ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

មន្រ្តីជំនាញ ក.ប.ប. ដកហូតបានទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណ ៧៨០ គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ៩០ លីត្រ

មន្រ្តីជំនាញ ក.ប.ប. ដកហូតបានទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណ ៧៨០ គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ៩០ លីត្រ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សុខភាពជាកត្តាសំខាន់បំផុតសម្រាប់មនុស្សទូទៅដែលមិនអាចខ្វះបាន។ អគ្គនាយកដ្ឋាន ក.ប.ប. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងរារាំងនូវអំពើមិនសុចរិតផ្សេងៗក្នុងធុរកិច្ចពាណិជ្ជកម្មនៅលើទីផ្សារ ពិសេសគឺវិស័យម្ហូបអាហារដែលចរាចរលើទីផ្សារ និងជាតម្រូវការរបស់ប្រជាពលរដ្ឋទូទៅដែលមិនអាចខ្វះបាន។ ដើម្បីធានាឱ្យមានសុវត្ថិភាព សុចរិតភាព និងការពារសុខភាពរបស់ប្រជាពលរដ្ឋ មន្ត្រីជំនាញ ក.ប.ប. តែងតែចុះត្រួតពិនិត្យទំនិញលើទីផ្សារ។ ជាក់ស្ដែង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មន្ត្រីជំនាញ ក.ប.ប. បានរកឃើញ និងដកហូតនូវទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៧៨៧.១៨ គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៩៧ លីត្រស្ថិតក្នុងខេត្តមួយចំនួនដូចជា ខេត្តកំពត ខេត្តកែប ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ។ រាល់ទំនិញដែលបានដកហូតទាំងអស់នឹងយកមករក្សាទុកដើម្បីចាត់ការតាមនីត...
លោក​ ខៀវ កាញារីទ្ធ៖ «ហេតុអីបានជាគេនិយាយរាប់ឆ្នាំពីរឿងការពារសុវត្ថិភាពអ្នកកាសែត តែស្ថានភាពអ្នកកាសែតមិនបានប្រសើរ ?»

លោក​ ខៀវ កាញារីទ្ធ៖ «ហេតុអីបានជាគេនិយាយរាប់ឆ្នាំពីរឿងការពារសុវត្ថិភាពអ្នកកាសែត តែស្ថានភាពអ្នកកាសែតមិនបានប្រសើរ ?»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក​ ខៀវ កាញារីទ្ធ បាន​ថ្លែងលើ​ហ្វេសប៊ុកផ្ទាល់ខ្លួន​ថា​ និយាយមួយបន្តពីសិក្ខាសាលានាថ្ងៃទី ១៦ វិច្ឆិកា ២០២១ នៅសណ្ឋាគារ សុខា ជ្រោយចង្វា ។ខ្ញុំបាននិយាយហើយថា ហេតុអីបានជាគេនិយាយរាប់ឆ្នាំពីរឿងការពារសុវត្ថិភាពអ្នកកាសែត តែស្ថានភាពអ្នកកាសែតមិនបានប្រសើរ ?។ លោករដ្ឋមន្រ្តីបាន​បញ្ជាក់ថា «នោះគឺ ៨០% នៃអ្នកនិយាយពីរឿងការពារអ្នកកាសែត សុទ្ធតែជាអ្នកមិនដែលធ្វើកាសែត ហេតុនេះគាត់ប្រើរូបមន្ត«រាប់ក្បាលគិតលុយ» ដោយបញ្ចូលទាំងអ្នកកាសែតមានវិជ្ជាជីវៈ និង អ្នកបន្លំប្រើរូបភាពអ្នកកាសែតដើម្បីផលប្រយោជន៍ផ្សេង ដែលបណ្តាលអោយកើតមានស្ថានភាព «ត្រីមួយត្រក ស្អុយមួយស្អុយទាំងអស់» ។ លើសពីនេះ លោក​បន្ថែមថា នៅវិជ្ជាជីវៈផ្សេងៗពេលមានកំហុសគេតែងមានវិន័យ លើកលែងតែនៅក្នុងវិស័យសារព័ត៌មាន គេមិនដែលឃើញមានការដាក់វិន័យណាមួយទៅលើអ្នកកាសែតដែលប្រព្រឹត្តខុសពីវិជ្ជាជីវៈរបស់ខ្លួន ក្នុងពេលដែលប្រទេសកម្ពុជាយើងមានសមាគមអ្នកកាសែតដល...
ក្រសួងសុខាភិបាល៖ ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១

