ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ថ្វាយសាររំលែកព្រះមរណទុក្ខ ជូនព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រាបុត្រី ចំពោះមរណភាពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយសាររំលែកព្រះមរណទុក្ខ ជូនព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រាបុត្រី ចំពោះមរណភាពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទ្រង់សោយព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សា ដោយព្រះរោគាពាធ។...
អតីតនាយករដ្ឋមន្ត្រីទី១ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានសោយទិវង្គតហើយ កាល ពី១ម៉ោងមុននេះនៅប្រទេសបារាំង
មន្ត្រីស្និទ្ធិ គណបក្ស ហ៊្វុន ស៊ិនប៉ិច បានបញ្ជាក់ប្រាប់សារព័ ត៌មាន ដេលីខ្មែរនៅម៉ោង៦និង៤៤នាទីនេះថា អតីតនាយករដ្ឋមន្ត្រីទី១ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានសោយទិវង្គតហើយ កាល ពី១ម៉ោងមុននេះនៅប្រទេសបារាំង។
សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញា្ញណក្ខ័ន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្រ្តី អតីតព្រះប្រធានរដ្ឋសភាជាតិ និងជាព្រះប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។
ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា...
ប្រជាពលរដ្ឋជាង១៥០គ្រួសារទិញផ្ទះពីបុរី វីអាយភី (VIP) បានដាក់ពាក្យបណ្តឹងនៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្តេត ឯ.ក និងបុរីវីអាយភី លោកហម រ៉ន និងលោក វន វណ្ណៈ ត្រូវបានប្រជាពលរដ្ឋដែលទិញផ្ទះពីបុរី វីអាយភី (VIP) ជាង ១៥០គ្រួសារដាក់ពាក្យបណ្តឹងប្តឹងទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍កាលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។
បុរី វីអាយភី (VIP) មានអាសយដ្ឋានស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធរឿងសាងសង់ផ្ទះមិនទាន់រួចរាល់ និងទាមទារប្រគល់ប្លង់កម្មសិទ្ធិឲ្យពួកគាត់ ពីព្រោះហួ សកិច្ចសន្យា ២ ទៅ ៣ ឆ្នាំហើយ។
នៅក្នុងពាក្យបណ្តឹងប្រជាពលរដ្ឋបានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាថា “យើងខ្ញុំបានទិញផ្ទះពីបុរី VIP តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ននេះ ខាងបុរីធ្វើផ្ទះមិនទាន់ហើយតាមការកំណត់ និងខ្លះហើយតែមិនទាន់បានប្លង់កម្ម សិទ្ធិ។ ពេលយើងខ្ញុំសុំជួបដើម្បីចរចាដោះស្រាយតែខាងបុរីមិនព្រមជួប និងចេះតែគេចវេសមិនព្រមចូលខ្លួនដោះ...
របួសធ្ងន់-ស្រាល ៣នាក់ ឡានម៉ាក Prius ប្រលះ Fordលាន់ដូចរន្ទះ ចំណែកម៉ូតូបើកមិនប្រុងប្រយ័ត្ន មកបុកអាPruisបន្ថែមទៀត
ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្ដ ០២ គ្រឿងនិងម៉ូតូ លើផ្លូវបំបែកលេខ ២០៨ ស្ថិតក្នុងភូមិ ស្រះវង់ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្តស្វាយរៀងកាលពីថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង ២០និង៥៥នាទី។
រថយន្ដម៉ាក្ស Ford ពណ៏ ស ពាក់ផ្លាកលេខ ភ្នំពេញ ២BH ៩១៩២ បើកបរដោយឈ្មោះ សុខ ខារ៉ាម ភេទ ប្រុស អាយុ ៤៧ ឆ្នាំ មុខរបរ មន្រ្តីរាជការ រស់នៅភូមិ តាជោ សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើកបរពីលិចទៅកើត អ្នកបើកបរគ្មានរបួសរថយន្ដខូចខាតធ្ងន់។
រថយន្ដម៉ាក្ស ព្រួស ពណ៏ ទឹកប្រាក់ ពាក់ផ្លាកលេខ ស្វាយរៀង ២A ៥៥៥៩ បើកបរដោយឈ្មោះ មាស ខេមរ៉ា ស្រវឹងស្រាដែលមានកំរិតជាតិអាកុល( ១,១១ mg/L ) ភេទ ប្រុស អាយុ ៣២ មុខរបរ កសិករ រស់នៅភូមិ រាមសេនា ឃុំ អណ្ដូងពោធិ៍ ស្រុក រមា សហែក ខេត្ត ស្វាយរៀង បើកបរពីជើងទៅត្បូង អ្នកបើកបររងរបួសស្រាល រថយន្ដខូចខាតធ្ងន់ ។
ម៉ូតូម៉ាក្ស សុីរួស ពណ៏ ខ្មៅ គ្មានផ្លាកល...
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា.
ភ្នំពេញ: គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈ៖
របៀបវារៈទី១ ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោលបល់សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ (សេចក្តីព្រាងច្បាប់នេះ ស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មាការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម)។
របៀបវារៈទី២ ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោ បល់សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០។ (សេចក្តីព្រាងច្បាប់នេះ ស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មាការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម)។
របៀបវារៈទី៣ ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោ លបល់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធី...
