សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរចាកចេញពីសាធារណរដ្ឋម៉ាល់ឌីវ ក្នុងដំណើរនិវត្តន៍មកកាន់រាជធានីភ្នំពេញ
ភ្នំពេញ: បន្ទាប់ពីបានស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ាល នៃសាធារណរដ្ឋម៉ាល់ឌីវ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់ រយៈពេល២យ ប់៣ថ្ងៃរួចមក នៅម៉ោង៨.០០នាទី(ម៉ោងនៅម៉ាល់ ឌីវ) ត្រូវនឹងម៉ោង១០.០០នាទី(ម៉ោងនៅកម្ពុជា) ព្រឹកថ្ងៃទី១៧ មករា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងម៉ាល នៃសាធារណរដ្ឋម៉ាល់ឌីវ ក្នុងដំណើរនិវត្តន៍មកកាន់រាជធានីភ្នំពេញ ព្រះរាជាណា ចក្រកម្ពុជា។
នៅអាកាសយានដ្ឋានអន្តរជាតិវ៉ាឡេណា វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ឯកឧត្តម អាប់ឌុលឡា សាហ៊ីដ រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ លោក អ៊ុង ស៊ាន ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋម៉ាល់ ឌីវ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិប...








