ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀងប្រាប់មន្ត្រីពាក់ព័ន្ធបង្កើនសកម្មភាពទប់ស្កាត់ការនាំចូលសត្វជ្រូកខុសច្បាប់ពីប្រទេសវៀតណាម

អភិបាលខេត្តស្វាយរៀងប្រាប់មន្ត្រីពាក់ព័ន្ធបង្កើនសកម្មភាពទប់ស្កាត់ការនាំចូលសត្វជ្រូកខុសច្បាប់ពីប្រទេសវៀតណាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តស្វាយរៀង៖ អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល កាលពីថ្ងៃទី២ ខែឧសភានេះបានចេញសេចក្ដីណែនាំទៅដល់បណ្ដាសមត្ថកិច្ចជំនាញ់ពាក់ព័ន្ធ ត្រូវបង្កើនសកម្មភាពបន្ថែមទៀតជុំវិញការទប់ស្កាត់ការនាំចូលសត្វជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាង ខណៈកន្លងមកសកម្មភាពទាំងនេះបានកើតឡើងស្ទើជារៀងរាល់ថ្ងៃ។ ជាស្ដែងកាលពីកន្លងទៅថ្មីៗនេះ ក្រុមឈ្មួញនាំសត្វជ្រូកពីប្រទេសវៀតណាមរាល់ថ្ងៃដូចហែកឋិន ក្នុង ១ថ្ងៃៗ រាប់រយក្បាល គឺ៣០០ក្បាលទៅ៦០០ក្បាល ដឹកតាមរថយន្តសាំយ៉ុង ដោយដឹកពីព្រំដែនក្រសាំងជ្រំឆ្ពោះទៅឃុំស្វាយធំ ស្រុកស្វាយជ្រំ រួចផ្ទេរដាក់រថយន្តធំដឹកទៅរាជធានីភ្នំពេញ។ ក្រុមឈ្មួញ បាននាំសត្វជ្រូករស់ ពីប្រទេសវៀតណាមឆ្លងដែនចូលមកកម្ពុជា ដាក់តាមសាឡង់ឆ្លងចូលមកត្រង់ចំណុចចន្លោះព្រំដែនចែកខេត្ត គឺភូមិក្រាំងលាវ ស្រុកពង់ត្របែក ខេត្តព្រៃវែង និងភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដោយឈ្មួញ ឈ្មោះ គង់ ជាទាហ៊ាន មានទីលំនៅភូមិតា...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលនិងផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A ចំនួនជាង១,៧៥៣នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលនិងផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A ចំនួនជាង១,៧៥៣នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១,៧៥៣នាក់ ដែលពិធីសំណេះសំណាលបានធ្វើឡើងនៅសាលពិព័រណ៍ OCIC ជ្រោយចង្វារ។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានជួបជាមួយក្មួយៗចៅៗ ដែលបានជាប់និទ្ទេស A ចំនួន ១,៧៥៣នាក់ ក្នុងឆ្នាំ២០២១នេះ។ សម្តេចពិតជារីករាយចំពោះចំនួនដ៏ច្រើននេះ។ សម្តេចតេជោបានអបអរសាទរជាមួយសិស្សនិទ្ទេស A និងអាណាព្យាបាលទាំងអស់ដែលមានកូនក្លាយជាសិស្សឆ្នើម។​ ទន្ទឹមនឹងនោះ​ សម្តេចតេជោក៏បានសម្តែងនូវការសោកស្តាយផងដែរចំពោះសិស្សានុសិស្សដែលមិនបានប្រលងជាប់ ហើយសម្តេចសង្ឃឹមថា ពួកគេនឹងបន្តសិក្សានៅឆ្នាំ២០២២នេះ ដើម្បីប្រលងជាថ្មី ឬបន្តចាប់យកជំនាញវិជ្ជាជីវៈនៅតាមសាលាបណ្តុះបណ្តាលបច្ចេកទេសនានា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ផ្តើមចេញពីការដាក់ចេញគោលនយោបាយអាទិភ...
ដីកាកោះហៅកូនស្រីលោកឧកញ៉ាម្នាក់ជាប់ចោទពីបទប្រព្រឹតអំពើលួចនិងប្រើអំណាចកៀបសង្កត់អាជីវករ នៅក្រុងបាវិត

