ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងកសិកម្ម​​ ជួបពិភាក្សានិង​ប្រធានក្រុមហ៊ុន CISBAY អាស៊ី ប៉ាស៊ី ហ្វិ ច ពាក់ព័ន្ធនឹងបច្ចេកវិទ្យាអតិសុខុមប្រាណដី Soil Microbes

រដ្ឋមន្រ្តីក្រសួងកសិកម្ម​​ ជួបពិភាក្សានិង​ប្រធានក្រុមហ៊ុន CISBAY អាស៊ី ប៉ាស៊ី ហ្វិ ច ពាក់ព័ន្ធនឹងបច្ចេកវិទ្យាអតិសុខុមប្រាណដី Soil Microbes

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក​​ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅ​​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោក Jimmy TAY ប្រធានក្រុមហ៊ុន CISBAY អាស៊ី ប៉ាស៊ី ហ្វិ ច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យាអតិសុខុមប្រាណដី Soil Microbes។ លោក Jimmy TAY បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពេលវេលា និងកិច្ចស្វាគមន៍ពីសំណាក់លោក​រដ្ឋមន្ត្រី ហើយចំពោះជំនួបនាព្រឹកនេះ គឺដើម្បីធ្វើបទបង្ហា​ញជូនលោក​​រដ្ឋមន្ត្រី និងមន្ត្រីជំនាញអំពីបច្ចេកទេសថ្មី ដែលមានសារៈ​សំខាន់ និងជាពិសេសអត្ថប្រយោជន៍នៃការប្រើប្រាស់អតិសុខុមប្រាណដី Soil Microbes ទៅលើគុណភាពដី និងដំណាំ។ បច្ចុប្បន្ននេះ បច្ចេកវិទ្យាអតិសុខុមប្រាណដី Soil Microbes របស់ក្រុមហ៊ុនបាន និងកំពុងប្រើប្រាស់ក្នុង ១១ប្រទេស ហើយក្នុងនោះ ៧ប្រទេស គឺស្ថិតនៅក្នុងតំបន់អាស៊ីមានប្រទេសម៉ាឡេស៊ី ប្រទេសថៃកំពុងប្រើប្រាស់លើមុខដំណាំស្រូវ ប្រទេសវៀតណាមលើមុ...
លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន(DLA)និងលោកជំទាវ​ រួម​សហការី បានអញ្ជើញ​​ចូមរួមពិធីកាន់បិណ្ឌទី១១ នៅ​​វត្តឧណ្ណាលោម

លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន(DLA)និងលោកជំទាវ​ រួម​សហការី បានអញ្ជើញ​​ចូមរួមពិធីកាន់បិណ្ឌទី១១ នៅ​​វត្តឧណ្ណាលោម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖​ លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន ឌីអ់ិលអេ (DLA) និងលោកជំទាវ​ រួម​សហការីក្រុមហ៊ុន បានអញ្ជើញ​​ចូមរួមពិធីកាន់បិណ្ឌទី១១ នៅ​​វត្តឧណ្ណាលោមនៅព្រឹក​ថ្ងៃទី២១ខែកញ្ញានេះនឹងបាន​​​​រាប់បាត្រឧទ្ធិសកុសល ជូនចំពោះ​​ ញាតិការដែល​បាន​ចែកឋានទៅកន្លងផុត​​ជាយូរឆ្នាំមក​ហើយ​​។​​ លោក​​ឧកញ៉ានិងលោកជំទាវ​​ ក៏បាន​ ប្រគេនពរជ័យជូន ចំពោះសម្ដេចអគ្គម​ហាសង្ឃរាជកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ជាទីសក្ការ: និងអរគុណដល់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រីជាបងប្អូន និងភ្ញៀវកិត្តិយស ព្រមទាំងក្រុមការងារទាំងអស់គ្នាដែលបានចូលរួមចាប់មគ្គផលទាំងអស់គ្នាផងដែរ​​។  ...
សម្តេច ស ខេង បានដឹកនាំកិច្ចប្រជុំពីករណីបង្រ្កាបបទល្មើសជួញដូរមនុស្ស និងការបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់