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ៤នាក់ ( ២នាក់ អត់បានចាក់វ៉ាក់សាំង), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៩នាក់ (លទ្ធផលបញ្ជាក់ដោយPCR), ជាសះស្បើយ ៣០នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៩នាក់ (លទ្ធផលបញ្ជាក់ដោយPCR), អ្នកជាសះស្បើយចំនួន ៣០នាក់ និងអ្នកស្លាប់ថ្មីចំនួន ៤នាក់ (២នាក់ អត់បានចាក់វ៉ាក់សាំង) ។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាសង្ខេបក្នុងពិធីបិទកិច្ចប្រជុំពេញអង្គលើកទី១នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣(ASEAM-13)
ភ្នំពេញ៖ នៅក្នុងពិធីបិទកិច្ចប្រជុំពេញអង្គទី១ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១៣(ASEM-13) សម្ដេចតេជោ បានបង្ហាញនូវសុទិដ្ឋិនិយមថា លទ្ធផលដែលកើតចេញពីកិច្ចប្រជុំនេះ គឺជាធាតុចូលដ៏មានតម្លៃប្រកបដោយបញ្ញាញាណសម្រាប់ចូលរួមចំណែកដល់ការលើកកម្ពស់ពហុភាគីនិយម និងដំណើរការ ASEM របស់យើង។
សម្ដេចតេជោបានរំលេចនូវសារសំខាន់ៗដូចខាងក្រោម:
១- យើងសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនិងសមិទ្ធផលជាច្រើនរបស់ ASEM ដែលទទួលបានកន្លងមក។ យើងក៏បានប្ដេជ្ញាចិត្តលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់ ASEM
ក្នុងការជំរុញពហុភាគីនិយម និងអភិបាលកិច្ចសកលដែលយើងកាន់តែត្រូវការដើម្បីដោះស្រាយបញ្ហាប្រឈមរួម។
២- អង្គប្រជុំក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះពហុភាគីនិយមដែលជាគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលសុខសកល។
៣- យើ...
ពលរដ្ឋនៅសង្កាត់ច្បារអំពៅទី១បញ្ជាក់ថា «សំណង់ដ៏ធំមួយសង់ឡើងនៅមាត់ច្រាំងទន្លេបាសាក់ គឺបានសង់បំពានលើចំណីទន្លេប្រមាណ៥០ម៉េត្រមើលពីលើស្ពានព្រះមុនីវង្ស »
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើននៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានប្រាប់សារព័ត៌មាន ដេលីខ្មែរនៅថ្ងៃទី២៥ខែវិច្ឆិកានេះថា បើយើងឈលើស្ពាន មនុនីវង្សពិតជាឃើញ សំណង់រឹងមាំដ៏ធំមួយសង់ឡើងនៅមាត់ច្រាំងទន្លេបាសាក់ ដោយបានបំពានចំណីទន្លេប្រមាណ៥០ម៉េត្រមើលពីលើស្ពានព្រះមុនីវង្សទៅឃើញខុសគេនៅចំណុចទន្លេបាសាក់ ស្ថិតសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយអាជ្ញាធរមិនអើពើនោះទេ ព្រោះម្ចាស់សំណង់ជាឧកញ៉ា ល្បីឈ្មោះមួយរូបនៅកម្ពុជា។
ពលរដ្ឋខាងលើដែលនិយាយសុំលក្ខ័ណ្ខមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា សំណង់នោះ គឺតភ្ជាប់ពីភូមិគ្រឹះរបស់ អ្នកឧកញ៉ា ឃុន សៀ ហើយអាជ្ញាធរបានលើកឡើងថា ជារោងសាងសង់ឡើងសម្រាប់ចតអូប័រប៉ុណ្ណោះ ហើយរោងនេះ គឺមិនអចិន្ត្រៃយ៍ដូចសំណង់រឹងមាំនោះឡើយ ។
ប្រជាពលរដ្ឋលើកឡើងទៀតថា សំណង់ដែ...
អគ្គនាយកនៃអគ្គនាយកដ្ឋាន កបប និងអង្គការ(GIZ) រៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បន្តសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) បានរៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានការអញ្ជើញចូលរួមពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.។
វគ្គបណ្តុះបណ្តាលលើកទី៤នេះ មានការចូលរួមពី លោក លោកស្រី ជាប្រធានការិយាល័យ មកពីសាខា ក.ប.ប. ចំនួន ១០ខេត្ត ដោយមានការចូលរួមធ្វើបទបង្ហាញបណ្តុះបណ្តាលដោយ លោក ពេជ ច័ន្ទ អគ្គនាយករង ក.ប.ប. រួមជាមួយ លោក ក្រៃ ស៊ុនហៀង និងលោក ប៉ែន វីរៈឧត្ដម អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានកិច្ចការប្រកួតប្រជែង។
គួររំលឹកផងដែរថា ច្បាប់ស្តីពីការប្រកួតប្រជែងត្រូវបានព្រះមហាក្សត្រឡាយព្រះហត្ថលេខាប្រកាសឱ្យប្រើកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ហើយវគ្គបណ...
