ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកម្មវិធី“រាត្រីកម្ពុជា”(CAMBODIA NIGHT)  ដែលរៀបចំដោយក្រុមហ៊ុន WorldBridge Group

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកម្មវិធី“រាត្រីកម្ពុជា”(CAMBODIA NIGHT) ដែលរៀបចំដោយក្រុមហ៊ុន WorldBridge Group

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងកម្មវិធី “រាត្រីកម្ពុជា” (CAMBODIA NIGHT) ដែលរៀបចំដោយក្រុមហ៊ុន WorldBridge Group។ អ្នកឧកញ៉ាសៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានរៀបចំរាត្រីសមោលសកម្ពុជា (Cambodia Night) ដើម្បីបង្ហាញពីផលិត ផលខ្មែរ ពិសេសមុខម្ហូបខ្មែរចំនួន១១មុខ ជូនដល់វាគ្មិនអន្តរជាតិ ដែលបានអញ្ជើញចូលរូមកិច្ចប្រជុំកំពូល នៃវេទិការពិភពលោក ឆ្នាំ២០២២ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ ពិធីដ៏មានអត្ថន័យនោះ ត្រូវបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនា​បតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងវត្តមាន ជាឥស្សរជនរាជរដ្ឋាភិបាលកម្ពុជា និងវាគ្មិននៃវេទិកាពិភពលោកជាច្រើនរូប ។ អ្នកឧកញ៉ាសៀ ឬទ្ធីមានប្រសាសន៍ថា ចាប់តាំងពីប្រទេសកម្ពុជា បានចូលជាសមាជិកអង្គក...
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី២៤ខែឧសភាឆ្នាំ២០២២

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី២៤ខែឧសភាឆ្នាំ២០២២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,១៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៥៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។ លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,០៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់លើកុមារអាយុ ០៥ឆ្នាំ មាន ១៣២,៣៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៦៥,៧១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់លទ្ធផលចាក់វ៉ាក់សាំងធៀ​បនឹងចំនួនប្រជាជនសរុប ១៦លាន នាក់មាន ៩៣,៩១% ៕...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទទិដ្ឋភាពយុទ្ធសាស្រ្តស្តីពីអាស៊ាននិងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទទិដ្ឋភាពយុទ្ធសាស្រ្តស្តីពីអាស៊ាននិងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅទីក្រុងដាវ៉ូស ក្លូស្ទើរ ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទ ទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពីអាស៊ាន និងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២។ ពិធីដ៏មានអត្ថន័យនោះក៏មានការអញ្ជើញចូលរួមពីវាគ្មិនសេដ្ឋកិច្ច មកពីសឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អឺរ៉ុប ក្រោមការដឹកនាំសម្របសម្រួលរបស់វេទិកាសេដ្ឋកិច្ចពិភពលោក។ នៅក្នុងវេទិកាដ៏មានសារសំខាន់នោះ វាគ្មិនទាំងអស់បានធ្វើការពិភាក្សាទៅលើប្រធានបទ ស្តីពីទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពីអាស៊ាន ពិសេសពាក់ព័ន្ធទៅនិងវិបត្តិស្បៀងអាហារ សន្តិសុខថាមពល បម្រែបម្រួលអាកាសធាតុ និងវិបត្តិនៃសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែង រួមទាំងបញ្ហាពាក់ព័ន្ធដទៃទៀត។ នៅក្នុងរបៀបវារៈដែលបានគ្រោងទុក វាគ្មិនសេដ្ឋកិច្ចមកពីសឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសហភាពអឺរ៉ុប មានចំណាប់...
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ស្ថាបនិកនិងប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ស្ថាបនិកនិងប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ស្វីស:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក។ នៅក្នុងជំនួបនេះលោកសាស្ត្រាចារ្យ Klaus Schwab បានស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញមកកាន់ទីក្រុងដាវ៉ូសប្រទេសស្វីសនៅពេលនេះ។ លោកក៏បានអរគុណសម្ដេចតេជោដែលបានចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២នេះ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍អរគុណចំពោះលោកសាស្ត្រាចារ្យ ដែលបានចំណាយពេលវេលាក្នុងជំនួបនាព្រឹកនេះ។ នៅក្នុងឱកាសនេះ សម្ដេចតេជោបានស្នើអញ្ជើញលោកសាស្ត្រាចារ្យ Klaus Schwab ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចសន្ទនា អាស៊ានពិភពលោកលើកទី២ដែលគ្រោងធ្វើនៅកម្ពុជានៅខែវិច្ឆិកាឆ្នាំ ២០២ ២ខាងមុខនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា កាលពីឆ្នាំ២០១២ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននោះកម្ពុជាក៏បានរៀបចំវេទិកាសន្ទនាអាស៊ានពិ...
កម្ពុជាទទួលបានទង់ស៊ីហ្គេម(Sea Game)ជាផ្លូវការហើយ ដើម្បីធ្វើម្ចាស់ផ្ទះនាឆ្នាំ២០២៣

