ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

លោកឧកញ៉ា ហេង បូរិន ម្ចាស់បុរី ហេង បូរិន គ្រុប ថ្លែងសារដឹងគុណដល់សាលាបឋម ដែលធ្លាប់ផ្ដល់ចំណេះដឹងដល់សព្វថ្ងៃ តាមរយៈលោកគ្រូ អ្នកគ្រូ

លោកឧកញ៉ា ហេង បូរិន ម្ចាស់បុរី ហេង បូរិន គ្រុប ថ្លែងសារដឹងគុណដល់សាលាបឋម ដែលធ្លាប់ផ្ដល់ចំណេះដឹងដល់សព្វថ្ងៃ តាមរយៈលោកគ្រូ អ្នកគ្រូ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លោកឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប និងជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិ ទ្ធិភាព ភីអិលស៊ី បានថ្លែងសារដឹងគុណដល់សាលាបឋម ដែលធ្លាប់ផ្ដល់ចំណេះដឹងដល់សព្វថ្ងៃ តាមរយៈលោកគ្រូអ្នកគ្រូដើម។ ការថ្លែងសារនេះ ដោយសារតែលោកកញ៉ា និងលោកជំទាវ លី ហ្គេកឆេង និងក្រុមគ្រួសារ ខណៈដែលកន្លងទៅបានចំណាយថវិកាជាង ៦ពាន់ដុល្លារ ជួយសាងសង់ខ្លោងទ្វារសាលាបឋមសិក្សាភ្នំធំថ្មី ក្នុងឃុំអូរប្រាសាទ ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោកឧកញ៉ា ហេង បូរិន បានរំលឹកថា សាលាបឋមសិក្សាភ្នំធំថ្មីនេះ គឺជាសាលាបឋម ដែលលោកធ្លាប់បានចំណាយពេលវេលា ៦ឆ្នាំ កាលពីកុមារភាព រៀនសូត្រទទួលបានចំណេះដឹងដំបូងបំផុត តាមរយៈលោកគ្រូអ្នកគ្រូបឋម តាំងពីក្នុងអំឡុងឆ្នាំ១៩៩០ មក ម៉្លេះ។ ការចំណាយថវិកាកសាងខ្លោងទ្វារសាលាថ្មីជូនសាលាបឋមភ្នំធំថ្មី នូវទឹកប្រាក់ផ្ទាល់ខ្លួនជាង ៦ពាន់ដុល្លារ តាមរយៈគណៈកម្មការសាលាដោយផ្ទាល់នេះ ក៏ជាការរូមចំណែកមួយ ជួយលើក...
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជ ដឹកនាំគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា (គ.ប.ក.) បើកកិច្ចប្រជុំលើកទី១ របស់ខ្លួន

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជ ដឹកនាំគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា (គ.ប.ក.) បើកកិច្ចប្រជុំលើកទី១ របស់ខ្លួន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ គណៈកម្មាធិ ការប្រកួតប្រជែងកម្ពុជា (គ.ប.ក.) បានបើកកិច្ចប្រជុំលើកទី១ របស់ខ្លួន នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ដើម្បីឱ្យសមាជិក គ.ប.ក .ទាំងអស់បានជួបប្រជុំគ្នាជាលើកដំបូង។ កិច្ចប្រជុំគឺដើម្បីបង្ហាញខ្លួនបន្ទាប់ពីរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ៤៧សសរ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០ ២២ ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិ ការប្រកួតប្រជែងកម្ពជា ព្រមទាំងដើម្បីពិនិត្យ និងពិភាក្សាលើបទបញ្ជាផ្ទៃក្នុងស្ដីពីរបៀប របបការងាររបស់ គ.ប.ក. និងការងារពាក់ព័ន្ធមួយចំនួនផ្សេងទៀត។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនៅទីស្ដីការក្រសួងពាណិជ្ជកម្ម ក្រោមការអញ្ជើញជាធិបតីដោយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងជាប្រធាន គ.ប.ក. ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃ គ.ប.ក. ជាច្រើនរូប។ ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានថ្លែងអបអរសាទរចំពោះសមាជិ ក សមាជិកានៃ គ.ប.ក.ដែលបានតែងតាំងថ្មីនិង...
លោក ហេង សួរ និង​លោកស្រី ជ្រឹង បុទមរង្សី បានប្រគេនបច្ច័យរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ចំនួន ៥លានវ៉ុន ដើម្បី​សម្រួលដល់ការចំណាយរបស់មជ្ឈ​មណ្ឌល

