ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភត្រា អនុញ្ញាតឱ្យរដ្ឋលេខាធិការនៃអាកាសចរណ៍ស៊ីវិល សាម៉ន បណ្ឌិត្យ និងក្រុមការងារចូលជួបសម្តែងការគួរសម

រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភត្រា អនុញ្ញាតឱ្យរដ្ឋលេខាធិការនៃអាកាសចរណ៍ស៊ីវិល សាម៉ន បណ្ឌិត្យ និងក្រុមការងារចូលជួបសម្តែងការគួរសម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាត ឱ្យលោក សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋាន​​អាកាសចរណ៍ស៊ីវិល និងជាអតីតប្រធានក្រុមការងារទប់ស្កាត់អំពើជួញដូរមនុស្ស និងប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងព័ត៌មាន និងក្រុមការងា រចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ សូមជម្រាបថា លោករដ្ឋលេខាធិការ សាម៉ន បណ្ឌិត្យ គឺជាអតីត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអតីតប្រធានក្រុមការងារទប់ស្កាត់អំពើជួញដូរមនុស្ស និងប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងព័ត៌មានផងដែរ។ រូបថត៖ ខឹម សុវណ្ណារ៉ា...
រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ អញ្ជើញគោរពវិញ្ញាណក្ខន្ធលោក Graeme Buckley អតីតទីប្រឹក្សាឧបការីអគ្គនាយកអង្គការអន្តរជាតិខាងការងារ(ILO)

រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ អញ្ជើញគោរពវិញ្ញាណក្ខន្ធលោក Graeme Buckley អតីតទីប្រឹក្សាឧបការីអគ្គនាយកអង្គការអន្តរជាតិខាងការងារ(ILO)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣០ខែឧសភា ឆ្នាំ២០២ ៤នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកGraeme Buckleyទីប្រឹក្សាឧបការីអគ្គនាយកអង្គការអន្តរជាតិខាងការងារ(ILO) និងជាអតីតនាយកការរិយាល័យអង្គការអន្តរជាតិខាងការងារ(ILO) ប្រចាំនៅប្រទេសថៃ កម្ពុជា និងឡាវ នៅការរិយាល័យប្រចាំប្រទេសកម្ពុជាក្នុងរាជធានីភ្នំពេញ។ លោក Graeme Buckley បានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះដោយរោគាពាធ។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានគូសបញ្ជាក់ថា ការបាត់បង់បុគ្គលឆ្នើមរូបនេះគឺជាបាត់បង់នូវធនធានមនុស្សដ៏សំខាន់ដែលបានប្រឹងប្រែងជួយសម្រេចបេសកកម្មរបស់ILOក្នុងតំបន់ ហើយកម្ពុជាក៏ទទួលបានផលប្រយោជន៍ចេញពីកិច្ចខិតខំប្រឹងប្រែងរបស់លោកGraeme Buckleyផងដែរ៕ #MLVT #HENGSour...
វឌ្ឍនភាពគម្រោងប្រព័ន្ធស្រោចស្រពនិងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានប្រមាណ ៩៥% ដោយគ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខ

