ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ថ្វាយ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ដែលបានទទួលពានរង្វាន់ «សៅសេមាធម្មចក្រ»

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ថ្វាយ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ដែលបានទទួលពានរង្វាន់ «សៅសេមាធម្មចក្រ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ ថ្វាយ សម្តេចព្រះមហាសុមេធា ធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាដែលបានទទួលពានរង្វាន់«សៅសេមាធម្មចក្រ»ពីសម្តេចព្រះអរិយវង្សាគោតញ្ញាណ សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រថៃឡង់ដ៍កាលថ្ងៃព្រហ ស្បតិ៍ទី២១ ខែកក្កដា ឆ្នាំ២០២២។ នៅក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងវរោកាសដ៏មហាមង្គលនេះ ទូលព្រះបង្គំខ្ញុំព្រះករុណា និងភរិយា សូមព្រះអនុញ្ញាតនមស្ការប្រគេនថ្វាយនូវសម្ភាវកថាប្រកបដោយសច្ចភាពជាវិជ្ជមានដ៏ល្អប្រត្យក្សបំផុតដោយមួយព្រះជន្មរបស់ព្រះអង្គតែងបដិបត្តិយ៉ាងខ្ជាប់ខ្ជួននូវព្រះវិន័យ និងព្រះសិក្ខាបទទ្រទ្រង់នូវភាពជាឧត្តមភេទ ព្រមទាំងចែករំលែកបណ្តុះបណ្តាលធនធានព្រះសង្ឃតម្រង់ទិស តាមផ្លូវពុទ្ធបាវចនាទាំងបី ជាគោលគ្រឹះដ៏រឹងមាំនៃព្រះពុទ្ធសាសនា អនុវត្តន៍គន្លងថេរវាទគ្រប់វត្តអារាម...
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងចុះជំរឿននិងផ្ទៀងផ្ទាត់ទិន្នន័យចាក់វ៉ាក់សាំងរបស់កម្មករនិយោជិត

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងចុះជំរឿននិងផ្ទៀងផ្ទាត់ទិន្នន័យចាក់វ៉ាក់សាំងរបស់កម្មករនិយោជិត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ម្ចាស់និងអ្នករដ្ឋបាល រោងចក្រ សហគ្រាស ត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងដូសជំរុញនេះដោយខ្លួនឯង មុននឹងអធិការពេទ្យការងារ និងអធិការការងារចុះជំរឿននាដើមខែសីហា ឆ្នាំ២០២២នេះ។ ការបន្តចាក់វ៉ាក់សាំងដូសជំរុញតាមការកំណត់របស់ក្រសួងសុខាភិបាល នៅតែជាជំរើសដ៏ល្អបំផុតក្នុងការការពារអាយុជីវិតរបស់អ្នក និងសមាជិកក្រុមគ្រួសារអ្នក។...
សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ទ្រង់ទទួលពានរង្វាន់ “សៅសមាធម្មចក្រ”ពីព្រះរាជាណាចក្រថៃឡង់ដ៏

សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ទ្រង់ទទួលពានរង្វាន់ “សៅសមាធម្មចក្រ”ពីព្រះរាជាណាចក្រថៃឡង់ដ៏

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្ដេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណា ចក្រកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ទ្រង់ទទួលពរ និងប្រកាសនីយប័ត្រ ថ្វាយពានរង្វាន់ “សៅសមាធម្មចក្រ” ពីសម្ដេចព្រះសង្ឃនាយក សម្តេចព្រះអរិយវង្សាគោតញ្ញាណ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រថៃឡង់ដ៍ តាមរយៈស្ថានទូតព្រះរាជាណាចក្រថៃឡង់ដ៏ ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ រូបថត៖ ទទក និងអត្ថបទ AKP...
មន្រ្តីអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.ចូលរួមសម្បថសច្ចាប្រណិធាននៅចំពោះតុលាការដើម្បីបំពេញនីតិវិធីជានគរបាលយុត្តិធម៌

មន្រ្តីអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.ចូលរួមសម្បថសច្ចាប្រណិធាននៅចំពោះតុលាការដើម្បីបំពេញនីតិវិធីជានគរបាលយុត្តិធម៌