កម្ពុជាទទួលបានទង់ស៊ីហ្គេម(Sea Game)ជាផ្លូវការហើយ ដើម្បីធ្វើម្ចាស់ផ្ទះនាឆ្នាំ២០២៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: កម្ពុជាបានទទួលទង់ជ័យរបស់ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា«ទង់ស៊ីហ្គេម»ជាផ្លូវការហើយ ដើម្បីនាំយកមករាជធានីភ្នំពេញនិងរៀបចំពិធីដង្ហែ នាល្ងាចថ្ងៃទី២៤ ខែឧសភាសសម្រាប់ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២នាឆ្នាំ២០២៣ ខាងមុខ ។ ពិធីប្រគល់-ទទួលទង់ស៊ីហ្គេមនេះបានធ្វើឡើងក្នុងពិធីបិទព្រឹត្តិ ការណ៍ស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយនៅរាត្រីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ផងដែរ ។ ក្រោយទទួលបានទង់ស៊ីហ្គេមហើយ នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ CAMSOC និង NOCC នឹងរៀបចំពិធីដង្ហែទង់ស៊ីហ្គេមនេះពីអាកាសយានដ្ឋានអន្ដរជាតិភ្នំព...
លោក ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីពិធីចុះហត្ថលេខាស្តីអំពីកិច្ចសហប្រតិបត្តិការលើការផលិតកម្មវិធី ធីតាឯកសង្ក្រាន្តឆ្នាំថ្មី និងកិច្ចព្រមព្រៀងផ្តល់សិទ្ធិកម្មសិទ្ធិបញ្ញា

លោក ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីពិធីចុះហត្ថលេខាស្តីអំពីកិច្ចសហប្រតិបត្តិការលើការផលិតកម្មវិធី ធីតាឯកសង្ក្រាន្តឆ្នាំថ្មី និងកិច្ចព្រមព្រៀងផ្តល់សិទ្ធិកម្មសិទ្ធិបញ្ញា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីពិធីចុះហត្ថលេខាស្តីអំពីកិច្ចសហប្រតិបត្តិការលើការផលិតកម្មវិធី ធីតាឯកសង្ក្រាន្តឆ្នាំថ្មី និងកិច្ចព្រមព្រៀងផ្តល់សិទ្ធិកម្មសិទ្ធិបញ្ញាវីដេអូ នៅភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។ ពិធីចុះហត្ថលេខា បន្ត៥ឆ្នាំលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីអំពីកិច្ចសហប្រតិបត្តិការលើការផលិតកម្មវិធី ធីតាឯកសង្ក្រាន្តឆ្នាំថ្មី និង កិច្ចព្រមព្រៀងផ្តល់សិទ្ធិកម្មសិទ្ធិបញ្ញាវីដេអូទៅវិញទៅមករវាងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានិងក្រុមហ៊ុនហ្វឺសយូ ណា យ ណេតវើក អេនធើធេនមុិន ឯ.កនាព្រឹកថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ។ រូបភាព៖ គល់ រ៉េននី...
សម្តេច ហេង សំរិន៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនមានចក្ខុវិស័យវែងឆ្ងាយត្រឹមត្រូវបានធ្វើឲ្យសង្គមជាតិមានការអភិវឌ្ឍរីកចម្រើនមិននឹកស្មានដល់