លោក ហេង សួរ និង​លោកស្រី ជ្រឹង បុទមរង្សី បានប្រគេនបច្ច័យរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ចំនួន ៥លានវ៉ុន ដើម្បី​សម្រួលដល់ការចំណាយរបស់មជ្ឈ​មណ្ឌល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
9កូរ៉េខាងត្បូង)៖ លោក ហេង សួរ និងលោកស្រី ជ្រឹង បុទមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចូលថ្វាយបង្គំ ព្រះតេជគុណ រិន សារ៉ូ នៅមជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរគឹមចង់ និងបានប្រគេនបច្ច័យរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ចំនួន ៥លានវ៉ុន ដើម្បី​សម្រួលដល់ការចំណាយរបស់មជ្ឈ​មណ្ឌល។ លោក ហេង សួរ បានថ្លែងថា កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា នេះខ្ញុំ និងសហការីបានទៅថ្វាយបង្គំព្រះតេជគុណ​ ពៅ​ សុភ័ក្រ្ត​ និងប្រគេនបច្ច័យរបស់ឯកឧត្តមបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ចំនួន ៥លានវ៉ុន ជូនដល់ព្រះតេជគុណ សម្រាប់សម្រួលដល់ការចំណាយផ្សេងៗ របស់មជ្ឈមណ្ឌលព្រះពុទ្ធសាសនាគូមី។ លោកបាន​បន្ថែមថា«ក្រោយស្តាប់នូវក្តីប្រាថ្នារបស់ព្រះតេជគុណ សុភក្ត្រ ដែលចង់បានវត្តខ្មែរមួយនៅលើទឹកដីកូរ៉េ ខ្ញុំក៏បានគាំទ្រលេីគម្រោ​ងសា​ងសង់វត្តខ្មែរគូមីផងដែរ។ឆ្លៀតឱកាសនោះ ខ្ញុំ និងសហការី ក៏បានជួបសួរសុខទុក្ខបងប្អូនពលករដែលកំពុងស្...
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀជួបសម្តែងការគួរសម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀជួបសម្តែងការគួរសម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នេះ បានអនុញ្ញាតឱ្យលោក យ៉ូស៊ីហ៉ីសា កៃនុម៉ា (Yoshihisa Kainuma) នាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) ចូលជួបសម្តែងការគួរ និងពិភាក្សាកិច្ចមួយចំនួនពាក់ព័ន្ធការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ លោក កៃនូម៉ា បានគោរពរាយការណ៍ជូន សម្ដេចតេជោ ពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ១០ឆ្នាំកន្លងមក ដែលក្នុងនោះ ក្រុមហ៊ុនបានដាក់ទុនវិនិយោគ សរុបប្រមាណ ១.១២៤ពាន់លានយ៉េន នៅទូទាំងពិភពលោក ដែលមាន ៩៥កន្លែង ។ លោក កៃនូម៉ា បានគោរពជម្រាបជូន សម្ដេចតេជោបន្តថា ក្រុមហ៊ុនរបស់លោក គឺយកចិត្តទុកដាក់ខ្លាំងទៅលើគុណភាព តម្លៃ សេដ្ឋកិច្ច សេវាល្អ និងល្បឿនលឿន និងជាពិសេសទៅទៀតនោះ គឺយកចិត្តទុកដាក់ខ្លាំង ទៅលើវិស័យបរិស្ថាន ។ លោក កៃនូម៉ា បានបន្ថែមថា រោងចក្ររបស់លោកផលិតភ្លើងអំពូលអិលអ៊ីឌី 100% នៅ កម្ពុជា ហើយបាននាំចេញទៅ លើទីផ្សារទូទាំងពិភពល...
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដាឆ្នាំ២០២២

