ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១

លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១ ហើយខាងក្រោមនេះជាខ្លឹមសាររួម:
អាជ្ញាធរខេត្តព្រះសីហនុ បង្ខំបិទបនល្បែងរបស់ជនជាតិចិន មួយកន្លែងជាបណ្តោះអាសន្ន ក្រោយពីប្រពឹត្តិបទល្មើសឧក្រិដ្ឋដ៏ធ្ងន់ធ្ងរ

អាជ្ញាធរខេត្តព្រះសីហនុ បង្ខំបិទបនល្បែងរបស់ជនជាតិចិន មួយកន្លែងជាបណ្តោះអាសន្ន ក្រោយពីប្រពឹត្តិបទល្មើសឧក្រិដ្ឋដ៏ធ្ងន់ធ្ងរ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះផ្អាកជាបណ្តោះអាសន្ន នូវទីតាំងអាជីវកម្មកាស៊ីណូ មួយកន្លែងរបស់ជនជាតិចិន ក្រោយពីដឹងច្បាស់ថា បនល្បែងមួយនេះប្រពឹត្តិបទល្មើសឧក្រិដ្ឋដ៏ធ្ងន់ធ្ងរ។ បងល្បែង ត្រូវបានបង្ខំឲ្យបិទអាជីវកម្មនេះ ឈ្មោះ ទីងស៊ីង ស្ថិតនៅលើផ្លូវមិត្តភាព ក្រុមអី៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ យោងតាមអ្នកនាំពាក្យរបស់សាលា ខេត្តព្រះសីហនុ បានឲ្យដឹងថា ការផ្អាកបង្ខំឲ្យផ្អាកអាជីវកម្មាជាបណ្តោះអាសន្ន គឺបន្ទាប់ពីរកឃើញកាស៊ីណូនេះ បំពានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត និងលិខិតបទដ្ឋានគតិយុត្តនានាដែលកំពុងនៅជាធរមានឡើយ។ លោក ឃាង ភារម្យ អ្នកនាំពាក្យបានបញ្ជាក់ថា «យោងតាមរបាយការណ៍របស់ស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះមានករណីចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្ម និងជម្...
ក្រុមហ៊ុនហ្វូហាយរបស់ជនជាតិចិន បន្តវាយបំផ្លាញ ដើម្បីបំពានយកដីពីពលរដ្ឋនៅព្រះសីហនុ ទៀតហើយ

ក្រុមហ៊ុនហ្វូហាយរបស់ជនជាតិចិន បន្តវាយបំផ្លាញ ដើម្បីបំពានយកដីពីពលរដ្ឋនៅព្រះសីហនុ ទៀតហើយ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ ប្រជាពលរដ្ឋជាង២០គ្រួសារ នៅក្នុងខេត្តព្រះសីហនុ ជាប់តំបន់ដី ដែលត្រូវអាជ្ញាធរបង្ក្រាបដោយហិង្សា កាលពីឆ្នាំ២០១៨ បានតវ៉ាសុំសិទ្ធិរស់នៅលើដីរបស់ខ្លួន។ ការតវ៉ានេះបានផ្ទុះឡើងក្នុងចំណោមប្រជាពលរដ្ឋរស់នៅភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃនេះ ពេលគ្រឿងចក្ររបស់ក្រុមហ៊ុនហ្វូហាយ តំណាងដោយបុរសជនជាតិខ្មែរ ដឹកនាំគ្រឿងចក្រ ទៅគស់កកាយបំផ្លាញផលដំណាំ និងរបងព្រំដីរបស់ពួកគាត់។ ពួកគាត់បានប្រាប់អ្នកសារព័ត៌មានថា វាអយុត្តិធម៌ខ្លាំងណាស់សម្រាប់ពួកគាត់ ដែលតំណាងក្រុមហ៊ុនធ្វើសកម្មភាពឈូឆាយ កាយកាប់បំផ្លាញផលដំណាំ និងព្រុំរបងរឹងមាំ ហើយគ្មានអាជ្ញាធរជួយទប់ស្កាត់ ដើម្បីរកដំណោះស្រាយឲ្យបានសមរម្យជាមុនសិន។ អ្នកស្រី សៀង ង៉ូវ អាយុ៦០ឆ្នាំ ដែលកំពុងរស់នៅអាស្រ័យផលលើដីរបស់គាត់ជិត១០ឆ្នាំកន្លងមកហើយ បាននិយាយថា សកម្មភាពរបស់ក្រុមហ៊ុនចង់បានដីរបស់គាត់ គឺជាទង្វើលោភលន់ហួសហេតុ ដោយមិនគិតពីផលប្រយោជន៍អ្នកដទៃ។ អ្នកស្...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះបាន​ និងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ សម្រាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះមានដូចខាងក្រោម៖ ១- សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។ ២-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម។ ៣-សេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥(IDP)។ ៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA)៕...
លោក ជុំ កុសល រដ្ឋលេខាធិការនិងជា​​តំណាង រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី វេទិកាថ្នាក់និពន្ធនាយកសារព័ត៌មាន ក្រោមប្រធានបទ៖ «ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់កម្មករនិយោជិតកម្ពុជា»