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប .» នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃព្រហស្បតិ៍ទី២១ ខែកក្កដា ឆ្នាំ២០២២ បានចូលរួមពិធីសម្បថសច្ចាប្រណិធាន ដើម្បីបំពេញនីតិវិធីជានគរបាលយុត្តិធម៌ នៅចំពោះមុខសាលាដំបូងរាជធានីភ្នំពេញដោយមានលោក លោកស្រីតំណាងក្រុមប្រឹក្សាសម្បថ និងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញជាអធិបតី។ សមាសភាពចូលរួមពិធីសម្បថនេះរួមមាន៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប លោកអគ្គនាយករង លោកលោកស្រីប្រធាន អនុប្រធាននាយកដ្ឋានប្រធានអនុប្រធានការិយាល័យនៅថ្នាក់កណ្តាល និងសាខាក.ប.ប.រាជធានីភ្នំពេញ សរុបចំនួន៩៧រូប ។ សូមជម្រាបថា មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. សរុបចំនួន ២៨៥រូប ត្រូវបានផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ ឱ្យអនុវត្តមុខងារនិងភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ស្តីពីការប្រកួតប...
អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.ជួបពិភាក្សាជាមួយនិងតំណាងសមាគមពាណិជ្ជកម្មខេត្តហ៊ឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន

អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.ជួបពិភាក្សាជាមួយនិងតំណាងសមាគមពាណិជ្ជកម្មខេត្តហ៊ឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.»នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២រៀបចំកិច្ចពិភាក្សាការងារក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.ជាមួយតំណាងសមាគមពាណិជ្ជកម្មខេត្តហ៊ឺណាននៃសាធារណរដ្ឋប្រជាមានិតចិន។ គោលបំណងនៃកិច្ចពិភាក្សានេះមានដូចខាងក្រោម៖ ១. រៀបចំចុះអនុស្សរណៈយោគយល់គ្នា (MOU) រវាងមន្ទីរពាណិជ្ជកម្មខេត្តហ៊ឺណាន និងក្រសួងពាណិជ្ជកម្មកម្ពុជា ២. ពិនិត្យមើលលទ្ធភាពនៃការធ្វើពាណិជ្ជកម្មលើវិស័យផ្សេងៗ រវាងខេត្តហ៊ឺណាន និងប្រទេសកម្ពុជា ៣. រៀបចំនាំយក និងស្វែងរកអ្នកវិនិយោគពីខេត្តហ៊ឺណានមកវិនិយោគនៅកម្ពុជា ៤. ពិនិត្យមើល និងកែតម្រូវខ្លឹមសារ MOU រវាងមន្ទីរពាណិជ្ជកម្មខេត្តហ៊ឺណាន និងក្រសួងពាណិជ្ជកម្មកម្ពុជា ៥. រៀបចំគណៈប្រតិភូពីខេត្តហ៊ឺណានមកចុះ MOU ជាមួយឯកឧត្តមរដ្ឋមន្រ្តីនៅក្រសួងពាណ...
លោក​ កាង ជីវ៉ុន តំណាងក្រុមហ៊ុន Unicity បដិសេធថា បុគ្គលដែលជនរងគ្រោះ​បាន​លើក​ឡើង​ក្នុងសារព័ត៌មាននោះគឺ «មិនមែនជាបុគ្គលិកក្រុមហ៊ុន unicityនោះទេ» គឺជាអ្នកចែកចាយឯករាជ្យ(BA)

