ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ចាត់តំណាងសួរសុខទុក្ខ លោកស្រីអនុសេនីយ៍ត្រី ញ៉ាន លីដា

ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ចាត់តំណាងសួរសុខទុក្ខ លោកស្រីអនុសេនីយ៍ត្រី ញ៉ាន លីដា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ តែងតែបរិចាកថវិកាផ្ទាល់ខ្លួន របស់លោកឧបត្ថម្ភ ដល់មន្ត្រីជួបការលំបាកគ្រប់ៗគ្នា ជាក់ស្ដែងនៅ ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៣ លោកបានចាត់បញ្ជូន លោកវរសេនីយ៍ទោ យ៉ូន សាមាន និងលោកវរសេនីយ៍ត្រី សឿង សុខេន តំណាងប៉ុស្តិ៍ចុះសួរសុខទុក្ខ លោកស្រីអនុសេនីយ៍ត្រី ញ៉ាន លីដា នាយរងផ្នែក ដែលបានលម្ហែមាតុភាព កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១១:១៥នាទី ។ លោកស្រី ញ៉ាន លីដា សម្រាកនៅមន្ទីរសម្រាកព្យាបាល និងសម្ភព ឃាង សុឃឿន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៨ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងកំពុងសម្រាកព្យាបាលបន្តនៅគេហដ្ឋាន ស្ថិតនៅភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយមានសុខភាពល្អប្រសើរ ក្នុងការចុះសួរសុខទុក្ខនេះ លោកនាយរងប៉ុស្តិ៍ បាននាំយកនូវថវិកា ភេសជ្ជៈនិងគ្រឿងឧប ភោគ បរិភោគមួយចំនួនដែលជា ជំនួយឧបត្ថម្ភរបស់លោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ ជូនដល់លោកស្រីរួមមាន៖ ថវិកាចំនួន ២...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត CUS ចំនួន ៦,៧៩១នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត CUS ចំនួន ៦,៧៩១នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នេះបានអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ចំនួន៦,៧៩១នាក់ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត មកពី ៤សាខា (ភ្នំពេញ កំពង់ចាម កំពង់ធំ និងកំពត)។ ក្នុងចំណោមនិស្សិតជ័យលាភីនេះ មាននិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ចំនួន ១៧៨នាក់ នារី ១០៥នាក់ផងដែរ។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជានាថ្ងៃនេះ។សម្តេចតេជោ មានប្រសាសន៍កោតសរសើរក្រុមប្រឹក្សា ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ CUS ដែលបានប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ បើគ្មានធនធានមនុស្សទេ គឺយើងមិនអាចធ្វើអ្វីបានឡើយ ដូច្នេះត្រូវប្រឹងប្រែងបណ្តុះបណ្តាលធនធានម...
លោក ខៀវ កាញារីទ្ធ ជំរុញឱ្យយកស្នាដៃរបស់ក្រុមនិស្សិតរចនាច្នៃម៉ូតផ្ទះបែបខ្មែរចំនួន១៥០ម៉ូឌែលបោះពុម្ភជាសៀវភៅសម្រាប់ក្មេងជំនាន់ក្រោយ

