ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារជិត ៣ពាន់ កន្លែង ជូនដល់អតីតពលករ និងប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង
(បាត់ដំបង)៖ សកម្មភាពនាំយកឱកាសការងារដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានគឺជាកិច្ចការអាទិភាពដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតែងយកចិត្តទុកដាក់ខ្ពស់ ជាពិសេសចំពោះអតីតពលករ ដើម្បីធានាថាបងប្អូនទាំងនោះ និងយុវជននៅតាមមូលដ្ឋានមានការងារធ្វើ និងទទួលបានប្រាក់ចំណូលសមរម្យ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ខ្លួនកាន់តែប្រសើរ។
ជាក់ស្តែង នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ នេះ វេទិកាការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តការងាររបស់ខ្លួនយ៉ាងសកម្មនៅក្នុងបរិវេណសាលាបឋមសិក្សាភូមិថ្មី និងអនុវិទ្យាល័យបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានអតីតពលករ និងប្រជាពលរដ្ឋចូលរួមប្រមាណ ៨០០ នាក់ មកទទួលព័ត៌មានឱកាសការងារថ្មីៗ អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និងកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស។
ក្នុងឱកាសនោះ ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងក...








