លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម ចូលរួមពិធីបើកកិច្ចប្រជុំបូកសរុបការងារវិស័យជលផលឆ្នាំ២០២២ និងលើកទិសដៅ២០២៣
ភ្នំពេញ:លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះបានចូលរួមពិធីបើកកិច្ចប្រជុំបូកសរុបការងារវិស័យជលផលឆ្នាំ២០២២ និងលើកទិសដៅ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារជលផលឆ្នាំ២០២២នេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការកើតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ល្អប្រសើរដែលថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលជលផ លគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងរួមគ្នាសម្រេ ចបានក្នុងឆ្នាំ២០២២កន្លងទៅ តាមតួនាទីភារកិច្ច ទិសដៅការងារ និងផែនការសកម្មភាពដែលបានកំណត់។
កិច្ចប្រជុំ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាល រាជធានី ខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍទាំងអស់ ដែលបានផ្តល់ការសហការ និងគាំទ្រចាំបាច់ដល់ការអនុវត្តការងាររបស់រដ្ឋបាលជលផលក្នុងបុព្វហេតុអភិរក្ស និងអភិវឌ្ឍធនធានជលផលប...








