ឯកឧត្តមបណ្ឌិត កៅ ថាច៖ «ការសិក្សារៀនសូត្រគឺជាការផ្តល់អំណាចអោយខ្លួនឯង ដូច្នេះត្រូវស្រឡាញ់ និងផ្តល់តម្លៃខ្ពស់ដល់ការសិក្សា ទេីបមានអនាគតដ៏ត្រចះត្រចង់ បេីទោះបីជាការសិក្សានេះ ជាដំណេីការដ៏វែងឆ្ងាយ និងប្រកបដោយការឈឺចាប់ក៏ដោយ»
ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ឯកឧត្តមបណ្ឌិត កៅ ថាច៖ «ការសិក្សារៀនសូត្រគឺជាការផ្តល់អំណាចអោយខ្លួនឯង ដូច្នេះត្រូវស្រឡាញ់ និងផ្តល់តម្លៃខ្ពស់ដល់ការសិក្សា ទេីបមានអនាគតដ៏ត្រចះត្រចង់ បេីទោះបីជាការសិក្សានេះ ជាដំណេីការដ៏វែងឆ្ងាយ និងប្រកបដោយការឈឺចាប់ក៏ដោយ។» ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)បានអញ្ជើញ ចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្តាល និងវិទ្យាល័យ ពុកឫស្សី ខ្សាច់កណ្តាល ព្រមទាំងសិស្សនិទ្ទេស A ២៣ នាក់ ដែលប្រព្រឹត្តិទៅនៅទីស្នាក់ការគណបក្សប្រជាជនស្រុកខ្សាច់កណ្តាល។ ពិធីនេះ មានការចូលរួមពីក្រុមការងារចលនាយុវជនថ្នាក់កណ្ដាល គណៈអភិបាលស្រុក សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) លោកនាយក នាយករង លោកគ្រូ អ្នកគ្រូបង្រៀនថ្ន...