សម្តេច ហេង សំរិន៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនមានចក្ខុវិស័យវែងឆ្ងាយត្រឹមត្រូវបានធ្វើឲ្យសង្គមជាតិមានការអភិវឌ្ឍរីកចម្រើនមិននឹកស្មានដល់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ត្បូងឃ្មុំ: សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយគណ បក្សប្រជាជនមានចក្ខុវិស័យវែងឆ្ងាយនិងមានមាគា៍ត្រឹមត្រូវច្បាស់លាស់ បានធ្វើឲ្យសង្គមជាតិមានការអភិវឌ្ឍ រីកចម្រើនជឿនលឿនដែលមិននឹកស្មានដល់ពីព្រោះថាក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ គឺគ្មានអ្វីទំាងអស់។របបប៉ុលពតបានបំផ្លិចបំផ្លាញសង្គមជាតិស្ទើរតែទាំងស្រុង ទាំងធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធសង្គម។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា បច្ចុប្បន្ននេះប្រជាជនរស់នៅតំបន់ដាច់ស្រយាលនានាលែងជួបការលំបាកដូចពេលមុនៗទៀតហើយ ការធ្វើដំណើរទៅមក បានឆាប់រហ័សទាន់ចិត្ដ ជីវភាពរស់នៅរបស់ប្រជាជនមានភាពធូរធារ និងប្រសើរឡើងជាលំដាប់។ បណ្ដាទីក្រុង ដូចជា រាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ដ ទីប្រជុំជន មានផ្សារទំនើបធំៗអាគារបុរីនានា ភូមិគ្រឹះទំនើបៗ និងអគារខ្ពស់ៗរាប់សិបជាន់ បានសាងសង់រួច និងកំពុងសាងសង់ គួរឱ្យមានមោទកភាពចំពោះការរីកចម្រើនយ៉ាងឆាប់រ...
ផ្ទះ១៤ខ្នង នៅជាប់ផ្សារត្រែងត្រយឹង ក្នុងខេត្តកំពង់ស្ពឺ ត្រូវអគ្គិភ័យបំផ្លាញស្ទើរទាំងស្រុង

ផ្ទះ១៤ខ្នង នៅជាប់ផ្សារត្រែងត្រយឹង ក្នុងខេត្តកំពង់ស្ពឺ ត្រូវអគ្គិភ័យបំផ្លាញស្ទើរទាំងស្រុង

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កំពង់ស្ពឺ៖ ផ្ទះចំនួន១៤ខ្នង ស្ថិតនៅតាមបណ្តោយផ្លូវចូលទៅរមណីយដ្ឋានគីរីរម្យ ជាប់ផ្សារត្រែងត្រយឹង ឃុត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវអគ្គិសភ័យឆេះស្ទើរគ្មាន កាលយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ។ មន្ត្រីនគរបាល បានសន្និដ្ឋានថា អគ្គីភ័យនេះ គឺផ្តើមឡើងពីទុស្សេខ្សែភ្លើង ហើយឆេះចេញពីផ្ទះចាក់សោរទុកចោលមួយខ្នង សង់ពីឈើប្រក់សង្ក័សី ជាកម្មសិទ្ធិរបស់បុរសម្នាក់ ឈ្មោះ កយ វ៉ាន់ធឿន អាយុ៥៣ឆ្នាំ រួចឆេះឆ្លងរាលដាលយ៉ាងលឿន ទៅឆេះផ្ទះផ្សេងទៀត ដែលសាងសង់ជាប់ៗគ្នា។ មន្ត្រីដដែលបានឲ្យដឹងទៀតថា រថយន្តអន្តរាគមន៍ពន្លត់អគ្គិសភ័យចំនួន១១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣៣ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន និងពន្លត់ភ្លើងអស់ទៅវិញ។ ប៉ុន្តែផ្ទះជាច្រើន ស្ទើរក្លាយជាផេះផង់។ មន្ត្រីនគរបាលបានបញ្ជាក់ទៀតថា ករណីអគ្គិភ័យដ៏សន្ធោរសន្ធៅនេះ​ មិនមានមនុស្សរងរបួសឡើយ ហើយផ្ទះចំនួន១៤ខ្នង ត្រូវបានឆាបឆេះអស់ស្ទើរទាំងស្រុង ប៉ុន្ត...
ថៅកែក្លឹបកម្សាន្ត ដឹ ស្តមបានដកកាំភ្លើងគំរាមនិងផ្ទុះអាវុធ១គ្រាប់រួចបើករថយន្តចេញពីកន្លែង ដោយសារខឹងចុងភៅជាបុគ្គលិក