ក្រសួងសុខាភិបាល៖ ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាល៖ ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១៖ -ករណីឆ្លងថ្មី ៥១នាក់ (លទ្ធផលបញ្ចាក់ដោយ PCR) -ករណីជាសះស្បើយ ៤៨នាក់ -ករណីស្លាប់ ០៥នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០៤នាក់)
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​​អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ចិនចំនួន២លានដូស

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​​អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ចិនចំនួន២លានដូស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនចំនួន ២លានដូសបន្ថែមទៀតនៅព្រលានយន្ត​ហោះ​អន្តរជាតិភ្នំពេញ​។ ប្រទេសចិន បានក្លាយទៅជាប្រទេសឈានមុខគេក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មកដល់ប្រទេសកម្ពុជា។ ចិនក៏ជាប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមុនគេ មកកាន់កម្ពុជាផងដែរ គឺផ្តល់មកដល់ដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា អាយុចាប់ពី៥ឆ្នាំឡើង បានចំនួនសរុបជាង ១៤លាននាក់ ស្មើនឹងជិត ៨៨ភាគរយនៃប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់។ វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានក្លាយទៅជាធាតុដ៏សំខាន់ក្នុងការជួយឱ្យកម្ពុជា សម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋលឿនជា...
លោក​ឧកញ៉ា​ តែ​ តាំង​ប៉ អគ្គនាយក​ ក្រុមហ៊ុន​ S.T.P international (Cambodia)public co.,ltd​ បាន​ធ្វើ​ការបញ្ចុះ​តម្លៃ​ពិសេស​លើថ្លៃ​ប្តូរ​ចង្កូតឡាន​ ខ.ភ.ម

លោក​ឧកញ៉ា​ តែ​ តាំង​ប៉ អគ្គនាយក​ ក្រុមហ៊ុន​ S.T.P international (Cambodia)public co.,ltd​ បាន​ធ្វើ​ការបញ្ចុះ​តម្លៃ​ពិសេស​លើថ្លៃ​ប្តូរ​ចង្កូតឡាន​ ខ.ភ.ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រោយ​កិច្ច​ប្រជុំ​ពិភាក្សា​រវាង ​លោកឧត្តម​សេនីយ៍ឯក​​ ហ៊ុន​ ម៉ាណែត​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ និង​ លោក​ឧកញ៉ា​ តែ​ តាំង​ប៉ អគ្គនាយក​ ក្រុមហ៊ុន​ S.T.P international (Cambodia)public co.,ltd​ បាន​ធ្វើ​ការបញ្ចុះ​តម្លៃ​ពិសេស​លើថ្លៃ​ប្តូរ​ចង្កូតឡាន​ ខ.ភ.ម​ ដោយ​ធានា​លើ​គុណភាព​សំភារៈ​ លក្ខណៈ​បច្ចេកទេស​និង​ស្តង់ដារ​សុវត្ថិភាព​រថយន្ត​ ដេីម្បី​អាច​ធ្វើ​ចរាចរណ៍​លេី​ដង​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព​។ ខាងក្រោម​នេះគឺជា លិខិត​​ផ្លូវការ​​​​របស់​ លោកឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត​៖...
លោក ជុំ កុសល បញ្ជាក់ថា ចង់បានតុល្យភាពព័ត៌មាន លុះត្រាតែគូភាគីក្នុងសាច់រឿងផ្តល់ព័ត៌មានជូនដល់អ្នកសារព័ត៌មានបានគ្រប់ជ្រុងជ្រោយ

