មួញ អាជីវករនិងពលរដ្ឋខ្មែរ ដឹកជញ្ជូនស្រូវឡើងស្ពានទៅទម្លាក់ស្រូវលក់នៅទឹកដីយួន តាមព្រំដែនដែលធ្វើឲ្យ ខាតពេលវេលាយ៉ាងច្រើន ហើយត្រូវបង់លុយ សម្រាប់ខាងសមត្ថកិច្ចភាគីខ្មែរទៀតផង។
ប្រភពពីក្រុមឈ្មួញ ដឹកជញ្ជួនស្រូវយកទៅលក់ឲ្យឈ្មួញវៀតណាម បានឲ្យដឹងទៀតថា ឈ្មួញខែ្មរចំណាយក្នុងមួយជេីងៗ អស់ចាប់ពី៣០០០០០រៀល ទៅ ៣៥០០០រៀល ទៅលេីសមត្ថកិច្ចពាក់ព័ន្ធច្រកនេះផងដែរ។
បញ្ហាដែលលោក មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិព្រំដែនបន្ទាយចក្រីហ៊ានធ្វើអ្វីៗតាមអំពេីចិត្ត ប្រហែលជាអាងខ្នងបង្អែករឹងមាំនៅស្នងការដ្ឋាននគរបា...








