ប្រទេសជាសមាជិកអនុសញ្ញាអូតាវ៉ា គាំទ្រកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន
លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានដឹកនាំកិច្ចប្រជុំត្រៀមលើកទី២ សម្រាប់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។
កិច្ចប្រជុំពេញអង្គ ពិភាក្សាទៅលើប្រធានបទចំនួន៩ រួមមាន ១.សេចក្តីថ្លែងការណ៍បើកកិច្ចប្រជុំ ២. អនុម័តរបៀបវារៈកិច្ចប្រជុំត្រៀមលើកទី២ ៣.ការរៀបចំការងារសម្រាប់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ៤.ការផ្លាស់ប្តូរទស្សនវិស័យលើឯកសារចំនួន៤ដែលត្រូវអនុម័តក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ (សេចក្តីព្រាងការពិនិត្យឡើងវិញនៃប្រតិបត្តិការ និងលក្ខន្តិកៈនានានៃអនុសញ្ញា ២០២៤-២០២៩, សេចក្តីព្រាងផែនការសកម្មភាពសៀមរាប-អង្គរ, សេចក្តីស្នើកិច្ចប្រជុំនានានិងយន្តការសម្រាប់ក្រោយកិច្ចប្រជុំកំពូលសៀមរាប-អង្គរ, សេចក្តីព្រាងធាតុផ្សំនានាសម្រាប់សេចក្តីថ្លែងការណ៍នយោបាយសៀមរាប...