លោក ជុំ កុសល បញ្ជាក់ថា ចង់បានតុល្យភាពព័ត៌មាន លុះត្រាតែគូភាគីក្នុងសាច់រឿងផ្តល់ព័ត៌មានជូនដល់អ្នកសារព័ត៌មានបានគ្រប់ជ្រុងជ្រោយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ជុំ  កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ជាក់កាលថាពីថ្ងៃទី១៦ខែវិច្ឆិកាថា ចង់បានតុល្យភាពព័ត៌មាន លុះត្រាតែគូភាគីក្នុងសាច់រឿងផ្តល់ព័ត៌មានជូនដល់អ្នកសារព័ត៌មានបានគ្រប់ជ្រុងជ្រោយ ។ លោករដ្ឋលេខាធិការ មានប្រសាសន៍ថា ពេលខ្លះអ្នកសារព័ត៌មានពិតជាមានការលំបាក ដោយសារតែទាក់ទងទៅកាន់ភាគីពាក់ព័ន្ធក្នុងសាច់រឿងគេមិនបានសហការក្នុងការផ្តល់ព័ត៌មាន ទើបសម្រេ ចចិត្តផ្សាយចេញ ហើយរង់ចាំការបកស្រាយពីភាគីម្ខាងទៀតតាមក្រោយ ។ លោកបានរំលឹកថា "សាច់រឿងខ្លះបើមានការពាក់ព័ន្ធជាមួយនឹងមន្ត្រីអាជ្ញាធរ អស់លោកមន្ត្រីខ្លះ ពេលអ្នកសារព័ត៌មានហៅទូរស័ ព្ទទៅសួរនាំសុំការបកស្រាយបំភ្លឺ គាត់បែរជាមិនឆ្លើយតប ឬ ក៏ឆ្លើយទាំងពាក្យសំដីមិនសមរម្យ។ល។ នេះហើយដែលជាផលលំបាករបស់អ្នកសារព័ត៌មានបានជួបប្រទះ "។ លោក ជុំកុសល លើកឡើងដូច្នោះ មិនដាក់ការបន្ទោសខាងមន្ត្រីទេ ជួនកាលមកពីអ្នកសារព័ត៌មានខ្លះ គាត់បង្កការរំខានដល់មន្ត្រីច្រើនពេក ធ្វើឲ្យមន្ត្រីមានការធុញទ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី ១១

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី ១១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញថ្លែងសុន្ទរថា ក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ តាមប្រព័ន្ធវីដេអូ ។ ខាងក្រោមនេះ គឺជាសុន្ទរកថាដើមទាំងស្រុងរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា :...
ក្រសួងសុខាភិបាល៖ ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១

ក្រសួងសុខាភិបាល៖ ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាល៖ ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១៖ -ករណីឆ្លងថ្មី ៤៨នាក់ (លទ្ធផលបញ្ចាក់ដោយ PCR) -ករណីជាសះស្បើយ ៤៥នាក់ -ករណីស្លាប់ ០៤នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០២នាក់)
សភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11)

សភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) នៅថ្ងៃទី១៦ ខែវិចិ្ឆកា ស្អែកនេះតាមប្រព័ន្ធវីដេអូ ក្រោមមូលបទ “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩”។ កិច្ចប្រជុំភាពជាដៃសភាតំបន់អាស៊ី-អឺរ៉ុបនេះ ជាផ្នែកសំខាន់មួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ដែលរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងខែវិច្ឆិកានេះ។ ASEP ជាវេទិកាមួយដ៏សំខាន់ សម្រាប់ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងទ្វីបអាស៊ីនិងអឺរ៉ុប ដោយផ្តោតលើការពង្រឹងភាពជាដៃគូ សំដៅលើកកម្ពស់សន្តិភាព សន្តិសុខ វឌ្ឈនភាពសង្គម ប្រកបដោយចីរភាព។ ការរៀបចំព្រឹត្តិការណ៍សំខាន់ទំាងពីរនេះ ASEP និង ASEM ជាមោទនភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជាទំាងមូល បង្ហាញពីតួនាទីសំខាន់លើឆា​ក​អន្តរ​ជាតិ និងការរួមចំណែកយ៉ាងសកម្មរបស់កម្ពុជាន...