ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

សម្តេច ស ខេង និងសមាជិក​ក្រុមការងារ​ បាន​អញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខនៅប្រាសាទភ្នំបាណន់ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង

សម្តេច ស ខេង និងសមាជិក​ក្រុមការងារ​ បាន​អញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខនៅប្រាសាទភ្នំបាណន់ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅ​​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខនៅប្រាសាទភ្នំបាណន់ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។ អញ្ជើញអមដំណើរសម្ដេចក្រឡាហោម ស ខេង ចូលរួមក្នុងពិធីប្រកបដោយមង្គលសួស្ដីនាឱកាសនោះ រួមមាន លោក​ ឈាង វុន តំណាងមណ្ឌលបាត់ដំបង សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ គៀត ចាន់ថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ថ្នាក់ដឹកនាំក្រុមប្រឹក្សា និងគណៈអភិបាលខេត្តបាត់ដំបង រួមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។ សូមបញ្ជាក់ថានៅថ្ងៃទី២១ខែឧសភាឆ្នាំ២០២២នេះ គឺជាថ្ងៃទី១នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តទី៥ដែលមានរយៈពេលឃោសនាចំនួន១៤ថ្ងៃ។...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោករយៈពេល៥ថ្ងៃនៅប្រទេសស្វីស

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោករយៈពេល៥ថ្ងៃនៅប្រទេសស្វីស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឮនៅរាត្រីថ្ងៃសុក្រទី២០ ឮឈានចូលថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០០:៣០ នាទីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសស្វីសដើម្បីទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមមូលបទ“ការត្រៀមខ្លួនសម្រាប់យុគសម័យក្រោយជំងឺកូវីដ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ដល់ ថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ (Davos-Klosters) ប្រទេសស្វីស។ ការអញ្ជើញចូលរួមកិច្ចប្រជុំខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកសាស្រ្តាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក។ អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំនេះ រួមមានឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្ត...
ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិអង្គរជ័យលើខេត្តកំពង់ចាម បានជួបសួរសុខប្រជាពលរដ្ឋតាមខ្នងផ្ទះ

ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិអង្គរជ័យលើខេត្តកំពង់ចាម បានជួបសួរសុខប្រជាពលរដ្ឋតាមខ្នងផ្ទះ

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ នាព្រឹកថ្ងៃទី១9 ខែឧសភា ឆ្នាំ២០២២ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិអង្គរជ័យលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ បានជួបសួរសុខប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីស្វែងយល់ទឹកចិត្តស្រលាញ់គណបក្សប្រជាជនកម្ពុជា។ ក្នុងឱកាសនេះ ក្រុមការងារបានប្រគល់ថវិកា ជាស្រទាប់ដៃ សម្រាប់ការសុំស្គាល់ឈ្មោះ និងស្ថានភាពជីវភាពគ្រួសារ សរុបអស់ទឹកប្រាក់ចំនួនមួយលានប្រាំសែនពីរម៉ឺនរៀល។ ក្រុមការងារ ក្រោមគាំទ្រពីលោក ឡូញ ម៉េងអាន ប្រធានភូមិ លោក ម៉ៃ ដន អនុប្រធានភូមិអង្គរជ័យលើ និងលោក ចែម ស្រឿន សមាជិកសកម្មក្នុងភូមិ បាននាំក្រុមការងារជួបប្រជាពលរដ្ឋដោយផ្ទាល់ សរុបទាំងអស់១៥២ខ្នងផ្ទះ។ ប្រជាពលរដ្ឋបានសម្តែងការគាំទ្រ និងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយបានសន្យាជាមួយក្រុមការងារថា ពួកគាត់នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសឲ្យកាន់តែរីចម្រើនថែមទៀត។ ...
លោកឧកញ៉ា ឡូវ ហ៊ឹង និងសហការី នាំយកថវិការប្រមាណ ១ម៉ឺនដុល្លារ និងគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងឃុំទងត្រឡាច

លោកឧកញ៉ា ឡូវ ហ៊ឹង និងសហការី នាំយកថវិការប្រមាណ ១ម៉ឺនដុល្លារ និងគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងឃុំទងត្រឡាច

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះ ជួយមូលដ្ឋានឃុំទងត្រឡាច ស្រុកព្រៃឈខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២២នេះ នៅក្នុងបរិវេណវត្តខ្ទឹង ដំណើរដោយ លោកឧកញ៉ា អែល សារ៉ុម បាននាំនូវ សារ៉ុង ថ្នាំពេទ្យ ប្រហុក អំពូលស៊ុល ឡាចំនួន២៦ដេីម។ លោកឧកញ៉ាបានឧបត្ថម្ភបបរសាមគ្គីចំនួន២ភូមិឧបត្ថម្ភឯកសណ្ឋា នប្រជាការពារចំនួន២ភូមិ ២០កំប្លេឧបត្ថម្ភអ្នកឈឺអ្នកស្លាប់ចង់ដៃមង្គលការ ឧបត្ថម្ភកម្មវិធីសរុបថវិការប្រមាណ ១០០០០ $(មួយម៉ឺនដុល្លា)ដែលជាអំណោយរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងឃុំទងត្រឡាច។...
សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណប្រតិភូកម្ពុជាដើម្បីចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វីស

សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណប្រតិភូកម្ពុជាដើម្បីចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វីស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ម៉ោង១និង៣០រំលងអាធ្រាតុឆ្លងចូលថ្ងៃទី២១ឧសភា២០ ២២ ខានស្អែកនេះខ្ញុំនឹងដឹកនាំគណប្រតិភូកម្ពុជាដើម្បីចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វីស។ ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិដែលកំពុងរស់នៅបណ្តាប្រទេសនៅទ្វីបអឺរ៉ុបដែលបានចេញវីដេអូអបអរសាទរដំណើររបស់ខ្ញុំទៅកាន់តំបន់អឺរ៉ុប។ តាមការគ្រោងទុកខ្ញុំនឹងជួបបងប្អូនខ្មែរយើងនៅសូរិកប្រទេសស្វីសនៅល្ងាចថ្ងៃទី២១ឧសភា២០២២។ សូមជំរាបលាបងប្អូនជនរួមជាតិនៅក្នុងប្រទេសមួយរយ:ខ្លីហើយនិងជួបបងប្អូនជនរួមជាតិនៅតំបន់អឺរ៉ុបក្នុងពេលប្រមាណ៦០ម៉ោងទៀត៕...
លោកស្រីមេធាវី ហ៊ន ណារី ឧបត្ថម្ភអាវ និងមួក គណបក្សប្រជាជនកម្ពុជា ដល់ក្រុមការងារចុះជួយភូមិអង្គរជ័យលើ ខេត្តកំពង់ចាម ក្នុងឱកាសឃោសនាបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២២

លោកស្រីមេធាវី ហ៊ន ណារី ឧបត្ថម្ភអាវ និងមួក គណបក្សប្រជាជនកម្ពុជា ដល់ក្រុមការងារចុះជួយភូមិអង្គរជ័យលើ ខេត្តកំពង់ចាម ក្នុងឱកាសឃោសនាបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២២

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ លោកស្រីមេធាវី ហ៊ន ណារី សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ បានឧបត្ថម្ភអាវ និងមួក គណបក្សប្រជាជនកម្ពុជា ចំនួន៥០ ដល់ក្រុមការងារចុះជួយភូមិមួយ នៃខេត្តកំពង់ចាម ដែលសមាជិកស្ទើរតែទាំងអស់ គឺជាអ្នកសារព័ត៌មាន និងស្រលាញ់ប្រទេសជាតិ។ បន្ទាប់ពីបានជួយដល់ក្រុមការងារនេះហើយ លោកស្រីមេធាវីក៏បានជូបពរឲ្យសកម្មភាពការងារទទួលបានការគាំទ្រំ និងស្រលាញ់ពេញចិត្តក្នុងចំណោមអ្នកភូមិអង្គរជ័យលើ ក៏ដូចប្រជាពលរដ្ឋទូទៅផងដែរ ព្រោះវាការងារបម្រើជាតិ មាតុភូមិ។ លោកស្រី បានមានប្រសាន៍ដូច្នេះថា​ «[ខ្ញុំជួយឧបត្ថម្ភជាអាវ និងមួកបក្សនេះ) គឺដើម្បជួយទ្រទ្រង់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលនាំឲ្យព្រះរាជាណាចក្រកម្ពុជា ក្លាយជាប្រទេសនីតិរដ្ឋ ប្រកបដោយវិបុលភាព និងសេចក្តីថ្លៃថ្នូរលើឆាកអន្តរជាតិ»។ ក្រុមការងារនេះស្ថិតនៅក្រោមក្រសួងព័ត៌មាន គឺសុទ្ធសឹងតែជាអ្នកសារព័ត...
នាយករដ្ឋមន្រ្តី៖ ភាពជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ វាមិនមែនជារឿងចៃដន្យនោះទេ