វឌ្ឍនភាពគម្រោងប្រព័ន្ធស្រោចស្រពនិងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានប្រមាណ ៩៥% ដោយគ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: វឌ្ឍនភាពគម្រោងប្រព័ន្ធស្រោចស្រពនិងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានប្រមាណ ៩៥% ដោយគ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខ។ គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩៥% ដែលក្នុងនោះមាន៖ - ១. ស្តារស្ទឹងព្រែកត្នោតប្រវែង ២៦គីឡូម៉ែត្រ - ២. ស្តារព្រែកហូរប្រវែង ៣.៥គីឡូម៉ែត្រ ដោយរៀបថ្មនៅបាតប្រឡាយ និងជើងទេរជុំវិញប្រឡាយ - ៣. ស្តារប្រឡាយព្រែកហូរប្រវែង ៣.៧គីឡូម៉ែត្រ ដោយចាក់បេតុងបាត និងជើងទេរអមសងខាង - ទី៤. រៀបចំស្តារនិងក្រាលថ្មភ្នំប្រឡាយ៩៦ ប្រវែង ៤.៥គីឡូម៉ែត្រ។ គម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល គ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខ ដើម្បីត្រៀមលក្ខណៈសម្រាប់ខែវស្សា ដែលកំពុងចូលមកដល់ ។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្...
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងរដ្ឋមន្ត្រីក្រសួងធម្មការ  បានអញ្ជើញជាអធិបតីសិក្ខាសាលាស្តីពីការប្រើសង្ឃសព្ទ និងរាជសព្ទជូនដល់មន្ត្រីរាជការក្រសួងព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯកជន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងរដ្ឋមន្ត្រីក្រសួងធម្មការ បានអញ្ជើញជាអធិបតីសិក្ខាសាលាស្តីពីការប្រើសង្ឃសព្ទ និងរាជសព្ទជូនដល់មន្ត្រីរាជការក្រសួងព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯកជន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោល ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីសិក្ខាសាលាស្តីពីការប្រើសង្ឃសព្ទ និងរាជសព្ទជូនដល់មន្ត្រីរាជការក្រសួងព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯកជន ដោយមានការនិមន្តចូលរួមជាវាគ្មិនពីសំណាក់ សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា និងសម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំក្រសួងព័ត៌មាន រាជធានីភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា...
រដ្ឋមន្រ្តី ហេង សួរ និងរដ្ឋមន្រ្តី ហែម វណ្ណឌី ប្តេជ្ញារួមគ្នាជំរុញការអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល

រដ្ឋមន្រ្តី ហេង សួរ និងរដ្ឋមន្រ្តី ហែម វណ្ណឌី ប្តេជ្ញារួមគ្នាជំរុញការអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងជំរុញផែនការសកម្មភាពនៃយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨។ ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រី ហេង សួរ បានធ្វើបច្ចុប្បន្នភាពស្តីពីសមិទ្ធផលដែលក្រសួងបានសម្រេចកន្លងមកក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលជាការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាពនិងផលិតភាព រួមទាំងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្រោយបានស្តាប់ពីវឌ្ឍនភាព លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងការងារ បានសម...
កម្ពុជាត្រូវការ និងស្វាគមន៍ដៃគូវិនិយោគទាំងអស់លើវិស័យកសិកម្ម ជាពិសេសលើការកែច្នៃសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ ជាអាទិ៍ចិន និងអឺរ៉ុប

កម្ពុជាត្រូវការ និងស្វាគមន៍ដៃគូវិនិយោគទាំងអស់លើវិស័យកសិកម្ម ជាពិសេសលើការកែច្នៃសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ ជាអាទិ៍ចិន និងអឺរ៉ុប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមកិច្ចពិភាក្សាជាមួយអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងកិច្ចប្រជុំនេះរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាត្រូវការ និងស្វាគមន៍ដៃគូវិនិយោគទាំងអស់លើវិស័យកសិកម្ម ជាពិសេសលើការកែច្នៃសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ ជាអាទិ៍ចិន និងអឺរ៉ុប។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កម្ពុជាមានស្វាយចន្ទីល្អ រសជាតិឆ្ងាញ់ ដែលកំពុងត្រូវការអ្នកកែច្នៃ នាំចេញប្រកបដោយគុណភាព មានតម្លៃបន្ថែមខ្ពស់ ដែលអាចផ្តល់ផលចំណេញទាំងកសិករ និងក្រុមហ៊ុន។ ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមអំពីផលិតផលកសិកម្មរបស់ខ្មែរ ដែលមានសក្តានុពលមួយចំនួនទៀត ដូចជាស្វាយ ចេកអំបូងលឿង កៅស៊ូ និងអង្ករជាដើម ដែលត្រូវការក្រុមហ៊ុនផ្សព្វផ្សាយ ធ្វើទីផ្សារ និងនាំចេញទៅក្រៅប្រទេស។ ល...
រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ បានអញ្ជើញបើកសិក្ខាសាលាស្តីពី «ការជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព»

រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ បានអញ្ជើញបើកសិក្ខាសាលាស្តីពី «ការជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហេង សួរ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព» ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។ សិក្ខាសាលានេះរៀបចំធ្វើឡើង ក្នុងគោលបំណងពិភាក្សា​អំពីលទ្ធភាពក្នុងការ​ជំរុ​ញ​​ឱ្យមានការផ្លាស់ប្តូរពីប្រភេទរថយ​ន្តដឹកទំនិញ ទៅជាប្រភេទរថយន្តដឹកអ្នកដំណើរសម្រា​ប់​កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នៅកម្ពុជា។ គួរបញ្ជាក់ជូនដែរថា កន្លងមក ក្រសួងក៏បានរៀបចំសិក្ខាសាលាចំនួន ៥លើករួចមកហើយ ដើម្បីស្វែងរកយន្តការផ្លាស់​​ប្តូរជាបណ្តើរៗនូវ​មធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និង​ផា​សុក​ភាព​ជាងមុនត្រឹមឆ្នាំ២០២៧ ហើយថ្ងៃនេះក៏ជាលើកទី៦ ដែលក្រសួងបានរៀបចំសិក្ខាសាលានេះ​ឡើង៕ ...
សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ អ្នកឧកញ៉ា ម៉ៅ ចំណាន និង គណៈប្រតិភូសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ អ្នកឧកញ៉ា ម៉ៅ ចំណាន និង គណៈប្រតិភូសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន និង គណៈប្រតិភូសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញថ្ងៃអង្គារទី២៨ ខែឧសភា ឆ្នាំ២០២៤។
រដ្ឋមន្រ្តីក្រសួងការងារ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

រដ្ឋមន្រ្តីក្រសួងការងារ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ចាជីវៈ ហេង សួរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤នេះបានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយច្រៀងចម្រៀងបទ «នគររាជ» និងច្រៀងបទ «ពង្សាវតាខ្មែរ» ដោយផ្ទាល់រួមគ្នា។ សូមជម្រាបជូនថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីគោរពទង់ជាតិមានចំនួនពីរដងក្នុងមួយសប្តាហ៍ ដែលត្រូវធ្វើឡើងជារៀងរាល់ម៉ោង ៧ព្រឹកនៃថ្ងៃចន្ទ និងរៀងរាល់ម៉ោង ៥ល្ងាចនៃថ្ងៃសុក្រ៕ #MLVT #HENGSour...
ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល ឥឡូវនេះ ពលការិនីខ្មែរ នៅអារ៉ាប៊ីសាអូឌីត ៥នាក់បន្ថែមទៀតបានមកដល់កម្ពុជានៅថ្ងៃនេះហើយ

ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល ឥឡូវនេះ ពលការិនីខ្មែរ នៅអារ៉ាប៊ីសាអូឌីត ៥នាក់បន្ថែមទៀតបានមកដល់កម្ពុជានៅថ្ងៃនេះហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ ពលការិនីខ្មែរ នៅអារ៉ាប៊ីសាអូឌីត ចំនួន ៥នាក់ទៀត បានមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២ ៤នេះ ក្រោមការជួយ ជ្រោមជ្រែង ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតខ្មែរប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីត ជាសេនាធិការ រួមទាំងភាគីពាក់ព័ន្ធ។ គិតត្រឹមលើកនេះទៀត បងប្អូនពលការិនីវិលត្រលប់មកមាតុប្រទេសវិញ សរុបបានចំនួន៥៧នាក់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលយ៉ាងកក់ក្តៅ ចំពោះការមកដល់ របស់ពលការិនី តាំងពីការសម្របសម្រួល នៅព្រលានយន្តហោះ ក្នុងព្រះរាជាណាចក្រថៃ រហូតមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្តីការក្រសួង។ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រោមមានការសម្របសម្រួល របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ ពលការិនីខ្មែរចំនួន ២៤នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយទទួលបានការយកចិត្តទុកដាក់ ពីក្រុមការងាររប...