សម្តេចតេជោ ហ៊ុន សែន “ទុកពេលឲ្យ វិទ្យុVOD “សូមទោសជាសាធារណៈរយៈពេល72ម៉ោងដោយសុំទោសរាជរដ្ឋាភិបាលផងនិងសុំទោស ហ៊ុន ម៉ាណែត ផង
ភ្នំពេញ: ដើម្បីបញ្ចប់នូវការភាន់ច្រឡំឬរហូតដល់ការមួលបង្កាច់ដោយចេតនាពីវិទ្យុVODមិនត្រឹម តែលើហ៊ុន ម៉ាណែតប៉ុណ្ណោះទេ តែវាជារឿងរបស់រាជរដ្ឋាភិ បាលទាំងមូលលើការគ្រប់គ្រងថវិកាជាតិ ខ្ញុំសូមចែករំលែកនូវរបៀបគ្រប់គ្រងថវិកានិយាយជារួម និងនិយាយដោយឡែកលើការផ្តល់ជំនួយចំពោះប្រទេ សទួរគី។
ច្បាប់និងការអនុវត្តនៅប្រទេសយើងគឺមានតែនាយ ករដ្ឋមន្ត្រីម្នាក់គត់មានសិទ្ធិបញ្ជាចំណាយក្រោមច្បាប់ថវិកាជាតិដែលជាអគ្គបញ្ជាការកំពូល។
ឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុគឺជានាយអគ្គសេនាធិការសម្រាប់ដឹកនាំអនុវត្តឯថ្នាក់ដឹកនាំផ្សេងរាប់ទាំងឧបនាយករដ្ឋមន្ត្រីមិនមានសិទ្ធិឬមកលូ កលាន់កិច្ចការនេះឡើយលើកលែងតែការបញ្ជាចំ ណាយក្នុងស្ថាបន័របស់ខ្លួនដែលច្បាប់ថវិកាផ្តល់ជូន។
សម្រាប់ជំនួយទៅប្រទេសទួរគីយោបល់ទីមួយគឺរដ្ឋមន្ត្រីការបរទេសប្រាក់ សុខុនព្រឹកថ្ងៃ8កុម្ភ;ម៉ោង6 .56នាទី។
បញ្ញាខ្ញុំឲ្យប្រកាស់10 ម៉ឺនដុល្លារម៉ោង7.12នាទីនិងបញ្ជូនសំណេរទាំងពីរជូន ឯកឧ...








