ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីជប់លៀងជូនដល់នាយករដ្ឋមន្ត្រីឡាវ
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទទួល និងរៀបចំពិធី ជប់លៀងជូនដល់ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ក្នុងដំណើរឯកឧត្តមបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេលពីរថ្ងៃ។
ដំណើរទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្រ្តីឡាវ ផនខាំ វីផាវ៉ាន់ នៅកម្ពុជាក្នុងអំឡុងពេលដែលកម្ពុជាកំពុងបើកប្រទេសឡើងវិញ នឹងរួមចំណែកក្នុងការបន្តពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង សាមគ្គីភាពជាភាតរភាព ភាពជាអ្នកជិតខាងល្អ ដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយនិងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ានដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕...
កម្ពុជា សម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដំណើរឆ្លងកាត់ប្រទេសចំនួន១០ នៅក្នុងទ្វីបអាហ្វ្រិក ដើម្បីការពារនូវវីរុសបម្លែងថ្មី B.1.1.529 ដែលមានឈ្មោះថា “ អូមីក្រុង
កម្ពុជា សម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដំណើរឆ្លងកាត់ប្រទេសចំនួន១០ នៅក្នុងទ្វីបអាហ្វ្រិក ដើម្បីការពារនូវវីរុសបម្លែងថ្មី B.1.1.529 ដែលមានឈ្មោះថា “ អូមីក្រុង (Omicron) “ ដោយចាប់អនុវត្ត ក្រោយ៤៨ម៉ោង បន្ទាប់ពីចេញសេចក្ដីប្រកាសព័ត៌មាននេះ ។
ប្រទេសទាំង១០នោះរួមមាន (1)Botswana (2) Eswatina (3)Lesotho (4)Mozambique (5)Namibia (6)South Africa (7)Zimbabwe (8)Malawi (9)Angola និង (10)Zambia ៕...
«ព្រះប្រសូតក្នុងខែតែមួយ និងសោយព្រះទិវង្គត-ពិលាល័យក្នុងខែតែមួយ»
«ព្រះប្រសូតក្នុងខែតែមួយ និងសោយព្រះទិវង្គត-ពិលាល័យក្នុងខែតែមួយ»
សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះរាជបុត្រាបុត្រី នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។
សម្តេចរាជបុត្រីព្រះរៀម ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ សម្តេចក្រុមព្រះ ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ ។ សម្តេចរាជបុត្រីព្រះរៀម សោយព្រះពិលាល័យ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចក្រុមព្រះ សោយព្រះទិវង្គត ថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០២១។
សូមក្រាបថ្វាយមហាកុសល...
អគ្គនាយកដ្ឋាន«ក.ប.ប.»រៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២១និងទិសដៅអនុវត្តការងារបន្ត
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ និងទិសដៅអនុវត្តការងារបន្ត ក្រោមអធិបតីភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។
លើសពីនេះមានការចូលរួមពី លោក អគ្គនាយករង ប្រធាននាយ កដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងសហការី។
របៀបវារៈក្នុងកិច្ចប្រជុំរួមមាន៖
១- វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋាន ក.ប.ប.
២- របាយការណ៍សកម្មភាពការងារដែលបានអនុវត្តក្នុងសាខា រាជធានី ខេត្ត
៣- បញ្ហាប្រឈមដែលបានអនុវត្តនាពេលកន្លងមក
៤- ផែនការសកម្មភាពអនុវត្តបន្ត និងសំណូមពរ...
លោក កឹម សុខា ផ្ញើសារចូលរួមរំលែកព្រះមរណទុក្ខ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ
លោក កឹម សុខា ផ្ញើសាររំលែកព្រះមរណទុក្ខសូមទូលថ្វាយ និង ជម្រាបជូនព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ម៉ារី រណឫទ្ធិ ព្រះរាជបុត្រា បុត្រី និង សមាជិក សមាជិកា គណបក្ស ហ៊្វុនស៊ិនប៉ិច។
ក្រសួងសុខាភិបាល៖ ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១
ក្រសួងសុខាភិបាល៖ ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១៖
-ករណីឆ្លងថ្មី ២៥នាក់ (លទ្ធផលបញ្ចាក់ដោយ PCR)
-ករណីជាសះស្បើយ ២២នាក់
-ករណីស្លាប់ ០៤នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០២នាក់)
កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ «ម៉ូដឺណា»ជាង១៨ម៉ឺនដូស ពីមជ្ឈមណ្ឌលកូវ៉ាក់
ភ្នំពេញ៖ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ «ម៉ូដឺណា»ជាង១៨ម៉ឺនដូស ពីមជ្ឈមណ្ឌលកូវ៉ាក់នៅល្ងាចថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ «ម៉ូដឺណា (Moderna)» ដែលជាវ៉ាក់សាំងផលិតនៅសហរដ្ឋអាមេរិក ប្រមាណ ១៨៨,១៦០ដូស បានដឹកមកដល់ប្រទេសកម្ពុជាហើយ។
វ៉ាក់សាំងនេះ គឺជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ។ មជ្ឈមណ្ឌលកូវ៉ាក់ គឺជាយន្តការអន្តរជាតិមួយ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងអង្គការសុខភាពពិភពលោក និងអង្គការអភិវឌ្ឍន៍អន្តរជាតិនានា ដើម្បីស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រទេសក្រីក្រ និងប្រទេសអភិវឌ្ឍន៍តិចតួច។
ប្រទេសកម្ពុជា ក៏ជាប្រទេសមួយ ដែលត្រូវបានមជ្ឈមណ្ឌលកូវ៉ាក់កំណត់ជាប្រទេសត្រូវផ្តល់នូវជំនួយវ៉ាក់សាំង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ។ មជ្ឈមណ្ឌលកូវ៉ាក់ បានកំណត់ផ្តល់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ប្រមាណ ៦.៦លានដូសមកដល់ប្រទេសកម្ពុជាក...
ក្រសួងសុខាភិបាល៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០០,៨៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៦៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៤,៣២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៨៦,២៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៨៨,៣១% ៕...

