ដំណើរកម្សាន្តទិសឦសានជើងដំបូងបានបញ្ចប់ដោយជោគជ័យ ប្រកបដោយភាពសប្បាយរីករាយ និងភាពជឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី
ដំណើរកម្សាន្តទិសឦសានជើងទី១ ក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី ដោយឥតគិតថ្លៃដែលផ្តល់ជូនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសៅរ៍នេះ បានបញ្ចប់ដោយជោគជ័យ។
អ្នកចូលរួមទាំងអស់បានសម្តែងក្តីសប្បាយរីករាយ និងជំនឿជឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី។
ព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋប្រមាណ ២០០ អង្គ/នាក់ បានចូលរួមក្នុងដំណើរទស្សនកិច្ចនេះនាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលដៅដើម្បីឱ្យប្រជាពលរដ្ឋបានឃើញផ្ទាល់ភ្នែកចំពោះខ្សែក្រវាត់ការពារទឹកដីយ៉ាងរឹងមាំដូចជា បង្គោលព្រំដែន ប៉ុស្តិ៍នគរបាលការពារព្រំដែន ផ្លូវក្រវាត់ព្រំដែន អមដោយផ្ទះប្រជាពលរដ្ឋ រួមទាំងផលដំណាំ ចំការកៅស៊ូ ដំឡូងមី ការចិញ្ចឹមសត្វ ពិសេសការនេសាទត្រីរបស់ប្រជាពលរដ្ឋនៅតាមអូព្រំដែនជាដើម។
ព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋមិនត្រឹមតែបានដើរកម្សាន្តតាមផ្លូវក្រវាត់ព្រំដែនដែលពួកគេមិនដែលបានធ្វើក...