ដីកាកោះហៅកូនស្រីលោកឧកញ៉ាម្នាក់ជាប់ចោទពីបទប្រព្រឹតអំពើលួចនិងប្រើអំណាចកៀបសង្កត់អាជីវករ នៅក្រុងបាវិត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ក្រុងបាវិត)ខេត្តស្វាយរៀង៖ បែកធ្លាយករណីកូនស្រីលោកឧកញ៉ា លី ប៉ោយូ ម្ចាស់កាស៊ីណូ ពិភពថ្មី ឈ្មោះស៊ូ ស៊ី ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត បាននាំបក្សពួកចំនួន៣នាក់ ឈ្មោះ ថន ឈ្មោះប្រុស និងឈ្មោះរ៉ា ទៅយកសម្ភារៈនិងភេស្ជ:ប្រជាពលរដ្ឋលក់ដូរនៅតាមផ្លូវ ត្រូវជាប់ចោទពីបទ "ប្រព្រឹត្តអំពើលួចនិងប្រើអំណាចកៀបសង្កត់" ហើយត្រូវលោកព្រះរាជអាជ្ញាចេញដិកាកោះហៅឲ្យចូលទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅខែឧសភាខាងមុខនេះ។ ទាក់ទិនករណីខាងលើនេះសមត្ថកិច្ចបានឲ្យដឹងថាៈ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៣និង០០នាទីរសៀល មានឈ្មោះស៊ូ ស៊ី ភេទស្រី អាយុ២៥ឆ្នាំ ជាកូនស្រីលោកឧកញ៉ា លី ប៉ោយូ ម្ចាស់កាស៊ីណូពិភពថ្មី ក្រុងបាវិត បាននាំបក្សពួក ទៅលើកយកសម្ភារៈលក់ដូរ និងភេស្ជៈដូចជា÷ ធុងទឹកកក ធំចំណុះ១០០លីត្រ ចំនួន២, ធុងដាក់ទឹកកក ចំណុះ៦០លីត្រចំនួន១, និងភេស្ជៈក្នុងធុងជាច្រើនទៀត ដែលជារបស់ប្រជាពលរដ្ឋ លើកដាក់លើរទេស យកទៅស្...
អគ្គនាយកកំពង់ផែស្វ័តខេត្តព្រះសីហនុ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមវិនិយោគិនជប៉ុន