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដាឆ្នាំ២០២២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកា រងា រប្រចាំខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.និងមានការចូលរួមពី លោក ជាអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានីខេត្ត ព្រមទាំងសហការី។ របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖ ១. មតិបើកកិច្ចប្រជុំ និងគោលការណ៍ណែនាំស្ដីពីការចុះត្រួតពិនិត្យប្រេងឥន្ធនៈ ២. របាយការណ៍ចាំបាច់របស់នាយកដ្ឋានទាំង៦ ៣. ភាពប្រឈម ការអនុវត្តច្បាប់ និងរបាយការណ៍សង្ខេបរបស់សាខា ក.ប.ប. រាជធានី ខេត្ត ចំនួន២៥ ៤. ផែនការអនុវត្តបន្ត ៥. ពិធីប្រគល់ ទទួលប្រកាសស្ដីពីការតែងតាំង និងសម្របសម្រួលភារកិច្ចមន្រ្តីរាជការស៊ីវិល ៦. បញ្ហាផ្សេងៗ...
លោក ហេង សួរ តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់នូវបណ្ណសរសើរ និងលិខិតសរសើរដល់ប្រធានសាខាគណបក្សទាំង១៥ និងសកម្មជនគណបក្យនៅសាធារណៈរដ្ឋកូរ៉េ

លោក ហេង សួរ តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់នូវបណ្ណសរសើរ និងលិខិតសរសើរដល់ប្រធានសាខាគណបក្សទាំង១៥ និងសកម្មជនគណបក្យនៅសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ហេង សួរ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត កាលពី​​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានផ្តល់នូវបណ្ណសរសើរ និងលិខិតសរសើរដល់ប្រធានសាខាគណបក្សទាំង១៥ និងសកម្មជនគណបក្យនៅសាធារណៈរដ្ឋកូរ៉េ។ លោក ហេង សួរ ថ្លែងថា «ខ្ញុំក៏បាន រួមគ្នាជាមួយប្អូនស្រី ជ្រឹង បុទុមរង្សី ធ្វើជាអធិបតីនៃការរំឮកខូបគណបក្ស ផ្សព្វផ្សាយសន្និបាតគណៈកម្មកាធិការកណ្តាលវិសាមញ្ញ នៃគណបក្សប្រជាជនកម្ពុជា និងប្រកាសកែរសម្រួល និងតែងតាំងប្រធានសាខាគណបក្សទាំង ១៥ ព្រមទាំងបានរៀបចំអាហារសាមគ្គីជាមួយសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េប្រមាណជាង ៤០០នាក់ ប្រកបដោយបរិយាកាសរីករាយ និងស្និតស្នាល»។ លោកបា​នបន្ថែមថា «ដោយសារកូវីដ-១៩ យើងខានជួបគ្នា ជាង ២ឆ្នាំកន្លះ។ ពីឥឡូវតទៅយើងមិនឆ្ងាយពីគ្នាទៀតទេ។ ទោះជាយើងឆ្ងាយគ្នា ក៏បងប្អូនអាចពឹងអាស្រ័យលើប្អូនស្រី បុទុមរង្សី ដែលជាលោកជំទាវទូតដ៏សកម្មនៅកូរ៉េ។សូមអ​រគុណចំពោះការចូលរួមជាមួយគណបក្សប្រជាជន និងសូមអរគុណចំពោះទឹកចិត្តរាប់អានចំពោ...
លោក តាន់ ផាន់ណារ៉ា ​​បានណែនាំដល់មន្ទីរកសិកម្មទាំង២៥រាជធានី-ខេត្តត្រូវបន្តតាមដានជំងឺដុំពកលើស្បែកគោ ក្របី

លោក តាន់ ផាន់ណារ៉ា ​​បានណែនាំដល់មន្ទីរកសិកម្មទាំង២៥រាជធានី-ខេត្តត្រូវបន្តតាមដានជំងឺដុំពកលើស្បែកគោ ក្របី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល​បន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់កាលពីថ្ងៃទី១៩ ខែកក្ដដា​​នេះថា ជំងឺដុំពកលើស្បែកគោ-ក្របី( LSD )បានឆ្លងមកប្រទេសកម្ពុជាកាល ដែល​ពីខែឧសភាឆ្នាំ២០២១កន្លងទៅ ដោយក្រុមការងារពាក់ពន្ធ័បាន យកចិត្តទុកដាក់ចុះអន្តរាគមន៍និងចាត់វិធានការចាំបាច់នានា ដូចជាការព្យាបាលនិងទិញវ៉ាក់សាំងមកពីបរទេស ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ ដែលរហូតមកដល់បច្ចុប្បន្នមានសភាពស្ងប់ស្ងាត់ទៅវិញហើយ ។ លោក​បាន​លើក​ឡើងថា បើទោះបីជាជំងឺនេះបានស្ងប់ស្ងាត់ពីក្នុងប្រទេសកម្ពុជាក៏ពិតមែន ក៏អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបន្តធ្វើការណែនាំនិងដាស់តឿន ដល់មន្ទីរកសិកម្ម រាជធានីខេត្តទាំងអស់ ជាពិសេសការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្តដែលនៅជាប់ព្រំដែន ត្រូវបន្តអ...
លោក លី វ៉ាន់ហុង ដឹកនាំក្រុមការងារនាំយកទេយ្យទានប្រគេនព្រះសង្ឃគង់នៅវត្តចំនួន០៣ក្នុងឃុំមហាខ្ញូងស្រុកកោះសូទិនខេត្តកំពង់ចាម