លោក​ កាង ជីវ៉ុន តំណាងក្រុមហ៊ុន Unicity បដិសេធថា បុគ្គលដែលជនរងគ្រោះ​បាន​លើក​ឡើង​ក្នុងសារព័ត៌មាននោះគឺ «មិនមែនជាបុគ្គលិកក្រុមហ៊ុន unicityនោះទេ» គឺជាអ្នកចែកចាយឯករាជ្យ(BA)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ កន្លងទៅថ្មីៗនេះ ក្រោយពីសារព័ត៌មានដេលីខ្មែរ បាន​ចុះផ្សាយ​ករណីអ្នកលក់​ផលិតផល​(យូនីស៊ីធី)នៅ​តាមបណ្តាខេត្តបាន​​តវ៉ាស្វែងរកយុត្តិធម៌​ពាក់ព័ន្ធការលក់ផលិតផល ​unicity ហើយត្រូវ​​ចាញ់​បោកអ្នកតំណាង​​ចែកចាយ unicity ប៉ុន្តែ​​ថ្មីៗនេះ​ខាងតំណាងក្រុមហ៊ុនបានចេញមុខបដិសេធថា ពួកគាត់ទាំងអស់​ដែលជនរងគ្រោះ​បាន​លើក​ឡើង​ក្នុងការផ្សាយរបស់សារព័ត៌មាននោះគឺ «មិន មែនជាបុគ្គលិកក្រុមហ៊ុន unicityនោះទេ» តាមពិតជាអ្នកចែកចាយឯករាជ្យ​​ដែលហៅថា (BA)ហើយពួកគេត្រូវទទួលខុសត្រួវ ចំពោះទង្វើរបស់ខ្លួន​។​​ ចំពោះករណីនេះ លោក​ កាង ជីវ៉ុន ជាអ្នកតំណាងអោយក្រុមហ៊ុម យូនីស៊ីធី (ខេមបូឌា)អិលធីឌី ដែលមានអាស័យដ្ខាននៅ អាគារ View Park លេខ ៥៨៦ ជាន់ទី២ (៣HIJK) ផ្លូវស៊ីធីសេនធ័រ (១៦៩) កែងផ្លូវសេនត្រន់ផាក(៥៦៦)ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញបានបញ្ចាក់​ក្នុងលិខិត​ដែលមានខ្លឹមសារដួចខាងក្រោម​៖...
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយសាស្ត្រាចារ្យសកលវិទ្យាធិការ នៃសកលវិទ្យាល័យ Krirkនិងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយសាស្ត្រាចារ្យសកលវិទ្យាធិការ នៃសកលវិទ្យាល័យ Krirkនិងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះបានអនុញាតិឱ្យសាស្ត្រាចារ្យបណ្ឌិត Krasae Chanawougseសកលវិទ្យាធិការនៃសកលវិទ្យាល័យ Krirk និងជាសមាជិកក្រុមប្រឹក្សា​ភិបាល នៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោក​ សាស្ត្រាចារ្យបណ្ឌិត Krasae Chanawougseបានគោរពជម្រាបជូនសម្ដេចតេជោថា លោក​ បានមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺមានគោលបំណង៣ ទី១-គឺគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីវឌ្ឍនភាពនៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយ ដែលមជ្ឈមណ្ឌលនេះ មកដល់ពេលនេះ បានក្លាយខ្លួនទៅជាមជ្ឈមណ្ឌលអន្តរជាតិ ។ ទី២-គោរពជូនអាហារូបករណ៍ឈ្មោះសម្ដេចតេជោចំនួន ៤០ ដែលអាហារូបករណ៍នោះ មានបញ្ចូលទាំងថ្លៃសាលា ថ្លៃស្នាក់នៅ អាហារ ៣ពេល និងប្រាក់ឧបត្ថម្ភសម្រាប់សិស្សទៅសិក្សានៅប្រទេសថៃ និងទី៣-គោរពសុំការអនុញ្ញាតជួបសម្ដេចតេជោសារជាថ្មីន...
លោក តាន់ ផាន់ណារ៉ា ប្ដេជ្ញាទប់ស្កាត់នូវរាល់បទល្មើសនាំចូលជ្រូករស់ដោយខុសច្បាប់ និងការនាំចូលពីប្រទេសជិតខាង​​

លោក តាន់ ផាន់ណារ៉ា ប្ដេជ្ញាទប់ស្កាត់នូវរាល់បទល្មើសនាំចូលជ្រូករស់ដោយខុសច្បាប់ និងការនាំចូលពីប្រទេសជិតខាង​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិ​បាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី១៩ខែកក្ដដានេះ​បាន​អះអាងក្នុងសន្នីសិទកាសែតថា​​ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្ដេជ្ញាក្នុងការទប់ស្កាត់នូវរាល់បទល្មើសនាំចូលជ្រូករស់ដោយខុសច្បាប់ និងការនាំចូល ខណៈដែលនៅកម្ពុជាការចិញ្ចឹមជ្រូក។ លោក​បាន​ថ្លែងទៀតថា​​ ជាពិសេសការចិញ្ចឹមលក្ខណៈគ្រួសារមានការកើនឡើងគួរឱ្យកត់​សម្គាល់ ជាការបង្ហាញឱ្យឃើញពីភាពរីកចម្រើននៃមុខរបរប្រចាំថ្ងៃរបស់ប្រជាជន តាមរយៈការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី សម្ដេចតែងបានក្រើនរំលឹកឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធជំរុញទាំងផ្នែកបច្ចេកទេស និងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ។ លោក​បាន​បន្ថែមថា​ រាជរដ្ឋាភិបាល​នឹង​ជំរុញលើកកម្ពស់ដល់សេដ្ឋកិច្ចជីវភាពរស់នៅឱ្យកាន់​ត...
ក្រុមហ៊ុន ទឹកត្រី ង៉ូវហេង បានទទួលកញ្ចប់វិនិយោគ VCIS ដែលរៀបចំដោយ MAFF, UNIDO ជំនួយដោយ EU