នាយករដ្ឋមន្រ្តី៖ ភាពជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ វាមិនមែនជារឿងចៃដន្យនោះទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្រសម្តេចតេជោ ប្រឆាំងកូវីដ-១៩ ថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២២នេះ ការសំណេះសំណាលនេះ ធ្វើឡើងដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវដោយមិនខ្លាចនឿយហត់មិនខ្លាចការឆ្លងជំងឺ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រៅតែពីក្រុមគ្រូពេទ្យសម្តេចតេជោហើយនោះ សម្តេចតេជោក៏នឹងមានគម្រោងជួបជាមួយក្រុមគ្រូពេទ្យដទៃទៀតផងដែរ ដើម្បីផ្តល់ឱកាសឱ្យសម្តេចបានថ្លែងអំណរគុណ ចំពោះការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្តេចតេជោបានមានប្រសាសន៍ថា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ វាមិនមែនជារឿងងាយនោះទេ ជាពិសេសក្នុងការប្រមូលមនុស្សមកចូលរួមលើសមរភូមិនៃសត្រូវឥតស្រមោលនេះ តែដោយសារទឹកចិត្តស្រឡាញ់ជាតិ និងប្រជាជនបានធ្វើឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយើងជាច្រើន បានលះបង់ស...
តើជនដែលគប់ស្បែកជើងលើសម្តេចតេជោ«ជាសិទ្ធិបញ្ចេញមតិ ឬជាការបង្កអំពើហិង្សា? »

តើជនដែលគប់ស្បែកជើងលើសម្តេចតេជោ«ជាសិទ្ធិបញ្ចេញមតិ ឬជាការបង្កអំពើហិង្សា? »

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោកាលពីទី១៧ ខែឧសភានេះថា ទាក់ទងទៅនឹងហេតុការណ៍គប់ស្បែកជើងមកសម្ដេចពេលនោះនៅថ្ងៃនេះសម្តេចតេជោបានថ្លែងថា បើសម្តេចមិនហាមឃាត់ទេ ជនដែលគប់សម្តេចអាចនឹងមានគ្រោះថ្នាក់។ សម្តេចតេជោបានមានប្រសាសន៍ថា មានកម្លាំង៣ក្រុម ស្នើសុំសម្តេចធ្វើបាតុកម្មសុំអាមេរិកចាត់វិធានការលើជនគប់សម្តេច ប៉ុន្តែសម្តេចហាមឃាត់មិនឱ្យធ្វើនោះឡើយ។ សម្តេចតេជោបានចោទសួរទៅអាមេរិកថា តើជនដែលគប់សម្តេចជាសិទ្ធិបញ្ចេញមតិ ឬជាការបង្កអំពើហិង្សា? សម្តេចក៏ស្នើឱ្យអាមេរិកគិតគូរឱ្យបានច្បាស់បើគិតថាការគប់ស្បែកជើងជាសិទ្ធិបញ្ចេញមតិ នោះលើពិភពលោកលែងមានសណ្តាប់ធ្នាប់ហើយ រួមទាំងនៅកម្ពុជាផង។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រសាសន៍ច្បាស់ៗថា សម្តេចមិនទាមទារអាមេរិកដាក់ទោសជនគប់ស្បែកជើងមកលើសម្តេចនោះទេ ប៉ុន្តែច្បាប់របស់អាមេរិកយ៉ាងណានោះ គឺអាស្រ័យទៅលើអាមេរិក...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្រស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្រស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃអង្គារថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ សម្តេចសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ ពិធីសំណេះសំណាលនេះ នឹងធ្វើឡើងនៅសាលពិព័រណ៍ជ្រោយចង្វា។ ការសំណេះសំណាលនេះ ធ្វើឡើងដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវដោយមិនខ្លាចនឿយហត់ មិនខ្លាចការឆ្លងជំងឺ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ ក្រោមការផ្តួចផ្តើមគំនិតផ្ទាល់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដឹកនាំផ្ទាល់ដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងគោលបំណងផ្តល់សេវាព្យាបាលដល់ប...
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រគល់ឡានពេទ្យដល់មណ្ឌលសុខភាព ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រគល់ឡានពេទ្យដល់មណ្ឌលសុខភាព ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម:នៅក្នុងឱកាសប្រគល់ជូនដល់មណ្ឌលសុខភាពកោះ សូទិនកាលពីថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២២ នាសាលាបឋមសិក្សាកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ឮជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយ:ឧកញ៉ា ជា រតនា ឧកញ៉ា លីហៀក រតនា ឧកញ៉ា សុខ វណ្ណា និងលោក ជំទាវ ចាន់ សុទ្ធី បាននាំយកនូវ រថយន្តពេទ្យសង្រ្គោះបន្ទាន់ ១គ្រឿង។ ការប្រគល់នេះជូនគឺ ជូន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីជូនបន្តដល់ មណ្ឌលសុខភាពកោះសូទិន សម្រាប់បំពេញតម្រូវការសេវាសាធារណៈ ដែលជារឿងចាំបាច់ ពិសេស ផ្នែកសុខាភិបាល ជាសេវាសំខាន់បំផុតមិនអាចខ្វះបាន ។ លោក ខៀវ កាញារីទ្ធ សូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោនាយក មន្រ្តី ហ៊ុន សែន តាមរយ: លោកឧកញ៉ាបណ្ឌិត ជា រតនា ឧកញ៉ា លីហៀក រតនា ឧកញ៉ា សុខ វណ្ណា និងលោកជំទាវ ចាន់ ...