ថៅកែក្លឹបកម្សាន្ត ដឹ ស្តមបានដកកាំភ្លើងគំរាមនិងផ្ទុះអាវុធ១គ្រាប់រួចបើករថយន្តចេញពីកន្លែង ដោយសារខឹងចុងភៅជាបុគ្គលិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖បុរសម្នាក់ដែលជាថៅកែក្លឹបកម្សាន្ត ដឹ ស្តមបានដកកាំភ្លើងគំរាមនិងផ្ទុះអាវុធ១គ្រាប់រួចបើករថយន្តចេញពីកន្លែង ដោយ សារខឹងចុងភៅជាបុគ្គលិករបស់ខ្លួននូវរឿងរាវបន្តិចបន្ទួច កាលពីវេលាម៉ោង១០កន្លះយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងក្លឹបកម្សាន្ត ដឹ ស្តម ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៨២ ក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ជនបង្កដែលជាថៅកែក្លឹបមានឈ្មោះ ហេង សុផល អាយុជាង៤ ០ឆ្នាំ។ រីឯបុរសរងគ្រោះមានឈ្មោះ ឈូក សុភាព ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបបចុងភៅក្នុងក្លឹប ដឹ ស្តម ។ សក្សីនិយាយថា នៅមុនពេលកើតហេតុ ជនបង្កត្រូវជាថៅកែខ្លួន បានចូលមករករឿងដោយមិនសួរហេតុផលនិងបានចោទជនរងគ្រោះថា បានទៅវាយរទះគោដុតឲ្យខ្ទេច រួចចង់វាយជនរងគ្រោះថែមទៀត និងបោះពាក្យសម្ដីថា ហែងតិចទៀតដឹងខ្លួនហើយ។ ស្រាប់តែមួយសន្ទុះក្រោយមកថៅកែរូបនេះ ក៏បានយកកាំភ្លើងខ្លី(មិនស្គាល់ម៉ាក) មកកន្លែងចុងភៅ រួចបញ្ជូលគ្រាប់ភ្ជុងចុងភៅគំរាម រួចក៏បាញ់ឡើងលើមួយគ្រាប់...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុបប្រមាណជាង២១០០នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុបប្រមាណជាង២១០០នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រទេសស្វីស:នៅរាត្រីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ២២:៣០ យប់(ម៉ោងនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា) ត្រូវនឹងម៉ោង ៥:៣០នាទីរសៀល(ម៉ោងនៅទីក្រុង Zurich ប្រទេសស្វីស) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហគមន៍អឺរ៉ុបប្រមាណ២១០០នាក់។ មុននឹងចាប់ផ្ដើមសំណេះសំណាលជាមួយបងប្អូនខ្មែរនៅសហគ មន៍អឺរ៉ុប សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជបន្ទូលផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនដល់ប្រជាពលរដ្ឋខ្មែរអស់ដែលបាននឹងកំពុងរស់នៅនៅអឺរ៉ុប។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុប ដែលបានផ្តល់ការគាំទ្រ គោរពស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះសម្តេច និងរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចផ្ទាល់។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចដ៏ល្អរបស់កម្ពុជា ត្រូវបានរងដោយវិបត្តិនៃជំង...