សម្តេច ស ខេង បានដឹកនាំកិច្ចប្រជុំពីករណីបង្រ្កាបបទល្មើសជួញដូរមនុស្ស និងការបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំពីករណី បង្រ្កាបបទល្មើសជួញដូរមនុស្ស និងការបង្រ្កាបបទល្មើស ល្បែងស៊ីសងខុសច្បាប់ហើយកិច្ចប្រជុំនេះ មានការចូលរួមពីអភិបាលរាជធានី-ខេត្ត ព្រមទាំងអគ្គស្នងការ និងស្នងការនគរបាលខេត្ត-ក្រុង និងកងរាជអាវុធហត្ថលើផ្ទៃ ។ ការដឹកនាំកិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បញ្ជាដាច់ណាត់ កាលពីចុងសប្ដាហ៍កន្លងទៅ ឲ្យមន្ត្រីមូលដ្ឋានធ្វើការចុះបង្ក្រាប បទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់ ដែលកើតមាន។ក្រោយចេញបទបញ្ជាដាច់ណាត់ ពីសំណាក់រាជរដ្ឋាភិបាលមក ឃើញថា អាជ្ញាធរកងកម្លាំងប្រភេទ នៅតាមបណ្តារាជធានី-ខេត្តនៅទូទាំងប្រទេស បានចេញសកម្មភាព ចុះបង្ក្រាបយ៉ាងផុសផល ដោយទទួលបានលទ្ធផល ផ្លែផ្កាជាបន្តបន្ទាប់ ៕      ...
សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំបានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៦នៅវត្តបុទមវតីរាជវរារាម

សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំបានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៦នៅវត្តបុទមវតីរាជវរារាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីអនុរក្សពន្ធនាគារ កាលពី​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះបានបន្តអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តបុទមវតីរាជវរារាម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដួងវិញ្ញាណ ក្ខន្ធ លោកអ្នកមានគុណ បុព្វបុរសជាតិ មន្ត្រីរាជការនគរបាល យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួ លមរណភាព ទៅកាន់ លោកខាងមុខ។ ក្នុងទិវាប្រកបដោយមហាកុសលនៃពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តបុទមវតីរាជវរារាមនេះដែរ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង បុត្រាបុត្រី ចៅប្រុសចៅស្រី ព្រមទាំងក្រុមគ្រួសារ ក៏បានអញ្ជើញធ្វើពិធីសែនព្រេនម្ហូបអាហារ មានបាយទឹកនំចំណី បារីម្លូស្លា អមដោយទៀនធូបផ្កាភ្ញីដ៏ប្រពៃ ដើម្បីឧទ្ទិសជូនចំពោ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សៀមរាប: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ អញ្ជើញជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំ នៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រម ណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ កិច្ចសំណេះសំណាលនេះ នឹងធ្វើឡើងនៅភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា កន្លងទៅនេះ តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែ នដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាម កាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាននៅថ្ងៃទី១២ ខែកញ្ញានេះ បានអញ្ជើញជាអធិ បតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ។ វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០ ២២ សហការរៀបចំដោយវិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និងសភាពាណិជ្ជកម្មកម្ពុជា។ វេទិកានេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ភាពជាដៃគូស្អិតរមួត និងការឆ្លើយតបរហ័សរបស់អាស៊ាន» ដោយមានការអញ្ជើញចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំស្ថាប័នអ្នករៀបចំខាងលើ ស្ថាប័នធុរកិច្ច ក្រុមហ៊ុន វិនិយោគិន ធនាគារ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងតំណាងអង្គទូតនានា។ សម្តេចតេជោ ហ៊ុន សែន ពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមជាអធិបតីនៅក្...
លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍

លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញនិងចំណា យពេលវេលាដ៏មានតម្លៃជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍នៅថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២២។ លោក ហេង សួរ អនុប្រធានអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍បានថ្លែងថា យើងខ្ញុំសូមថ្លែងអំណរគុណជាអនេកចំពោះអនុសាសន៍ និងការចែករំលែកចំណេះដឹងដ៏មិនអាចកាត់ថ្លៃបានអំពីការដឹកនាំ និងគ្រប់គ្រងអង្គភាព ឬក្រុមការងារ ដល់យើងខ្ញុំ។ លោកបានយើលើកឡើងថា "យើងខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យដឹកនាំប្រកដោយយុទ្ធសាស្ត្រ ចិត្តសាស្ត្រ សិល្បៈ ការច្នៃប្រឌិត និងការប្រកាន់នូវគោល ការណ៍គន្លឺះពេលបំពេញការងារ (សច្ចះធម៌ យុត្តិធម៌ ធានាសង្គតភាព តម្លាភាព មានស្មារតីមនុស្សធម៌ មេត្តា ករុណា និងត្រូវធានាចិរភាព និងនិរន្តភាពនៃសកម្មភាព ឬដំណោះស្រាយ)"។ អនុសាសន៍ និងចំណេះដឹង ដែលបងប្រធានបានលើកឡ...
នាយឧត្តមសេនីយ៍ យន្ត មីន :”ក្រោយយើងខកខានកាន់កាប់១៥ឆ្នាំដោយមិនចំណាយគ្រាប់រំសេវមួយគ្រាប់ឬសាច់ឈាមយុទ្ធជនម្នាក់ឡើយ”

នាយឧត្តមសេនីយ៍ យន្ត មីន :”ក្រោយយើងខកខានកាន់កាប់១៥ឆ្នាំដោយមិនចំណាយគ្រាប់រំសេវមួយគ្រាប់ឬសាច់ឈាមយុទ្ធជនម្នាក់ឡើយ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ស្ពឺ: នាយឧត្តមសេនីយ៍ យន្ត មីន  រដ្ឋលេខាធិការក្រសួងការពារជាតិ កាលពីថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០២២ នេះ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ តបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានៃសាលានាយទាហានស កម្ម ដើម្បីចែករំលែកបទពិសោធន៍ពិត ការងារជាក់ស្តែងលើរឿងរ៉ាវប្រវត្តិវិលវិញនៃភ្នំតាមីន (តេជោ ភ្នំតាមីន) ។     នាយឧត្តមសេនីយ៍ យន្ត មីន មានប្រសាសន៍ថា" ក្រោ យយើងខកខានកាន់កាប់១៥ឆ្នាំដោយមិនចំណាយគ្រា ប់រំសេវមួយគ្រាប់ ឬសាច់ឈាមយុទ្ធជនម្នាក់ឡើយ"។ រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត  មីន សូមអរគុ ណ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព ដែលបានបង្កលក្ខណះងាយស្រួល និងសូមកោតសសើរលើការដឹកនាំ និងកសាងអង្គភាព ព្រមទាំងអរគុណក្រុមការងារ ជួយរៀបចំនិងគាំទ្រដំណើរការធ្វើបាឋកថានេះប្រក បដោយជោគជ័យ។ ភ្នំតាមីន ដែលចាត់ទុកថាជាតំបន់យុទ្ធសាស្ត្រ និងមានសម្រស់ធម្មជាតិគួរអោយទាក់ទាញ ហើយពេលបានឡើងទៅដល់កំ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៤

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជា នៅ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះបាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ សំខាន់ចំនួន ៤ រួមមាន៖ ១-សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ២០២២-២០៣០។ ២-សេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣។ ៣-សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០។ ៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន៕...
លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ប្រកាសឲ្យចូលកាន់ដំណែងជាស្នងការនគរបាលខេត្តក្រចេះជា​​ផ្លូវវការហើយ​​

លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ប្រកាសឲ្យចូលកាន់ដំណែងជាស្នងការនគរបាលខេត្តក្រចេះជា​​ផ្លូវវការហើយ​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ជាស្នងការនគរបាលខេត្តក្រចេះ។ សូមជម្រាបថា មុនចូលកាន់តំណែងជាស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា កាន់តំណែងជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ខណៈលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការចាស់ ត្រូវបានតែង​តាំងជាអគ្គស្នងការរងនគរបាលជាតិ៕...