លោក លី វ៉ាន់ហុង ដឹកនាំក្រុមការងារនាំយកទេយ្យទានប្រគេនព្រះសង្ឃគង់នៅវត្តចំនួន០៣ក្នុងឃុំមហាខ្ញូងស្រុកកោះសូទិនខេត្តកំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម:ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំមហាខ្ញូង ដឹកនាំដោយលោក លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះបាន យកនូវទេយ្យទាន ដែលជាសទ្ធាជ្រះថ្លារបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងលោកស្រី ខៀវទេព រង្ស៊ីកាញារីទ្ធ ទៅប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួន០៣ មានវត្តរតនបុប្ផារាម វត្តមហាមង្គល និងវត្តរតនដីដុះ ក្នុងឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។ រូបថត៖ ខឹម សុវណ្ណារ៉ា...
មន្ត្រីជំនាញបង្រ្កាបបានប្រភេទរថយន្តដឹកឣ្នកដំណើរ១៥កៅឣី ពាក់ស្លាកលេខភ្នំពេញ២D-៦២៦៦ ដឹកកូនមាន់រស់ចំនួន១៨០ប្រអប់ស្មើនឹង១៨០០០ក្បាលដោយនាំចូលពីប្រទេសថៃមកកម្ពុជា

មន្ត្រីជំនាញបង្រ្កាបបានប្រភេទរថយន្តដឹកឣ្នកដំណើរ១៥កៅឣី ពាក់ស្លាកលេខភ្នំពេញ២D-៦២៦៦ ដឹកកូនមាន់រស់ចំនួន១៨០ប្រអប់ស្មើនឹង១៨០០០ក្បាលដោយនាំចូលពីប្រទេសថៃមកកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិត កម្មសត្វបានបញ្ជារឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបាត់ដំបង។ ការបង្កាបនោះនៅវេលម៉ោង២០និង០២ នាទីយប់នាថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២២ ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកSsangy ong istana ពណ៌សជាប្រភេទរថយន្តដឹកឣ្នកដំណើរ១៥កៅឣី ពាក់ស្លាកលេខភ្នំពេញ២D-៦២៦៦ ដឹកកូនមាន់រស់ចំនួន១៨០ ប្រអប់ស្មើនឹង១៨០០០ក្បាលដោយនាំចូលពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាតាមច្រកដូងស្រុកកំរៀងខេត្តបាត់ដំបងបម្រុងនឹងយកទៅចែកចាយនៅខេត្តសៀមរាបដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបានឃាត់នៅលើផ្លូវជាតិលេខ១៦០ជិតផ្សារបវេលភូមិបវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ក្រុមការងារបាននាំយកបទល្មើសនិងវត្ថុតាងទាំងនោះទៅរក្សាទុកនៅមន្ទីរ...
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញេីសារលិខិតអបអរសាទរ ថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ដែលបានទទួល ពានរង្វាន់«សៅសេមាធម្មចក្រ»

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញេីសារលិខិតអបអរសាទរ ថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ដែលបានទទួល ពានរង្វាន់«សៅសេមាធម្មចក្រ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញេីសារលិខិតអបអរសាទរ ថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួល ពានរង្វាន់«សៅសេមាធម្មចក្រ»ពីសម្តេចព្រះអរិយវង្សាគោតញ្ញាណ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រថៃឡង់ដ៍ កាលថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២៕...