សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ បានអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។
សិស្សសាលាភូមិន្ទរដ្ឋបាល ដែលបញ្ចប់ការសិក្សាវិជ្ជាជីវៈជាមន្ត្រី និងទទួលសញ្ញាបត្រក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី នាថ្ងៃស្អែកនេះ រួមមាន៖ សិស្ស កម្មសិក្សាការី និងសិក្ខាកាមសរុប ២,៣៨៨នាក់។
សិស្ស កម្មសិក្សាការី និងសិក្ខាកាម ដែលបញ្ចប់ការសិក្សារួមមាន៖ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២០ ចំនួន១០៦នាក់។
កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២០ ចំនួន ១៦៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២០ ចំនួន ៣៩នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២០ ចំនួន ៤៣នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ ចំនួន ៩១នាក់។
សិស្សមន្ត្រីក្រមការជំនាន់ទី៩ ចំនួន ១២១នាក់, កម្មសិ...








