ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

អ្នក​​តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ  សេរី កុសល ដឹកនាំ​​ក្រុមការងារចុះធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

អ្នក​​តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ សេរី កុសល ដឹកនាំ​​ក្រុមការងារចុះធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(បន្ទាយមានជ័យ)៖ អ្នក​​តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ លោក សេរី កុសល និងក្រុមការងារ បានអញ្ជើញ​​ចុះធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅតាមបណ្តាភូមិឃុំនានានៃស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០​២២ខាងមុខនេះ។ គិតត្រឹម​​​ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ គឺមានរយៈពេល៥ថ្ងៃជាប់គ្នាហើយ ដែលលោក សេរី កុសល និងក្រុមការងារបក្សប្រជាជនកម្ពុជា ចុះជួយស្រុកភ្នំស្រុក បានចុះធ្វើយុទ្ធនាការរកសំឡេងឆ្នោត ស្របទៅតាមច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ពិធីជួបប្រជុំសំណេះសំណាល និងដង្ហែក្បួនឃោសនារកសំឡេងឆ្នោតគ្រប់លើក លោក សេរី កុសល និងក្រុមការងារ បានរៀបចំនូវនំបញ្ចុក នំបុ័ងជូនសមាជិក សមាជិកាបក្សហូបរួមគ្នាក្នុងបរិយាកាសសប្បាយរីករាយ ស្និតស្នាល និងសាមគ្គីភាព ឈានទៅការជ័យជម្នះក្នុងការបោះឆ្នោ...
តំណាងសមាគមអ្នកសារព័ត៌មានអេឡិចត្រូនិច អឹមអេសជេ យកជំនួយឧបត្ថម្ភជូនដល់ដៃសហការី ដែលកំពុងធ្លាក់ខ្លួនឈឺ

តំណាងសមាគមអ្នកសារព័ត៌មានអេឡិចត្រូនិច អឹមអេសជេ យកជំនួយឧបត្ថម្ភជូនដល់ដៃសហការី ដែលកំពុងធ្លាក់ខ្លួនឈឺ

នយោបាយ, ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
កំពត៖ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ លោក អ៊ួង មករា ហៅ អ៊ួង វុឹង នាយកគ្រប់គ្រងគេហទំព័រ ខេមបូឌាប៉ុស្តិ៍ និងជាអនុប្រធានសមាគមន៍អ្នកសារព័ត៌មានអេឡិចត្រូនិច អឹមអេសជេ (AEMSJ) តំណាងឯកឧត្តមបណ្ឌិត ម៉េង សោភ័ណ ប្រធានសមាគមន៍ បាននាំយកសម្ភារៈ និងថវិកាមួយចំនួនជូនដល់ដៃសហការី ដែលកំពុងមានជំងឺជាទម្ងន់។ លោក ស៊ុង វាសនា អាយុ៤៦ឆ្នាំ ភ្នាក់ងារគេហទំព័រ ខេមបូឌាប៉ុស្តិ៍ បច្ចុប្បន្នកំពុងតែសម្រាកព្យាបាល នៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ សូមបញ្ជាក់ថា លោក ស៊ុង វាសនា មានស្រុកកំណើត នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេតស្ទឹងត្រែង ប៉ុន្តែបានមករស់នៅក្នុងទឹកដីខេត្តកំពត តាំងពីឆ្នាំ២០១៨ រហូតមក។ ដោយសារឃើញស្ថានភាពលំបាកជាក់ស្តែង ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមន៍ ក៏បានអំពាវនាវ ដល់សហការី និងសមាជិក សមាជិកា របស់សមាគមន៍អ្នកសារព័ត៌មានអេឡិចត្រូនិច ដើម្បីកៀងគររកជំនួយឧបត្ថម្ភ ដល់សមាជិកកំពុងធ្លាក់ខ្លួន...
អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ស្វែងយល់អំពីការដាំដុះការប្រមូលផលនិងការស្តុកទុកស្វាយចន្ទីនៅទីតាំងផ្ទាល់របស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជ

អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ស្វែងយល់អំពីការដាំដុះការប្រមូលផលនិងការស្តុកទុកស្វាយចន្ទីនៅទីតាំងផ្ទាល់របស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តសៀមរាប៖ លោក បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (#ARDB)នៅ​​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២បានអញ្ជើញទស្សនៈកិច្ចសិក្សានិងធ្វើការស្វែងយល់អំពីការដាំដុះការប្រមូលផលនិងការស្តុកទុកស្វាយចន្ទីនៅទីតាំងផ្ទាល់របស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជ ដែលមានអាស័យដ្ឋានស្ថិតនៅភូមិខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ តាមការបញ្ជាក់អោយដឹងពីខាងតំណាងក្រុមហ៊ុនថា បច្ចុប្បន្ននេះ ក្រុមហ៊ុនបានធ្វើការពង្រីកការដាំដុះ បានរហូតដល់ ជាង១២០០ ហិកតា និងកំពុងប្រមូលផលស្វាយចន្ទីជាបន្តើរៗ សម្រាប់បំពេញទីផ្សារក្នុងស្រុក និងសម្រាប់ការនាំចេញទៅទីផ្សារបរទេស។...
ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយសង្កាត់ជ្រាវ ខេត្តសៀមរាប ពិនិត្យការងារ និងលើកទិសដៅសម្រាប់ជោគជ័យក្នុងការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយសង្កាត់ជ្រាវ ខេត្តសៀមរាប ពិនិត្យការងារ និងលើកទិសដៅសម្រាប់ជោគជ័យក្នុងការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២

នយោបាយ, ព័ត៌មានជាតិ
សៀមរាប៖ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយសង្កាត់ជ្រាវ ខេត្តសៀមរាប និងប្រតិភូអមដំណើរជាមួយក្រុមការងារគ្រប់លំដាប់ថ្នាក់នៅក្នុងមូលដ្ឋានបានពិនិត្យការងារ និងលើកទិសដៅសម្រាប់អនុវត្ត ឆ្ពោះទៅកាន់ភាពជោគជ័យនៃការបោះឆ្នោតក្រុមការងារឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ។ លោក ក្អោប រ៉ន ប្រធានគណ:កម្មាធិការគណបក្សមូលដ្ឋានសង្កាត់ជ្រាវ បានរាយការណ៍អំពីស្ថានការណ៍ក្នុងដំណាក់កាលនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សប្រជាជកម្ពុជា និងគណបក្សដទៃ នៅក្នុងមូលដ្ឋាននេះ។ ចំណែកលោក តូច សាកល បានធ្វើសេចក្តីរាយការណ៍ អំពីសកម្មភាពរបស់ក្រុមការងារខេត្ត បានធ្វើសកម្មភាពចុះជួយនៅមូលដ្ឋានសង្កាត់ជ្រាវនេះ រយ:ពេលជាង២ឆ្នាំកន្លងមកនេះ មានដូចជាការបរិច្ចាគថវិកាប្រចាំខែ ធ្វើប័ណ្ណសម្គាល់សមាជិកគណបក្សបានគ្រប់ៗគ្នា លើកផ្លាកគណបក្ស ចូលរួមពិធីបុណ្យប្រពៃណីជាតិ និងប្រជាពលរដ្ឋនៅក្នុងម...
លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ បានអញ្ជេីញបេីកយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សា ឃុំសង្កាត់ អាណ្ណតិទី៥នៅក្នុងមូលដ្ឋាន ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ បានអញ្ជេីញបេីកយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សា ឃុំសង្កាត់ អាណ្ណតិទី៥នៅក្នុងមូលដ្ឋាន ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម: លោក ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំទងត្រឡាច អញ្ជេីញបេីកយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សា ឃុំសង្កាត់ អាណ្ណតិទី៥នៅក្នុងមូលដ្ឋាន ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២។ ពេលអញ្ជើញមកដល់ភ្លាម លោកឧកញ៉ាបានទទួលការស្វាគមន៍យ៉ាងខ្លាំងពីពលរដ្ឋ ដោយស្រែកម្លេងអបអរសាទរថា" ជយោ​!គណប ក្ស​ប្រជាជន​កម្ពុជាបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា​ គឺបោះ ឆ្នោតឱ្យខ្លួនឯងបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា​ គឺការពារសន្តិភាពបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា​ គឺគ្រួសារមានសុភមង្គលបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា​ គឺមានការអភិវឌ្ឍលេីគ្រប់វិស័យ អរគុណសន្តិភាព ជយោ! នយោបាយឈ្នះឈ្នះ" ។...
សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកបាណន់ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពការងាររបស់ក្រុមការងារសម្រាប់សកម្មភាពឃោសនាបោះឆ្នោត

សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកបាណន់ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពការងាររបស់ក្រុមការងារសម្រាប់សកម្មភាពឃោសនាបោះឆ្នោត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង: សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណប ក្សប្រជាជនកម្ពុជាស្រុកបាណន់កាលពីថ្ងៃទី២៥-២៦-២៧-២៨ ខែឧសភាឆ្នាំ២០២២ បានធ្វើការចុះត្រួតពិនិត្យសកម្មភាពការងាររបស់ក្រុមការងារសម្រាប់សកម្មភាពឃោសនាបោះឆ្នោត និងជួបជាមួយក្រុមយុទ្ធនាការបោះឆ្នោតឃុំកន្ទឺ១ ឃុំបាយដំរាំ ឃុំចែងមានជ័យ ឃុំកន្ទឺ២ ឃុំស្នឹង ឃុំភ្នំសំពៅ ឃុំតាគ្រាម និងឃុំឈើទាលនៃស្រុកបាណន់ ខេត្តបាត់ដំបង។ សន្តិបណ្ឌិត សុខ ផល បានចុះជារួមធ្វើសកម្មភាពតាមឃុំទាំង០៨ និងជំរុញ ចុះឃោសនាតាមផ្ទះនីមួយៗ បង្រៀនគូសសន្លឹកឆ្នោតផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ត្រួតពិនិត្យឯកសារសម្រាប់បម្រើការបោះឆ្នោត រំលឹកណែនាំ អនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធី របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។...
សម្តេចតេជោ ហ៊ុន សែន “ល្ងាចនេះទៅសួរសុខទុក្ខបងទីមួយដែលទើបវិលត្រឡប់ពីទីក្រុងបាងកកប្រទេសថៃក្រោយការវះកាត់”

សម្តេចតេជោ ហ៊ុន សែន “ល្ងាចនេះទៅសួរសុខទុក្ខបងទីមួយដែលទើបវិលត្រឡប់ពីទីក្រុងបាងកកប្រទេសថៃក្រោយការវះកាត់”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី "ល្ងាចនេះទៅសួរសុខទុក្ខបងទីមួយដែលទើបវិលត្រឡប់ពីទីក្រុងបាងកកប្រទេសថៃក្រោយការវះកាត់ទោះបីសុខភាពគាត់ប្រសើរជាងមុនក្តីតែខ្ញុំនៅតែមិនទាន់ហ៊ានប្រាប់គាត់ពីមរណភាពបងប្រុសទីពីរនៅឡើយ"។ សម្តេចតេជោបានលើកឡើងថា ២ថ្ងៃមុននេះជាខួបលើកទី៩ឆ្នាំនៃមរណភាពភរិយារបស់គាត់ដែលត្រូវជាបងថ្លៃរបស់ខ្ញុំ ប្រសិនខ្ញុំជំរាបគាត់ពីរឿងមរណភាពបងទីពីរទៀតប្រហែលគាត់ពិបាកទទួល។ លើសខ្ពីនេះសម្តេចថា" ខ្ញុំក៏ទទួលរងនូវការវាយប្រហារខាងផ្លូវចិត្តខ្លាំងណាស់ដែរនៅពេលដែលបងប្រុសខ្ញុំលើកដៃចង្អុលទៅរករូបថតដែលបងប្អូនខ្ញុំទាំង ៦ នាក់ថតជាមួយឪពុកខ្ញុំហើយនិយាយថាបងប្អូនយើងមាន៦នាក់ប្រុស៣នាក់ស្រី៣នាក់ប្រុស៣នាក់ដំបូងទើបមានស្រី៣នាក់ជាក្រោយដោយពុំមានឆ្លាស់គ្នាស្រីនិងប្រុសនោះទេតែគាត់ពុំបានដឹងថាពេលនេះនៅសល់តែ៥នាក់នោះឡើយ"។ សម្តេចតេជោ បន្ថែមថា ទឹកភ្នែកខ្ញុំស្ទើរតែហូរចេញមកហើយខ្ញុំបែរមុខទៅម្ខាងនិងងាកមក វិញបបួលគាត់ដូរនាឡិកាដៃដើម...
បឹងទន្លេសាបជាបឹងដ៏ធំមួយ នឹងជាបឹងមានប្រភពត្រីច្រើនដែលទាមទារឱ្យមានការយកចិត្តទុកដាក់ថែរក្សានិងអភិរក្ស

