ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

កម្ពុជាឈ្នះមេដាយមាសដំបូងនៃការប្រកួតអាស៊ានប៉ារ៉ាហ្គេម ដោយក្រុមបាល់បោះរទេះនារី

កម្ពុជាឈ្នះមេដាយមាសដំបូងនៃការប្រកួតអាស៊ានប៉ារ៉ាហ្គេម ដោយក្រុមបាល់បោះរទេះនារី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: កម្ពុជា បានឈ្នះមេដាយមាស លើកដំបូង សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ដោយក្រុមបាល់បោះរទេះជនពិការនារីកម្ពុជា ដែលទើបយកឈ្នះក្រុមថៃ ដោយលទ្ធផល ៧-៥ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រមុននេះបន្ដិច លើវិញ្ញាសា ៣នាក់ ទល់ ៣នាក់ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។ ទម្រាំដណ្ដើមបានមេដាយមាសជូនជាតិ ក្រុមកីឡាការិនីកម្ពុជា បានឆ្លងកាត់ ៤ប្រកួត និងបានយកឈ្នះគូប្រកួតទាំង ៤ប្រកួត ពោលគឺវគ្គសន្សំពិន្ទុវិលជុំ បានយកឈ្នះក្រុមឡាវ ១១-៥ពិន្ទុ, ឈ្នះក្រុមថៃ ៩-៨ពិន្ទុ និងឈ្នះក្រុមហ្វីលីពីន ១៨-០ពិន្ទុ មុនប្រកួតវគ្គផ្ដាច់ព្រ័ត្រ កម្ពុជា បានបន្តយកឈ្នះក្រុមថៃ ៧-៥ពិន្ទុ៕...
សន្តិបណ្ឌិត សុខ​ ផល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកបាណន់ ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូ​ល​​​ដ្ឋាន ប្រគេនទៀនវស្សាចំនួន១៤វត្ត

សន្តិបណ្ឌិត សុខ​ ផល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកបាណន់ ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូ​ល​​​ដ្ឋាន ប្រគេនទៀនវស្សាចំនួន១៤វត្ត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង: សន្តិបណ្ឌិត សុខ​ ផល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកបាណន់ ខេត្តបាត់ដំបងកាលពីថ្ងៃទី ២៩ខែកក្តដានេះ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូ​ល​​​ដ្ឋាន ប្រគេនទៀនវស្សាចំនួន១៤វត្ត ក្នុងឃុំតាគ្រាម ដែលមានព្រះសង្ឃចំនួន៤ ៣អង្គ និងឧបាសក​ឧបាសិកាចូលរួមចំនួន២២ ៣នាក់ ដោយប្រមូលផ្តុំរៀបចំក្នុងវត្តល្អាងតាគ្រាម។ ក្នុងពិធីនោះដែរក៏បានប្រគេនបច្ច័យដល់ព្រះសង្ឃគ្រប់អង្គ និងថវិកាទ្រទ្រង់វត្តមួយចំនួន ព្រមទាំងថវិកាកំដរដៃ ដល់អ្នកចូលរួម ព្រមទាំង​បានដោះស្រាយសំណូមពរចាំបាច់របស់វត្តខ្លះផងដែរ។ ក្នុងឱកាសនោះ សន្តិបណ្ឌិត សុខ ផល​ បា​ន​ថ្លែងអំណរគុណដល់ព្រះសង្ឃ និងពុទ្ឋបរស័ទទាំងអស់ដែលបានចូលរួម ព្រមទាំងបានអនុវត្តកាតព្វកិច្ចរបស់ខ្លួននាពេលកន្លងមកជាពលរដ្ឋល្អក្នុងសង្គម។ នារសៀលថ្ងៃដដែល ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ឡើងវិញសា លាបឋមសិក្សា២ខ្នង១២បន្ទប់ និងទីចាត់ការ១ ខ្នង២ បន្ទប់ ក្នុងសា...
សមាគមសារព័ត៌មានអេឡិចត្រូនិច (AEMSJ ចេញញត្តិប្រកាសគាំទ្រទាំងស្រុង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ របស់កម្ពុជា