លោក ជុំ កុសល រដ្ឋលេខាធិការនិងជា​​តំណាង រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី វេទិកាថ្នាក់និពន្ធនាយកសារព័ត៌មាន ក្រោមប្រធានបទ៖ «ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់កម្មករនិយោជិតកម្ពុជា»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លោក ជុំ កុសល រដ្ឋលេខាធិការ តំណាង លោក​​ ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌​មាន អញ្ជើញជាអធិបតី វេទិកាថ្នាក់និពន្ធនាយកសារព័ត៌មាន ក្រោមប្រធានបទ៖ «ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់កម្មករនិយោជិតកម្ពុជា» នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០​២១ នៅរាជធានីភ្នំពេញ។ វេទិកា​ថ្នាក់និពន្ធ​នាយក​​​ស្ដីពី ការលើកកម្ពស់គ្រោះសុវត្ថិភាពគ្រោះចរាចរណ៍ និងនិយោជិតនៅកម្ពុជា នាព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ ដែលរៀបចំឡើងដោយអង្គការមូលនិធិបង្ការរបួស ស្នាមអាស៊ីនិង​គណៈ​កម្មការ​សុវត្ថិភាពចរាចរណ៍ផ្លូវគោក។ នេះគឺជាវេទិកានិពន្ធនាយកប្រចាំឆ្នាំដែលមានគោលបំណងរួមចំណែកលើកស្ទួយការផ្សព្វផ្សាយរបស់បណ្ដាញប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាពាក់ព័ន្ធ ទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍ក៏ដូចជាសុវត្ថិភាពរបស់និយោជិតនៅកម្ពុជា៕...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយលេខាធិការនៃក្រុមសន្តិសុខនៃសហព័ន្ធរុស្ស៊ី

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយលេខាធិការនៃក្រុមសន្តិសុខនៃសហព័ន្ធរុស្ស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម NIKOLAI PATRUSHEV លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី។ លោក​ NIKOLAI PATRUSHEV បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខ ពីលោក​​ប្រធានាធិបតីរុស្ស៊ី Vladimir Putin គោរពជូនសម្ដេចតេជោ ហើយក៏បាននាំមកជាមួយនូវគ្រឿងឥស្សរិយយសថ្នាក់មិត្តភាព ជូនចំពោះសម្ដេចតេជោសម្រាប់ការចូលរួមចំណែកដើរតួរយ៉ាងសំខាន់ក្នុងការរក្សាពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី។ លោក​​ក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីវឌ្ឍនភាព កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរចំពោះវិស័យការពារជាតិ សង្គមកិច្ច អប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល បច្ចេកវិទ្យា សន្តិសុខ ការផ្លាស់ប្ដូរព័ត៌មាន និងវិស័យដទៃទៀត។ លោក​​ក៏បានជម្រាបជូនសម្តេចតេជោថា លោក​...
លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត​ខេត្តកំពង់ចាម និងជាអភិបាល ស្រុក​ចម្ការលើ បដិសេធចំពោះគណនីហ្វេសប៊ុកក្លែងក្លាយ

លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត​ខេត្តកំពង់ចាម និងជាអភិបាល ស្រុក​ចម្ការលើ បដិសេធចំពោះគណនីហ្វេសប៊ុកក្លែងក្លាយ

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត​ខេត្តកំពង់ចាម និងជាអភិបាល នៃគណៈអភិបាលស្រុក​ចម្ការលើ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ចេញលិខិតបដិសេធចំពោះគណនីហ្វេសប៊ុកក្លែងក្លាយ។ លោកអភិបាលស្រុកបានបដិសេធថា «ខ្ញុំបាទ សំ ពិសិដ្ឋ សូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា រូបថតរបស់ខ្ញុំ ត្រូវបានជនអគតិ យកទៅប្រើប្រាស់ដាក់ក្នុង profile account Facebook ឈ្មោះ ក្មេងវត្ត ក្មេងវាំង មិនមែនជា account របស់ខ្ញុំ គឺជា account ក្លែងក្លាយ។ អាស្រ័យហេតុនេះ សូមសាធារណៈជនកុំយល់ច្រឡំ»។ លោក សំ ពិសិដ្ឋ ប្រធានសាខាសមាគមសិស្ស និស្សិតបញ្ញាវន្តក្មេងវត្ត ខេត្តកំពង់ចាម ច្រានចោល ហ្វេសបុកឈ្មោះ «ក្មេងវត្ត ក្មេងវាំង» ដែលប្រើប្រាស់រូបលោក ហើយបង្ហោះសម្មភាពភាពប្រឆាំងនឹងថ្នាក់ដឹកនាំ លោកបានដាក់ពាក្យបណ្ដឹងដើម្បីអាជ្ញាធរចាត់វិធានការលើបុគ្គលដែលបានប្រើប្រាស់រូបរបស់លោក ដើម្បីបង្ហោះសកម្មភាពមួយចំនួនដែលប្រាស់ចាកនឹង...
លោក តាំង សុខឃី អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងក្រុមគ្រួសារ  សូមគោរពជូនពរដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសជ័យមង្គលអាយុវឌ្ឍនាគម្រប់ ៦៧ឆ្នាំ ឈានចូល៦៨ ឆ្នាំ