បឹងទន្លេសាបជាបឹងដ៏ធំមួយ នឹងជាបឹងមានប្រភពត្រីច្រើនដែលទាមទារឱ្យមានការយកចិត្តទុកដាក់ថែរក្សានិងអភិរក្ស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២២ នេះបានអញ្ជើញថ្លែងសារពិសេសជូនបងប្អូនជនរួមជាតិស្តីអំពីបញ្ហាបឹងទន្លេសាប។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា នៅថ្ងៃនេះសម្ដេចតេជោ មានកិត្តិយសបានទួលប្រគេនព្រះតេជគុណព្រះសង្ឃគ្រប់អង្គនិងប្រជាពលរដ្ឋទូទាំងប្រទេសជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាបឱ្យបានដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅលើការអភិរក្សការយកចិត្តទុកដាក់លើផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរស់នៅតំបន់បឹងទន្លេសាប។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បឹងទន្លេសាបជាបឹងដ៏ធំមួយ ហើយជាបឹងដែលមានប្រភពត្រីច្រើនដែលទាមទារឱ្យមានការយកចិត្តទុកដាក់ថែរក្សានិងអភិរក្ស។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា តំបន់បឹងទន្លេសាបចែកចេញជា៤តំបន់ហើយតំបន់ទី៤ជាតំបន់ដែលទាមទារឱ្យមានការអភិរក្សជាដាច់ខាត។ សម្តេចតេជោបានមានប្រសាសន៍ថា តំបន់បឹងទន្...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្ដីពីអនាគតរបស់អាស៊ី តាមប្រព័ន្ធ Online

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្ដីពីអនាគតរបស់អាស៊ី តាមប្រព័ន្ធ Online

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២២បានអញ្ជើញថ្លែងសុន្ទរកថា តាមប្រព័ន្ធអនឡាញ ក្នុងសន្និសីទអន្តរជាតិ លើកទី ២៧ ស្តីពី អនាគតរបស់អាស៊ីក្រោមមូលបទ «ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ី នៅក្នុងពិភពលោកដែលបែកខ្ញែក»។ ខាងក្រោមនេះគឺជាសុន្ទរកថាទាំងស្រុង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។...
លោកអាហ្រ្វីលគីនីន រងការចោទថា ជំពាក់លុយគេហើយចេញសែកស្អុយម្ចាស់បំណុលគំរាមប្ដឹងឪ

លោកអាហ្រ្វីលគីនីន រងការចោទថា ជំពាក់លុយគេហើយចេញសែកស្អុយម្ចាស់បំណុលគំរាមប្ដឹងឪ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក លាន អាហ្រ្វីលគីនីន ដែលគេស្គាល់យ៉ាងច្បាស់ថាកំពុងសោយសុខនៅលើគំនរទ្រព្យសម្បត្តិ និងមានងារជាឧកញ៉ាផងនោះ ស្រាប់តែមួយរយៈធំចុងក្រោយនេះ ឃើញមានរឿងរកាំរកូសចម្រូងចម្រាស់ជាច្រើន​ សូម្បីតែប្រពន្ធ​ក៏ត្រូវបែកបាក់ វិបត្តិហិរញ្ញវត្ថុ​ក៏ចាប់ផ្ដើមកើតឡើង រហូតមានអ្នកបង្ហោះរូបថតលោក ឱ្យចូលខ្លួនដោះស្រាយបំណុលជាហូរហែរ ។ ថ្មីៗនេះ មានម្ចាស់គណនីហ្វេសប៊ុកមួយ បានបង្ហោះសារ ព្រមទាំងរូបថតអតីតពិធីករ​ល្បីឈ្មោះខាងលើនេះ ដើម្បីឱ្យចូលខ្លួនដោះស្រាយបំណុល ដោយ លាន អាហ្រ្វីលគីនីន បានជំពាក់ ហើយថែមទាំងចេញសែកស្អុយទៀតផង ។ ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះ Sekhari Be បានបង្ហោះសារបង្កឱ្យមានការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា «សូមជូនដំណឹងដល់ឈ្មោះ លាន អាហ្រ្វីលគីនីន ចូលខ្លួនមកដោះស្រាយបំណុល ដែលជំពាក់ខ្ញុំ​​ ដោយហេតុថា បុគ្គលខាងលើ បានចេញសែកអត់លុយ ហើយសន្យាម្ដងជាពីរដង តែមិនដែលចូលខ្លួន មកជួបដើម្បីដោះស្រាយបំណុលនោះទេ» ។ ជាងនេះទៅទៀ...