សមាគមសារព័ត៌មានអេឡិចត្រូនិច (AEMSJ ចេញញត្តិប្រកាសគាំទ្រទាំងស្រុង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ របស់កម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគ មសារព័ត៌មានអេឡិចត្រូនិច (AEMSJ ព្រមទាំងសមាជិកសមាជិកានៅថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២២ នេះ បានចេញញត្តិប្រកាសគាំទ្រទាំងស្រុងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ របស់កម្ពុជា។ នៅក្នុងញត្តិគាំទ្រនេះ បានកត់សម្គាល់ឃើញថា ការធ្វើវិសោធនកម្មនេះ គឺដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ ធានាឱ្យដល់ស្ថាប័នជាតិ ជាពិសេសរាជរដ្ឋាភិបាលមានដំណើរការប្រព្រឹត្តទៅដោយរលូន មិនមានការជាប់គាំង និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈ។ ការធ្វើវិសោធនកម្មលើកទី១០នេះ ជាការបំពេញភាពចន្លោះប្រហោងនៃច្បាប់ ដោយពុំបានប៉ះពាល់ដល់គោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញ ដូចជា របបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយក៏ពុំបានធ្វើឡើងនៅក្នុងប្រទេសកំពុងស្ថិតនៅក្នុងភាពអាសន្នឡើយ។ នៅក្នុងញត្តិនេះ បានលើកឡើងថា «យើងទាំងអស់គ្នាយល់ឃើញថា ការធ្វើវិសោធនកម្មលើកទី១០នេះ គឺជាការបំពេញបន្ថែមនូវចន្លោះប្រ...
ឃាត់ខ្លួនជនសង្ស័យឈ្មោះ សុឹង ប៊ុនណា បន្ទាប់ពីមានករណីផ្ទុះអាវុធចំនួន៤គ្រាប់

ឃាត់ខ្លួនជនសង្ស័យឈ្មោះ សុឹង ប៊ុនណា បន្ទាប់ពីមានករណីផ្ទុះអាវុធចំនួន៤គ្រាប់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចចំរុះបានឃាត់ខ្លួនជនសង្ស័យ បាញ់បោះសេរី គឺ លោក សុឹង ប៊ុនណា យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបបន្ទាប់ពីមានការសង្ស័យករណីផ្ទុះអាវុធបាញ់ជាច្រើនគ្រាប់ ។ ហេតុការណ៍ផ្ទុះអាវុធបានកើតឡើង នៅវេលាម៉ោង ២២ និង ១៦នាទីថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ដិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។ ព័ត៌មានពីសមត្ថកិច្ចដដែលបានឲ្យដឹងថា ករណីបាញ់បោះសេរីនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ សុឹង ប៊ុនណា ភេទប្រុសអាយុ ៤៧ ឆ្នាំ មុខរបរ អ្នកជំនួញ នៅ ភូមិកើតហេតុខាងលើ។ ជនសង្ស័យបានបាញ់ឡើងលើ ចំនួន ៤ គ្រាប់អាវុធម៉ាកK59 លេខ2249 ផលិតនៅ ប្រទេសរុស្សុី ក្រោយពីបាញ់ហើយជនសង្ស័យ បានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយ។ ក្រោយមក ករណីនេះកម្លាំសមត្ថកិច្ចបានហ៊ុំព័ទ្ធខាងក្រៅតាំងពីយប់រហូត ដល់ម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចចំ...

ញត្តិគាំទ្រចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ របស់ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជធានីភ្នំពេញ៖​  ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA)នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០ ២២ បានចេញញត្តិមួយ សម្ដែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ របស់កម្ពុជា។ នៅក្នុងញត្តិគាំទ្រនេះ បានកត់សម្គាល់ឃើញថា ការធ្វើវិសោធនកម្ម គឺដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ ធានាឱ្យដល់ស្ថាប័នជាតិ ជាពិសេសរាជរដ្ឋាភិបាលមានដំណើរការប្រព្រឹត្តទៅដោយរលូន មិនមានការជាប់គាំង និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈ។  ...
នាយឧត្តមសេនីយ៍ យន្តមីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ សូមគាំទ្រយ៉ាងពេញទំហឹងលើវិសោធនកម្មរដ្ឋធម្មនុញ្ញ

នាយឧត្តមសេនីយ៍ យន្តមីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ សូមគាំទ្រយ៉ាងពេញទំហឹងលើវិសោធនកម្មរដ្ឋធម្មនុញ្ញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ខ្ញុំបាននាយឧត្តមសេនីយ៍ យន្តមីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ សូមគាំទ្រយ៉ាងពេញទំហឹងលើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺជាការធានាប្រកបដោយទស្សនទានវិជ្ជមានថា គ្រប់ស្ថាប័នជាតិទាំងអស់នឹងប្រព្រឹត្តទៅប្រក្រតីភាព ការពារនូវរបបប្រជាធិបតេយ្យបែបសភានិយម និងរបបរាជានិយមនៅកម្ពុជា។...
សម្តេចតេជោ ហ៊ុន សែន បានរកឃើញប្រភពរូបថតហើយ គឺត្រូវបានជនបរទេសដាក់លក់តាម Online

