ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: នៅវិមានសន្តិភាព នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក គីស៊ី ណូប៊ុអូ (KISHI Nobuo) រដ្ឋមន្ដ្រីការពារជាតិជប៉ុន។ ក្នុងជំនួបនេះ លោក គីស៊ី ណូប៊ុអូ (KISHI Nobuo) ពិតជារីករាយដែលបានជួបសម្ដេចតេជោនាយករដ្ឋមន្ត្រីនាពេលនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា វត្តមានរបស់ លោកនៅកម្ពុជានាពេលនេះ គឺ ដើម្បីបំពេញទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន ចំខួប៣០ ឆ្នាំនៃការបញ្ជូនកងរក្សាសន្តិភាពនៅកម្ពុជា។ លោកបានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ថ្ងៃទី២១ ខែមិថុនា ម្សិលមិញ ឯកឧត្តមក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ។ លោកក៏បានអរគុណចំពោះការទទួលឯកឧត្តមដោយភាពកក់ក្តៅ ហើយបានគោរពជម្រាបជូនសម្ដេចតេជ...
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ដែលបានចប់អាណត្តិការងារ

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ដែលបានចប់អាណត្តិការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:នៅវិមានសន្តិភាពនៅព្រឹកថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២២ នេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពអ៊ីស្លាមរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានបន្តជួបពិភាក្សាការងារជាបន្តទៀតជាមួយ លោក Christian Bergerឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាដែលត្រូវចប់អាណត្តិបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបនេះ លោក Christian Berger បាន មានប្រសាសន៍ជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ពិតជារីករាយដែលបានមកបំពេញបេសកកម្មការងាររយៈពេលប្រមាណជា ៣ឆ្នាំកន្លងមកនេះ នៅក្នុងប្រទេសកម្ពុជា។ លោកបានបន្តជម្រាបជូនសម្ដេចតេជោថា ក្នុងបេសកកម្មការងាររបស់ឯកឧត្តមនារយៈពេលកន្លងមកនេះ លោក បានយកចិត្តទុកដាក់ខ្ពស់ទៅលើទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកបានគូសបញ្ជាក់ថា ទោះបីមានឧបសគ្គដោយជំងឺកូវីដ-១៩ យ៉ាងណាក្តី តែទំនាក់ទំនង និងកិច្ចស...
ខួបគម្រប់ ៤៥ឆ្នាំនៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជន

ខួបគម្រប់ ៤៥ឆ្នាំនៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នេះគឺជាខួបគម្រប់ ៤៥ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់របស់ខ្មែរក្រហម។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចា​កទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត។ ផ្តេីមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតនោះហើយ ទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី០៧ខែមករា ឆ្នាំ១៩៧៩ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ...
លោក ផាន អូន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសម្របសម្រួលសន្និសីទស្តីពីកិច្ចការពារ អ្នកប្រើប្រាស់ អាស៊ានលើកទី ៣

លោក ផាន អូន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសម្របសម្រួលសន្និសីទស្តីពីកិច្ចការពារ អ្នកប្រើប្រាស់ អាស៊ានលើកទី ៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ និងសហការី នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសម្របសម្រួលសន្និសីទស្តីពីកិច្ចការពារ អ្នកប្រើប្រាស់ អាស៊ានលើកទី៣ "Coordinating Meeting on the «3rd ASEAN Consumer Protection Conference»"តាមប្រព័ន្ធអនឡាញដែលសន្និសីទស្តីពីកិច្ចការពារ អ្នកប្រើប្រាស់អាស៊ានលើកទី៣គ្រោងនឹងរៀបចំនៅថ្ងៃទី ២៨ ខែមិថុនាឆ្នាំ២០២២ខាងមុខ។ កិច្ចប្រជុំនេះត្រូវបានរៀបចំដោយលេខាធិការដ្ឋានអាស៊ាន និងមានការអញ្ជើញចូលរួមពីសំណាក់បណ្តាប្រទេសដែលជាសមាជិកនៃគណៈកម្មាធិការការពារអ្នកប្រើប្រាស់អាស៊ាន(ACCP)និងសហការីនៃអគ្គនាយកដ្ឋាន ក.ប.ប.ដើម្បីត្រួតពិនិត្យការងារទទួលយកធាតុចូល និងពិភាក្សាលើបញ្ហាប្រឈមនានា ដើម្បីត្រៀមលក្ខណៈរៀបចំសន្និសីទស្តីពីកិច្ចការពារអ្នកប្រើប...
រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន បានថ្លែងក្នុងពិធីកិច្ចប្រជុំ បូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ របស់ខេត្តព្រះសីហនុ

រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន បានថ្លែងក្នុងពិធីកិច្ចប្រជុំ បូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ របស់ខេត្តព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តព្រះសីហនុ:រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាអតីត អភិ បាលខេត្តព្រះសីហនុ យន្ត មីន បានអញ្ជើញថ្លែងក្នុងពិធីកិច្ចប្រជុំ បូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ របស់ខេត្តព្រះសីហនុកាលពីថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២២។ រដ្ឋលេខាធិការ យន្ត មីន បានថ្លែងថា ជាដំបូងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុដែលបានអនុញ្ញាតឲ្យខ្ញុំមានមតិក្នុងឱកាសដ៏វិសេសវិសាលនេះ និងសូមថ្លែងអំណរគុណចំពោះឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុផងដែរ។ ឯកឧត្តមមានប្រសាសន៍ថា "ខ្ញុំពិតជារំភើបសប្បាយរីករាយណាស់ ដោយអម្បាញ់មិញបានជួបបងប្អូនយើងទាំងប្រុសទាំងស្រីដែលអញ្ជើញមកពីក្រុងនិងស្រុកទាំងអស់របស់ខេត្តបានជួបខ្...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរទៅកាន់ទឹកដីប្រទេសវៀតណាម ដើម្បីរំឭកអនុស្សាវរីយ៍កាលពី៤៥ឆ្នាំមុន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរទៅកាន់ទឹកដីប្រទេសវៀតណាម ដើម្បីរំឭកអនុស្សាវរីយ៍កាលពី៤៥ឆ្នាំមុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២នេះ ដែលជាថ្ងៃរំឭកខួប៤៥ឆ្នាំ នៃទិវាចងចាំដំណើរទៅរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត(២០មិថុនា១៩​៧៧-២០មិ​ថុនា ២០២២) ។ មុនពេលនៃពិធីប្រារព្ធខួបអបអរសាទរខួបលើកទី៤៥ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំសំខាន់ៗបានអញ្ជើញធ្វើដំណើរឆ្លងកាត់ពីទឹកដីកម្ពុជានៅខេត្តត្បូងឃ្មុំទៅកាន់ទឹកដីនៃប្រទេសវៀតណាម ដើម្បីរំលឹកអនុស្សាវរីយ៍ដ៏ជូរចត់កាលពី៤៥ ឆ្នាំមុន ក៏ដូចជាបានជួបជាមួយនឹងបងប្អូនប្រជាជន​វៀតណាមដែលកន្លងមកធ្លាប់មានអនុស្សាវរីយ៏ជាមួយសម្ដេច ក្នុងកាលៈទេសៈដែលសម្ដេចត្រូវយកជីវិតធ្វើជាដើមទុន ដើម្បីកៀងគរកងទ័ពមករំដោះប្រជាជនកម្ពុជាក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោបានរំលឹកអំពីអនុស្សាវរីយ៍របស់សម្ដេចក្នុងការធ្វើដំណើរឆ្លងកាត់ពីទឹ...
អ្នកជំនាញអាជីវកម្ម ឥណ្ឌូចិន និងក្រុមហ៊ុន ហ៊ួត ជា រៀបចំវេទិការជំនួបម្ចាស់អជីវកម្មនិងហ្វ្រេនឆាយដ៏ធំជាងគេប្រចាំឆ្នាំ២០២២

