ភ្នំពេញ:លោកបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្ដរជាតិបានថ្លែងបញ្ជាក់នៅថ្ងៃទី១៤ខែធ្នូនេះថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាល បើកចំហរទីផ្សារការងារសេរីដល់ប្រជាពលរដ្ឋ ដែលជាការបង្កឱកាសបានច្រើនដល់និស្សិតក្រោយបញ្ចប់ការសិក្សា ជាពិសេសសិស្សដែលទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទោះជាប់ក្ដីឬធ្លាក់ក្ដី។
លោកបណ្ឌិតបន្តទៀតថា«ខ្ញុំមើលឃើញថានៅកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន ទីផ្សារការងារត្រូវបានបើក ចំហរ ដូច្នេះសម្រាប់ប្អូនៗជានិស្សិតសិស្សដែលទើបប្រឡងបាក់ឌុប គឺជាឱកាសទាំងអ្នកជាប់ ទាំងអ្នកធ្លាក់ ដើម្បីបន្ដការសិក្សានៅកម្រិតឧត្តមសិក្សា»។
លើសពីនេះលោកបន្ថែមថា មុខជំនាញមួយចំនួនដែលកំពុងតែមានតម្រូវការខ្លាំងនិងជាឱកាសសម្រាប់សិស្សានុសិស្សជ្រើសរើសសិក្សា ក្រោយប្រឡងបាក់ឌុបនោះ គឺជំនាញក្នុងវិស័យសុខាភិបាល ព្រោះរាជរដ្ឋាភិបាលបានកំណត់ ច្បាស់ថា វិស័យសុខាភិបាល ជាវិស័យមួយដែលមានអាទិភាពផងដែរ។
ជំងឺកូវីដ១៩វិស័យសុខាភិបាល ត្រូវបានកំណត់ជាវិស័យអាទិភាព ដូច្នេះជំនាញក្នុងវិស័យសុខាភិបាលទាំងអស់ ជាជំនាញអាទិភាព។
ជាមួយគ្នានេះមានជំនាញវិជ្ជសាស្ដ្រទូទៅ, ឱសថសាស្ដ្រ, ទន្ដសាស្ដ្រ, ឆ្មប, គិលានុបដ្ឋាក, ព្យាបាលដោយចលនា, វិទ្យុសាស្ដ្រ, មន្ទីរពិសោធន៍វិជ្ជសាស្ដ្រ ដែលទាំងអស់នេះជាមុខវិជ្ជាដែលបង្រៀននៅសាកលវិទ្យាល័យអន្ដរជាតិ ក្នុងវិស័យសុខាភិបាល ហើយជាមុខវិជ្ជាកំពុងមានតម្រូវការ ទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត។ នេះបើតាមអ្វីដែលលោក សាបូ អូហ្សាណូ បានគូសបញ្ជាក់។
មុខវិជ្ជាដែលមានតម្រូវការបន្ថែមទៀត គឺ STEM (វិទ្យាសាស្រ្ តបច្ចេកវិទ្យាវិស្វកម្មគណិតវិទ្យា) ក៏ជាវិស័យដែលរាជរដ្ឋាភិបា លយកចិត្តទុកដាក់ខ្លាំង ដោយក្នុងយុទ្ធសាស្ដ្រចតុកោណបានគូសបញ្ជាក់ថាកម្ពុជាខិតខំលើកកម្ពស់វិស័យ STEM ក្នុងនោះរួមមាន ជំនាញសំណង់ស៉ីវិល, ស្ថាបត្យកម្ម, ព័ត៌មានវិទ្យា។
បន្ថែមពីនេះសុរិយោលដី, បរិស្ថាន,គីមីចំណីអាហារ, មីក្រូជីវ សាស្ដ្រ, ជីវៈបច្ចេកវិទ្យាជាដើម។ បន្ថែមពីនេះ ក៏មានវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្នុងនោះមានជំនាញ វិជ្ជសាស្ដ្រសត្វ, អភិវឌ្ឍន៍ជនបទ (សំដៅលើការអភិវឌ្ឍមូលដ្ឋាន)។
កម្មវិធីតម្រង់ទិស ស្តីពីគន្លឹះក្នុងការជ្រើសរើសមុខជំនាញ សម្រាប់សិក្សានៅថ្នាក់ឧត្តមសិក្សា និងទីផ្សារការងារ សម្រាប់អ្នកសិក្សា ជំនាញនីមួយៗ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២គឺធ្វើឡើងនៅសាកលវិទ្យាល័យអន្ដរជាតិ (IU) ដែលមានការចូលរួមពី សិស្សានុសិ ស្សដែលទើបប្រឡងមធ្យមសិក្សាទី១២ជាច្រើនរូបផងដែរ។
តាមការគ្រោងទុកលទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ និងផ្សព្វផ្សាយ តាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡា facebook.com/moeys.gov.kh ។