ក្រុមហ៊ុន ទឹកត្រី ង៉ូវហេង បានទទួលកញ្ចប់វិនិយោគ VCIS ដែលរៀបចំដោយ MAFF, UNIDO ជំនួយដោយ EU

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ក្រុមហ៊ុន ទឹកត្រី ង៉ូវហេង របស់ លោកឧកញ៉ា ចាន់ ស៊ីថា កាលពីថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២នេះ បានទទួលកញ្ចប់វិនិយោគ VCIS ដែលរៀបចំដោយ MAFF, UNIDO ជំនួយដោយ EU នៅសណ្ឋាគារ Hyatt Regency Phnom Penh។ ពិធីនេះ ឮក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ លោកឧកញ៉ាថ្លែងថាសូមថ្លែងអំណគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ក្រុមការងារ ក្រសួងកសិកម្ម និងបុគ្គលិក UNIDO ដែលបានជួយ SMEs អស់ពីកម្លាំងកាយ និងចិត្តដែលមិនអាចកាត់ថ្លៃបាន។ ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសារទរដល់សហគ្រាសជលផលចំនួន១៧ ដែលត្រូវបានអនុម័តដោយគណៈ កម្មការវិនិយោគ ក្នុងការទទួលការគាំទ្របច្ចេកទេស និងកញ្ចប់គាំទ្រវិនិយោគសម្ភារៈបរិក្ខារ ដើម្បីកែលម្អប្រតិបត្តិការអាជីវកម្ម និងការអនុវត្តគោលការណ៍អនាម័យល្អ ផលិតកម្មល្អ តាមរយះការផ្តល់សិទ្ធិប្រើប្រាស់ និមិត្តសញ្ញាគុណភាពកម្ពុជា Cambodia Quality Seal (CQS)។...
អគ្គនាយកនៃអគ្គនាយកដ្ឋាន «ក.ប.ប.»បានរៀបចំកិច្ចប្រជុំប្រចាំសប្ដាហ៍​ដើម្បីបូកសរុបការងារនិងដាក់ទិសដៅអនុវត្តបន្ត

អគ្គនាយកនៃអគ្គនាយកដ្ឋាន «ក.ប.ប.»បានរៀបចំកិច្ចប្រជុំប្រចាំសប្ដាហ៍​ដើម្បីបូកសរុបការងារនិងដាក់ទិសដៅអនុវត្តបន្ត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.»នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះរៀបានបចំកិច្ចប្រជុំប្រចាំសប្ដាហ៍​ដើម្បីបូកសរុបការងារនិងដាក់ទិសដៅអនុវត្តបន្តក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយមានការចូលរួមពីឯកឧត្ដម លោក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ និងសហការី។ របៀបវារៈនៃកិច្ចប្រជុំនេះមានដូចខាងក្រោម៖ ១. មតិស្វាគមន៍របស់ឯកឧត្ដមប្រធានអង្គប្រជុំ ២. របាយការណ៍សង្ខេបរបស់នាយកដ្ឋានទាំង៦ និងសាខា ក.ប.ប. រាជធានីភ្នំពេញ ៣. ការធ្វើបទបង្ហាញអំពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យ Knowledge Management System (KMS) ៤. ការរៀបចំសេចក្ដីព្រាងប្រកាសស្ដីពីលក្ខខណ្ឌតម្រូវនៃការ​ដាក់ស្លាកសញ្ញាសម្រាប់ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន ៥. ផែន...