អគ្គនាយកកំពង់ផែស្វ័តខេត្តព្រះសីហនុ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមវិនិយោគិនជប៉ុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះសីហនុ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ(កសស) លូ គឹមឈន់ រួមទាំងថ្នាក់ដឹកនាំ កសស នៅថ្ងៃទី២៩ខែមេសានេះ បា្ងនទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមវិនិយោគិនជប៉ុន-កម្ពុជា(JCA) ។ ជំនួបនោះ ក្នុងគោលបំណងស្វែងយល់ពីដំណើរកាអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ សូមជម្រាបថា ការអភិវឌ្ឍ (កសស)ដើម្បីធ្វើសមាហរណកម្មនៃវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់ប្រទេសកម្ពុជានៅក្នុងតំបន់និងទូទាំងសកលលោកតាមរយៈ គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីដែលមាន៣ជំហាន ដូចខាងក្រោម៖ ១.ជំហានទី១:ប្រវែង៣៥០ ម៉ែត្រនិង ជម្រៅទឹក -១៤.៥០ ម៉ែត្រ។ សមត្ថភាពចំណតផែក្នុងជំហានទី១នេះគឺអាចអនុញ្ញាតឱ្យនាវាចូលចតបាន ដែលផ្ទុក ៤,០០០TEU ឬចំណុះផ្ទុក៦០,០០០ DWT។ ការសាងសង់ក្នុងគម្រោងនេះនឹងត្រូវបានបញ្ជប់ និង ដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០២៥។ ២.ជំហានទី២:ប្រវែង៤០០ម៉ែត្រ និងជម្រៅទឹក-១៦.៥០ ម៉ែត្រ។ សមត្ថភាពចំណត...
សម្តេចពិជ័យសេនា ទៀ បាញ់ អនុញ្ញាតឲ្យអគ្គសេនាធិការចម្រុះកងស្វ័យការពារជប៉ុន ចូលជួបសម្តែងការគួរសមនៅទីស្តីការក្រសួងការពារជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ អនុញ្ញាតឲ្យអគ្គសេនាធិការចម្រុះកងស្វ័យការពារជប៉ុន ចូលជួបសម្តែងការគួរសមនៅទីស្តីការក្រសួងការពារជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យអគ្គសេនាធិការចម្រុះកងស្វ័យការពារជប៉ុន ចូល ជួបសម្តែងការគួរសមនៅទីស្តីការក្រសួងការពារជាតិរសៀលថ្ងៃទី២៩ ខែមេសានេះ។ សម្តេច ទៀ បាញ់ បានថ្លែងថា"ខ្ញុំបានអនុញ្ញាតជូននាយឧត្តមសេនីយ៍ YAMAZAKI Koji អគ្គសេនាធិការចម្រុះកងស្វ័យការពារជប៉ុន ចូលជួបសម្តែងការគួរសមនៅទីស្តីការក្រសួងការពារជាតិ"។ នាយឧត្តមសេនីយ៍ YAMAZAKI Kojiប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិ បត្តិការទ្វេភាគីកម្ពុជា-ជប៉ុនឱ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច បណ្តុះបណ្តាលធនធានមនុស្ស ចូលចតនាវាកងទ័ពស្វ័យការពារជើងទឹកនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងគាំទ្រវិស័យរក្សាសន្តិភាព និងបានសន្យាជួយគាំទ្រដល់កម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ និងការធ្វើម្ចាស់ផ្ទះលើគម្រោងត្រីភាគី “ជប៉ុន-អង្គកា...
រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រនិងបន្តខិតខំយ៉ាងមោះមុត ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រនិងបន្តខិតខំយ៉ាងមោះមុត ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងនាមក្រសួងព័ត៌មាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាបានសម្តែងនូវជំហរក្នុងការគាំទ្រ និងបន្តខិតខំយ៉ាងមោះមុត ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា ប៉ុន្តែបានសម្តែងនូវការខកចិត្តចំពោះប្រទេសមួយចំនួនដែលអនុវត្តគោលការណ៍ស្តង់ដារពីរ ចំពោះសេរីភាពសារព័ត៌មាន។ ក្នុងឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា“ក្រសួងព័ត៌មាន បាននិងកំពុងបន្តគាំទ្រសេរីភាពនៃការបញ្ចេញមតិ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជាអាចអនុវត្តសិទ្ធិនេះដោយស្មើភាព និងមិនមានការភ័យខ្លាច ប៉ុន្តែក្រោមគោលការណ៍នៃច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ ការលើកកម្ពស់សេរីភាពនេះក៏ដើម្បីឱ្យប្រជាជនកម្ពុជាទាំងអស់ដែលនៅពាសពេញពិភពលោក អាចជ្រើសរើសមាគ៌ា ឬថ្នាក់ដឹកនាំ ឬអ្នកដឹកនាំរបស់ខ្លួន ដោយការយល់ដឹងច្បាស់។ លោករដ្ឋមន្រ្តីថ្លែងថា"ហេតុដូច្នេះហើយ ខ្ញុ...
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារជប៉ុន

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារជប៉ុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ បានទទួល ជួបពិភាក្សាការងារជាមួយ ឯកឧត្តម យ៉ាម៉ាហ្សាគី កូជី (Yamazaki Koji) អគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារនៃប្រទេសជប៉ុន។ ក្នុងជំនួបនេះ លោក យ៉ាម៉ាហ្សាគីកូជី បានគោរពកោតសរសើរកម្ពុជាដែលបានបញ្ជូនកងរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទៅទូទាំងពិភពលោក។ លោកក៏បានគោរពជម្រាបជូនសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់ លោកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យការពារជាតិស្របទៅតាមសេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំកំពូលទាំងពីរកន្លងមក។ លោក យ៉ាម៉ាហ្សាគី បានគោរពជម្រាបជូនសម្ដេចតេជោបន្ថែមថា ឯកឧត្តម បានជួបពិភាក្សាការងារជាមួយឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបានជួបពិភាក្សាការងារជាមួយ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃក...
ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង លោកស្រី ឡូវ ហ្គេចម៉ី ជាឧកញ៉ា

ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង លោកស្រី ឡូវ ហ្គេចម៉ី ជាឧកញ៉ា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង លោកស្រី ឡូវ ហ្គេចម៉ី ជាឧកញ៉ា កាលពីថ្ងៃទី២០ខែមេសា ឆ្នាំ២០២២នេះ តាមការក្រាបង្គំទួលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សូមជំរាបជូនថា លោកស្រី ឡូវ ហ្គេចម៉ី ជាម្ចាស់ ជី អុឹម សំអាងការ និងជាបុត្រី ជាទីស្រឡាញ់ របស់​លោក​ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។...
ក្រុមហ៊ុន ហ៊ួត ជា នាំយកផលិតផលថ្មីល្អទាន់សម័យគឺការ៉ូខ្នាតយក្យទំហ៊ុធំមាន​​គុណសម្បត្តិការ៉ូ ខ្នាតធំ

ក្រុមហ៊ុន ហ៊ួត ជា នាំយកផលិតផលថ្មីល្អទាន់សម័យគឺការ៉ូខ្នាតយក្យទំហ៊ុធំមាន​​គុណសម្បត្តិការ៉ូ ខ្នាតធំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ក្រុមហ៊ុន ហ៊ួត ជា សូមណែនាំផលិតផលថ្មីល្អទាន់សម័យគឺការ៉ូខ្នាតយក្យទំហ៊ុធំ0,9m X 1.8 m ១សន្លឹកស្មើ និង1.62m2 ក្នុង១ កេសមាន2សន្លឹកមាន3.24m2 មានទង្ងន់ 85គីឡូគុណសម្បត្តិការ៉ូ ខ្នាតធំនេះ - មានធំហ៊ុធំស្អាតប្លែក - ងាយស្រួលក្រាល - មិនងាយរបើក - មានរ៉ងស្មើ ស សារ៉ាយ ស្អាតមើលទៅដូចផ្ទៃតែមួយ - ពេញនិយមប្រទេសជឿនលឿន USA ឌុយបៃ អឺរ៉ុប - មិនងាយសិករិចរិល ឬ ឆ្កូត - សាច់ល្អ មាំ ហាប់ណែន - ផ្ទៃរលោងភ្លឺ ស្អាត - ផលិតដោយរោងចក្រធំជាងគេ - មានកាណែនាំរបៀបក្រាលជូនឬជួយក្រាលជូន សូមកុំភ្លេចក្រុមហ៊ុនហ៊ួត ជា នាំចូលបរិក្ខាសមណង់ពីបរទេសមានសាខាច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជា សូមទំនាក់ទំនងលេខ ☎️ 096 86 83 091 / 095 8888 10។...
រដ្ឋមន្ត្រីក្រសួងការងារ៖ការវិនិយោគជប៉ុនបានជួយសេដ្ឋកិច្ចពាំនាំនូវប្រព័ន្ធបច្ចេកវិទ្យាទំនើបទាន់សម័យដល់កម្ពុជា

រដ្ឋមន្ត្រីក្រសួងការងារ៖ការវិនិយោគជប៉ុនបានជួយសេដ្ឋកិច្ចពាំនាំនូវប្រព័ន្ធបច្ចេកវិទ្យាទំនើបទាន់សម័យដល់កម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក Fumiaki Takahashi ប្រធានសមាគមជប៉ុនកម្ពុជា(JC A) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា (២០០៣- ២០០៧) និងលោក KATO Kazunori ជានាយកប្រតិបត្តិសមាគម នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានដឹកនាំប្រតិភូដែលជាអ្នកវិនិយោគមកពីប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគ ក៏ដូចជាកម្មសិក្សាការីដែលបានចេញទៅធ្វើការនៅប្រទេសជប៉ុននៅទីស្តីការក្រសួងការងារ។ លោក អ៊ិត សំហេង សម្តែងការរីករាយដែលបានជួបជាមួយខាងសមាគមជប៉ុនកម្ពុជា(JC A) ដែលជាឱកាសមួយក្នុងការបន្តកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា រវាងប្រទេសយើងទាំងពីរ កម្ពុជា-ជប៉ុន ឯកឧត្តមសង្ឃឹមថាទស្សនកិច្ចរបស់គណៈប្រតិភូដែលជាអ្នកវិនិយោគជប៉ុននៅលើទឹកដីកម្ពុជា ពិតជានាំមកនូវការពូនជ្រំសាមគ្គីភាព រវាងប្រជាជន និងប្រជាជនរបស់យើងកាន់តែរីកចម្រើនបន្តទៀត។ ...