អ្នកជំនាញអាជីវកម្ម ឥណ្ឌូចិន និងក្រុមហ៊ុន ហ៊ួត ជា រៀបចំវេទិការជំនួបម្ចាស់អជីវកម្មនិងហ្វ្រេនឆាយដ៏ធំជាងគេប្រចាំឆ្នាំ២០២២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ អ្នកជំនាញអាជីវកម្ម ឥណ្ឌូចិន សហការជាមួយក្រុមហ៊ុន ហ៊ួត ជា បានរៀបចំវេទិការជំនួបម្ចាស់អជីវកម្មនិងហ្វ្រេនឆាយដ៏ធំជាងគេមិនធ្លាប់មាននៅកម្ពុជា ប្រចាំឆ្នាំ២០​២២ ដែលនឹងរៀបចំឡើងនៅថ្ងៃអាទិត្យទី២៦ ខែមិថុនាឆ្នាំ២០២២នេះ ក្នុងសណ្ឋាគារសុខាស្ថិតនៅជ្រោយចង្វារ រាជធានីភ្នំពេញគឺចាប់ពីម៉ោង ៨ព្រឹក ដល់ ៥រសៀល។ វាគ្មិនល្បីៗនឹងចូលរួមក្នុងវេទិកា ធ្វើបទបង្ហាញអំពីសហគ្រិនភាព ប្រេន ហ្រ្វេនឆាយ ការផ្គត់ផ្គង់ ការងារចែកចាយ ការបំលែងអាជីវកម្ម ការពង្រីកអាជីវកម្ម ការចាប់ផ្តើមអាជីវកម្មថ្មីថ្មោង ស្តង់ដារអាជីវកម្ម និងទុនសម្រាប់អាជីវកម្ម។ សម្រាប់អ្នកចូលរួមនឹងជួបដោយផ្ទាល់ជាមួយម្ចាស់អាជីវកម្ម ១២០០ ស្ថាប័នជួបផ្ទាល់ជាមួយអ្នកវិនិយោគ ១២ ស្ថាប័ន ជួបផ្ទាល់ជាមួយអ្នកផ្តល់ទុន ៦ ស្ថាប័នជួបផ្ទាល់ជាមួយអ្នកប្រឹក្សាអាជីវកម្ម ៥ស្ថាប័ន ជួបផ្ទាល់ជាមួយនឹងប្រេនល្បីៗ ។ វេទិកានេះ នឹងមានការចូលរួមពី1,200 - 1,500 ស្ថាប័ន/នាក់មកពីតំណាង ដេប៉ូអាជីវក​រ...
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី ជាមួយប្រជាពលរដ្ឋ អាជ្ញាធរដែនដី ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី ជាមួយប្រជាពលរដ្ឋ អាជ្ញាធរដែនដី ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម

នយោបាយ, ព័ត៌មានជាតិ
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំ និងសមាជិក សមាជិការនៃក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានផងដែរ។ បេក្ខភាពប្រធានក្រុមប្រឹក្សាឃុំមហាខ្ញូង លោក ហម ម៉ាដា បានជម្រាបជូនអង្គពិធីពីការវិវត្តន៍ថ្មីៗក្នុងឃុំទាំងមូល រួមទាំងផែនការ ដើម្បីពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ពួកគាត់។ លោកបេក្ខភាពប្រធានក្រុមប្រឹក្សាឃុំ មានប្រសាសន៍ទៀតថា ដោយមានការសហការល្អពីក្រុមការងារថ្នាក់កណ្តាល ចុះជូយជាប់ជាប្រចាំ ដើម្បីជួយលើកផែនការតម្រង់ទិសដៅការងារភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានល្អប្រសើរ នោះនឹងនាំមកនូវវ...
អគ្គនាយកដ្ឋាន ក.ប.ប.បានចូលរួមរៀបចំស្តង់តាំងបង្ហាញតួនាទីភារកិច្ចសកម្មភាពអនុវត្តការងាររបស់ខ្លួននិងកិច្ចការហាឡាលកម្ពុជា

អគ្គនាយកដ្ឋាន ក.ប.ប.បានចូលរួមរៀបចំស្តង់តាំងបង្ហាញតួនាទីភារកិច្ចសកម្មភាពអនុវត្តការងាររបស់ខ្លួននិងកិច្ចការហាឡាលកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(សៀមរាប)៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានចូលរួមរៀបចំស្តង់តាំងបង្ហាញតួនាទីភារកិច្ច សកម្មភាពអនុវត្តការងាររបស់ខ្លួន និងកិច្ចការហាឡាលកម្ពុជាក្នុងព្រឹត្តិការណ៍តាំងបង្ហាញផលិតផលខ្មែរ និងផលិតផលផ្លែឈើលើកទី១៥ ដែលរៀបចំដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៦-១៩ ខែមិថុនា ឆ្នាំ២០២២នាក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងនោះដែរ នៅរសៀលថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២២នេះ លោក ស៊ិន ស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងរបស់ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងមន្ត្រីនៃនាយកដ្ឋានកិច្ចការហាឡាលបានចូលរួមពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ បន្លែ និងផ្លែឈើ លើកទី១៥។ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ ក្រោមអធិប តីភាព លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក ន...