សម្តេចតេជោ ហ៊ុន សែន បានរកឃើញប្រភពរូបថតហើយ គឺត្រូវបានជនបរទេសដាក់លក់តាម Online

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ បន្ទាប់ពីមានការអំពាវនាវរកអ្នកថតរូប មួយសន្លឹករបស់សម្ដេច ពេលទៅចរចានៅប្រទេសបារាំង និងប្រទេសផ្សេងទៀត អំឡុងទសវត្សរ៍៩០នោះ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានរកឃើញប្រភពរូបថតនេះហើយ ត្រូវបានជនបរទេសដាក់លក់តាមអនឡាញ។ ការបញ្ជាក់របស់សម្ដេចតេជោ បានធ្វើឡើងបន្ទាប់ពី លោក ឆាយ សុផល អ្នកសារព័ត៌មានជើងចាស់ បានចូលខមិនរាយការណ៍ជូនសម្ដេច តាមបណ្ដាញសង្គមហ្វេសប៊ុក ដោយជួយបញ្ជាក់អំពីប្រភពនៃរូបថតនេះ ដែលត្រូវបានដាក់លក់ដោយជនបរទេស។ ជាការឆ្លើយតបនឹងខំមិនរបស់ លោកឆាយ សុផល, សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរអរគុណ ដែលលោកបានស្វែងរកឃើញប្រភពរូបថតនេះ។ សម្ដេចបានបញ្ជាក់ទៀតថា៖ «ពេលនេះរូបថតខ្ញុំដល់កំរិតជនបរទេសយកទៅដាក់លក់តាម online នៅក្រៅប្រទេសហើយ។ តាមស្មាននៅមាន រូបថតច្រើនទៀត ដែលជនបរទេសថតហើយអាចនឹងដាក់លក់សូមជួយស្វែងរកទិញនូវរូបថតណាដែលយើងមិនមាន»។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រ...
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបសំណេះសំណាលជាមួយប្រតិភូសាខាក្រុមហ៊ុន សាមសុង ថៃឡង់ដ៍

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបសំណេះសំណាលជាមួយប្រតិភូសាខាក្រុមហ៊ុន សាមសុង ថៃឡង់ដ៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យលោក Sangho JO អគ្គនាយកក្រុមហ៊ុន សាមសុង ​ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី ដកនាំប្រតិភូសាខាក្រុមហ៊ុន សាមសុងថៃឡង់ដ៍ ដែលមានការិយាល័យតំណាងប្រចាំនៅកម្ពុជា កាលពី​សៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងយល់កាលានុវត្តភាពធ្វើធុរកិច្ច វិនិយោគ និងកិច្ចសហប្រតិបត្តិការលើកិច្ចការជំរុញពាណិជ្ជកម្មនៅកម្ពុជា។ លោក​​រដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ប្រតិភូក្រុមហ៊ុន សាមសុង ថៃឡង់ដ៍ ​ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងបានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជួយសម្រួលដល់បរិយាកាសធុរកិច្ចនៅកម្ពុជា រួមមាន៖ ការកសាងលិខិតបទដ្ឋានគតិយុទ្ធ និងការពង្រីកទីផ្សារបន្ថែមតាមរយៈកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងទ្វេភាគី និងតំបន់ ដែលមានជាអាទិ៍ កិច្ចព្រមព្រៀងពាណិជ្ជម្មសេរីទ្វេភាគី កម្ពុជា...
រដ្ឋសភាបន្តសម័យលើកទី៧ នីតិកាលទី៦ ដោយបានពិភាក្សា អនុម័តសេចក្តីព្រាងច្បាប់ចំនួន៤

រដ្ឋសភាបន្តសម័យលើកទី៧ នីតិកាលទី៦ ដោយបានពិភាក្សា អនុម័តសេចក្តីព្រាងច្បាប់ចំនួន៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ បន្តនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែក្កដា ឆ្នាំ២០២២នេះ នៅវិមានរដ្ឋសភា។ សម័យប្រជុំពេញអង្គរដ្ឋសភានាឱកាសនេះ មានរបៀបវារៈចំនួន៥ នៅក្នុងនោះមានសេចក្តីព្រាងច្បាប់ចំនួន៤ ត្រូវបានលើកយកមកពិភាក្សានិងអនុម័ត។ បន្ទាប់ពីបានប្រកាសសេចក្តីសម្រេចអំពីសុពលភាពនៃអាណត្តិ ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន ដែលបានទទួលមរណភាពរួចមក អង្គសភាបានធ្វើការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ទំាង៤ រួមមាន៖ ១-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្ម...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមប្រជុំសភា នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦នេះ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមប្រជុំសភា នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦នេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋស ភានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦នេះ បានពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម៖ ១- ការសម្រេចអំពីសពុលភាពនៃអាណត្តិរបស់ឯកឧត្តម ចាប ម៉ុង ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន ដែលបានទទួលមរណភាព។ ២- ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ ៣- ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។ ៤- ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ ១) កិច្ចព្រមព្រៀងរវាងរ...