លោក ខៀវ កាញារីទ្ធ ជំរុញឱ្យយកស្នាដៃរបស់ក្រុមនិស្សិតរចនាច្នៃម៉ូតផ្ទះបែបខ្មែរចំនួន១៥០ម៉ូឌែលបោះពុម្ភជាសៀវភៅសម្រាប់ក្មេងជំនាន់ក្រោយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីល្ងាច​​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ ក្នុងពិធីប្រគល់ពាន់រង្វាន់ដល់ការប្រកួតប្រជែងស្នាដៃរចនាម៉ូតផ្ទះប្រជាជនគំរូនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដោយលោកបានជំរុញឱ្យយកស្នាដៃរបស់ក្រុមនិស្សិតរចនាច្នៃម៉ូតផ្ទះបែបខ្មែរចំនួន១៥០ម៉ូឌែល បោះពុម្ភជាសៀវភៅសម្រាប់ក្មេងជំនាន់ក្រោយ និងបរទេសដើម្បីងាយស្វែងយល់។ ចំពោះ ជ័យលាភីលេខ១ គឺទទួលបាន លិខិតសរសើរមួយ ថវិកាចំនួន ៨លានរៀល លេខ២ ទទួលបានថវិកាចំនួន ៦លានរៀល លិខិតសរសើរមួយ និងជ័យលាភីទី៣ ទទួលបានថវិកាចំនួន២លានរៀល និងលិខិតសរសើរមួយ ។ តាមរយៈស្នាដៃនៃ ការរចនាម៉ូតផ្ទះបែបខ្មែរ របស់ក្រុមនិស្សិតទាំង៥៣ក្រុម គឺមានគំនិតប្លែកៗពីគ្នា ហេតុនេះ គួរតែមានការបោះពុម្ភជាសៀវភៅ ដើម្បីរក្សាជាសម្បត្តិរដ្ឋរបស់កម្ពុជា។ លោករដ្ឋមន្រ្តីមានប្រសាសន៍បន្ថែមថា៖ «ឃើញរបៀបដែលក្មួយៗម្នាក់ៗរចនាឡើង និងពន្យល់ពីលក្ខណៈរបស់ផ្ទះ មានខ្យល់ចេញចូល និងត...
ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិអង្គរជ័យលើ ស្រុកកោះសូទីន ខេត្តកំពង់ចាម សូមគាំទ្រវិធានការផ្លូវច្បាប់របស់គណបក្សប្រជាជនកម្ពុជា និងថ្កោលទោសគណបក្សភ្លើងទៀន ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់សេចក្តីថ្លៃថ្នូរបក្សប្រជាជន

ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិអង្គរជ័យលើ ស្រុកកោះសូទីន ខេត្តកំពង់ចាម សូមគាំទ្រវិធានការផ្លូវច្បាប់របស់គណបក្សប្រជាជនកម្ពុជា និងថ្កោលទោសគណបក្សភ្លើងទៀន ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់សេចក្តីថ្លៃថ្នូរបក្សប្រជាជន

នយោបាយ, ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិអង្គរជ័យលើ ស្រុកកោះសូទីន ខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែមករា ឆ្នា២០២៣នេះ បានចេញញត្តិគាំទ្រសេចក្តីថ្លែងការណ៍ និងវិធានការផ្លូវច្បាប់នានារបស់គណបក្សប្រជាជនកម្ពុជា ហើយបានប្រកាសថ្កោលទោសគណបក្សភ្លើងទៀន ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូរបស់គណបក្សប្រជាជនកម្ពុជា​។ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ គណបក្សភ្លើងទៀន បានការថ្លែងការណ៍របស់ខ្លួន ដោយប្រមាថកាតទាន និងចោទប្រកាន់ទាំងបំពានខុសពីការពិតមកលើគណបក្សប្រជាជនកម្ពុជា ដែលជាទង្វើមិនអាចទទួលយកបានឡើយ។ ដូច្នេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិអង្គរជ័យលើ ឃុំមហាខ្ញូង ស្រុកកោះសូទីន ខេត្តកំពង់ចាម សូមសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ចមានចាត់វិធានការផ្លូវច្បាប់ចំពោះគណបក្សភ្លើងទៀន និងគ្រប់បុគ្គល ដែលបានប្រព្រឹត្តល្មើសច្បាប់។ ឯកឧត្តមប្រធានក្រុមការ...
សម្តេចតេជោ ហ៊ុន​ សែន បានព្រមានចាត់វិធានការច្បាប់រាល់សម្តីប៉ះពាល់ដល់កិត្តិយសបក្សប្រជាជនកម្ពុជា