លោក តាំង សុខឃី អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងក្រុមគ្រួសារ  សូមគោរពជូនពរដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសជ័យមង្គលអាយុវឌ្ឍនាគម្រប់ ៦៧ឆ្នាំ ឈានចូល៦៨ ឆ្នាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក តាំង សុខឃី អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងក្រុមគ្រួសារ  សូមគោរពជូនពរដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសជ័យមង្គលអាយុវឌ្ឍនាគម្រប់ ៦៧ឆ្នាំ ឈានចូល៦៨ ឆ្នាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជាមគ្គទេសក៍គំរូដ៏ឆ្នើមសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ជាពិសេសជាស្រ្តីទី១របស់កម្ពុជា ក្នុងភាពជាអ្នកដឹកនាំ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តីនៅកម្ពុជា។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ខ្លួន ក្នុងការបំពេញបេសកកម្មដ៏មមាញឹកបម្រើជាតិយើង តាមរយៈការងារគំរូរបស់សម្តេចសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅកាកបាទក្រហមកម្ពុជា និងសកម្មភាពសប្បុរសធម៌ជាច្រើនទៀត។  ...
អគ្គនាយិកាអង្គការ (PIO) នួន ភិមាន សូមគោរពជូនពរដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសជ័យមង្គលអាយុវឌ្ឍនាគម្រប់ ៦៧ឆ្នាំ ឈានចូល៦៨ ឆ្នាំ

អគ្គនាយិកាអង្គការ (PIO) នួន ភិមាន សូមគោរពជូនពរដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសជ័យមង្គលអាយុវឌ្ឍនាគម្រប់ ៦៧ឆ្នាំ ឈានចូល៦៨ ឆ្នាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោកជំទាវ  នួន ភិមាន  អគ្គនាយិកាអង្គការ (PIO)និងក្រុមគ្រួសារ  សូមគោរពជូនពរដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសជ័យមង្គលអាយុវឌ្ឍនាគម្រប់ ៦៧ឆ្នាំ ឈានចូល៦៨ ឆ្នាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជាមគ្គទេសក៍គំរូដ៏ឆ្នើមសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ជាពិសេសជាស្រ្តីទី១របស់កម្ពុជា ក្នុងភាពជាអ្នកដឹកនាំ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តីនៅកម្ពុជា។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ខ្លួន ក្នុងការបំពេញបេសកកម្មដ៏មមាញឹកបម្រើជាតិយើង តាមរយៈការងារគំរូរបស់សម្តេចសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅកាកបាទក្រហមកម្ពុជា និងសកម្មភាពសប្បុរសធម៌ជាច្រើនទៀត។...
រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មីរៀបចំធ្វើ​ពិធីក្រុងពាលី

រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មីរៀបចំធ្វើ​ពិធីក្រុងពាលី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១បានអញ្ជើញ ចូលរួមក្នុងពិធីក្រុងពាលី និងសំណេះសំណាលជាមួយក្រុមការងារថតខ្សែភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី។ ខ្សែភាពយន្តភាគខ្នាតធំ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដែលជាភាពយន្តប្រវត្តិសាស្រ្ត ឆ្លុះបញ្ចាំងពីជីវិតពិតៗ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាកុលបុត្រដ៏ឆ្នើមទាំងទ្វេ ក្នុងការតស៊ូសង្រ្គោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត។ ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពងខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី គណៈ​កម្មការបានជ្រើសរើសអ្នកនិពន្ធចំនួន៥រូប ដើម្បីរៀបចំកែសម្រួលខ្លឹម​សារអត្ថ​បទនិពន្ធ ល្ខោនវិទ្យុ ទៅជាអត្ថបទនិពន្ធភាពយន្តសរុបមាន ៤៤ភាគ ស្មើនិង​៦៥៣ឆាក។ បន្ទាប់ពីបញ្ចប់ការងារនោះ គណៈកម្មការបានបង្កើតក្រុមការងារមួយធ្វើក...