សម្តេចតេជោ ហ៊ុន​ សែន បានព្រមានចាត់វិធានការច្បាប់រាល់សម្តីប៉ះពាល់ដល់កិត្តិយសបក្សប្រជាជនកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់​ក្នុងពេល​អញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញកាលពីថ្ងៃទី១៩ខែកមរានេះថា ​ សូមកុំចាត់ទុកគ្រប់រឿងរបស់អ្នកនយោបាយ ជារឿងនយោបាយ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសជាថ្មីព្រមានចាត់វិធានការច្បាប់ រាល់សម្តីប៉ះពាល់ដល់កិត្តិយសបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ទៀតថា សំណុំរឿងលោក ថាច់ សេដ្ឋា មិនជាប់ពាក់ព័ន្ធនឹងនយោ​បាយទេ។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា ចាប់ពីពេលនេះតទៅគណបក្សប្រជាជនកម្ពុជា នឹងប្រើប្រាស់វិធានការច្បាប់ ដើម្បីការពារភាពស្អាតស្អំ។ សម្តេចក៏បានណែនាំអោយមេធាវីរាជរដ្ឋាភិបាល ពិនិត្យសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដែលចោទថា គណបក្សប្រជាជនកម្ពុជាគំរាមកំហែងបក្សខ្លួន ដែលចេញផ្សាយការពារម្សិលមិញនេះ។ សម្តេចតេជោក៏បានហាមជនបរទេសកុំអោយលូកដៃក្នុងបទល្មើសរបស់អ...
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាង សង់« មន្ទីរពេទ្យជាតិតេជោ សន្ដិភាព» ដែលមានទីតាំងស្ថិតនៅសង្កាត់ គោក រកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញព្រមទាំងសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះប្រមាណ ១,២០០ នាក់។ អគារ«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»មានចំនួន ១១អគារដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់(E)មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ,អគារព្យាបាលកម្រិតធ្ងន់(H1និង H2)មានគ្រែសរុបចំនួន៥២៧គ្រែ,។ អគារព្យាបាលកម្រិតស្រាល(H 3,H4,H5,H6និ ងH7)មានគ្រែសរុប៨,៩៦៩ គ្រែ,គ្រែបុគ្គលិកពេទ្យប្រចាំការមានចំនួន៤៦គ្រែនិងគ្រែបុគ្គលិកស្នាក់នៅចំនួន២០៦ គ្រែ,អគារបច្ចេកទេស(T1), អគារបច្ចេកទេស (T2),អគារផ្គត់ផ្គង់និងព័ត៌មាន(A)មានទំហំ២ ,៨៣៥ ម៉ែត្រការ៉េ,អគារស្នាក់នៅសម្រាប់បុគ្គលិក (S)មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ច...
លោកបណ្ឌិត អុិត សំហេង អញ្ជើញចូលរួមទិវាជ័យជម្នះ៧មករា ជាមួយសមាជិកគណបក្សនៅជប៉ុនជាង២០០នាក់​

លោកបណ្ឌិត អុិត សំហេង អញ្ជើញចូលរួមទិវាជ័យជម្នះ៧មករា ជាមួយសមាជិកគណបក្សនៅជប៉ុនជាង២០០នាក់​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ជប៉ុន)៖ លោកបណ្ឌិត អុិត សំហេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារកសាងពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេ សជប៉ុន បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សា វរីយ៍លើកទី៤៤នៃទិវាជ័យជម្នះ៧មករា​ ជាមួយសមាជិកគណបក្សនៅប្រទេសជប៉ុនប្រមាណជាង២ ០០នាក់ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣​ នៅទីក្រុង តូក្យូ។ លោកបណ្ឌិតបានលើកឡើងថា ថ្ងៃនេះប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេសបាននិងកំពុងរៀបចំអបអរសាទរនូវការរំលឹកខួបនៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រ ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិទាំងអស់ ដែលបានចូលរួមប្រយុទ្ធ និងធ្វើពលីកម្មក្នុងបុព្វហេតុរំដោះជាតិមាតុភូមិចេញពីរបប ប៉ុល ពត ដ៏ខ្មៅងងឹតនេះ។ លើសពីនេះ លោកបណ្ឌិតបានបន្តថា រយៈពេល ៤៤ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានពុះពារជម្នះរាល់ឧបសគ្គ និងការលំបាកជាច្រើនរាប់មិនអស់ ស្វែងរកសន្តិភាព និងការផ្...
អ្នកឧកញ៉ា យូ សាម៉េត ត្រូវបានតែងតាំងជាប្រធានក្រុមចុះជួយកសាងពង្រីកសមាជិកគណបក្សនៅមូលដ្ឋានក្នុងរាជធានីភ្នំពេញនិងខេត្តនានា

អ្នកឧកញ៉ា យូ សាម៉េត ត្រូវបានតែងតាំងជាប្រធានក្រុមចុះជួយកសាងពង្រីកសមាជិកគណបក្សនៅមូលដ្ឋានក្នុងរាជធានីភ្នំពេញនិងខេត្តនានា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ អ្នកឧកញ៉ា យូ សាម៉េត ត្រូវបានតែងតាំងជាប្រធានក្រុមចុះជួយកសាងពង្រីកសមាជិកគណបក្ស នៅមូលដ្ឋានក្នុងរាជធានីភ្នំពេញ និងខេត្តនានា ហើយនេះបើតាមសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ​ ហ៊ុន​ សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេចចាត់តាំងក្រុមចុះជួយកសាងពង្រីកសមាជិកគណបក្ស នៅមូលដ្ឋានក្នុងរាជធានីភ្នំពេញ និងខេត្តនានា មានសមាសភាព ២០រូប ដោយក្នុងនោះមានអ្នកឧកញ៉ា បណ្ឌិត យូ សាម៉េត ជាប្រធាន។ ក្រុមចុះជួយកសាងពង្រីកសមាជិកគណបក្ស នៅមូលដ្ឋានក្នុងរាជធានីភ្នំពេញ និងខេត្តនានា មានភារកិច្ចចូលរួមសហការជាមួយគណៈកម្មាធិការគណបក្សរាជធានី ខេត្ត ដែលមានការពាក់ព័ន្ធ ដើម្បីធ្វើការងារចលនាកសាងពង្រីកសមាជិកគណបក្សថ្មី នៅតាមមូលដ្ឋានក្នុងរាជធានីភ្នំពេញ និងខេត្តនានា។ អ្នកឧកញ៉ា បណ្ឌិត យូ សាម៉េត បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានផ្តល់ទំនុកចិត្តតែងតាំងលោកជាប្រធានក្រ...
ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប. ចូលរួមពិធីសម្បថដើម្បីបំពេញមុខងារជានគរបាលយុត្តិធម៌

ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប. ចូលរួមពិធីសម្បថដើម្បីបំពេញមុខងារជានគរបាលយុត្តិធម៌

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៣ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ចំនួន ១៦៥រូប សម្រាប់ថ្នាក់កណ្ដាល និងសាខា ក.ប.ប. រាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីសម្បថដើម្បីបំពេញមុខងារជានគរបាលយុត្តិធម៌ ក្រោមច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ស្របតាមមាត្រា៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៅសាលាដំបូងរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងក្រុមប្រឹក្សាសម្បថ និងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ការទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ របស់មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. នេះ ដោយយោងតាមមាត្រា២៣ នៃច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារបានកំណត់ថា “មន្រ្តីអធិការកិច្ចម្ហូបអាហារត្រូវទទួលនីតិសម្បទាជានគរបាលយុត្តិធម៌ ឱ្យពិនិត្យបទល្មើសដែលមានចែងក្នុងច្បាប់នេះស្របតាមបទ ប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ”។ ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរចាកចេញពីសាធារណរដ្ឋម៉ាល់ឌីវ ក្នុងដំណើរនិវត្តន៍មកកាន់រាជធានីភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរចាកចេញពីសាធារណរដ្ឋម៉ាល់ឌីវ ក្នុងដំណើរនិវត្តន៍មកកាន់រាជធានីភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: បន្ទាប់ពីបានស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ាល នៃសាធារណរដ្ឋម៉ាល់ឌីវ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់ រយៈពេល២យ ប់៣ថ្ងៃរួចមក នៅម៉ោង៨.០០នាទី(ម៉ោងនៅម៉ាល់ ឌីវ) ត្រូវនឹងម៉ោង១០.០០នាទី(ម៉ោងនៅកម្ពុជា) ព្រឹកថ្ងៃទី១៧ មករា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងម៉ាល នៃសាធារណរដ្ឋម៉ាល់ឌីវ ក្នុងដំណើរនិវត្តន៍មកកាន់រាជធានីភ្នំពេញ ព្រះរាជាណា ចក្រកម្ពុជា។ នៅអាកាសយានដ្ឋានអន្តរជាតិវ៉ាឡេណា វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ឯកឧត្តម អាប់ឌុលឡា សាហ៊ីដ រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ លោក អ៊ុង ស៊ាន ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋម៉ាល់ ឌីវ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិប...