ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

តុលាការខេត្តកំពត ផ្អាកសវនាការទៀតហើយ រឿងឆបោកប្រាក់ជិតមួយសែនដុល្លារ ក្នុងកិច្ចសន្យាធ្វើផ្ទះនៅកែប ព្រោះសាក្សីអត់ចេះស្តាប់ចៅក្រម

តុលាការខេត្តកំពត ផ្អាកសវនាការទៀតហើយ រឿងឆបោកប្រាក់ជិតមួយសែនដុល្លារ ក្នុងកិច្ចសន្យាធ្វើផ្ទះនៅកែប ព្រោះសាក្សីអត់ចេះស្តាប់ចៅក្រម

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កំពត៖ តុលាការខេត្តកំពត នៅវេលាថ្ងៃត្រង់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានផ្អាកសវនាការជាលើកទី២ បន្ទាប់ពីបានដំណើរសួរដេញដោល អស់រយៈពេលប្រមាណពីរម៉ោង លើសំណុំរឿងឆបោកប្រាក់ជិតមួយសែនដុល្លារ ក្នុងកិច្ចសន្យាសាងសង់ផ្ទះមួយខ្នង នៅក្នងខេត្តកែ ដែលព្រះរាជអាជ្ញាបានចោទប្រកាន់ជាច្រើនខែកន្លងមកហើយ។ លោក លាង រិទ្ធី ជាចៅក្រមជំនុំជម្រះ  បានសម្រេចផ្អាកទៅវិញ ដោយសំអាងហេតុផលថា សាក្សីម្នាក់ជនជាតិបរទេសមិនអាចស្តាប់ភាសាខ្មែរច្បាស់លាស់ ដូច្នេះទាមទារឲ្យមានអ្នកប្រែភាសា។ សូមរឭកថា តុលាការខេត្តកំពត កាលពីថ្ងៃទី២០ តុលា ឆ្នាំ២០២១ បានផ្អាកសវនាការម្តងរួចមកហើយបន្ទាប់ពីបានដំណើរការសួរដេញដោលជនជាប់ចោទអស់រយៈពេលជាងពីរម៉ោង ព្រោះតែចៅក្រមស៊ើបមិនបានបញ្ចូលសាក្សីឲ្យបានគ្រប់គ្រាន់ ដូចនៅដំណាក់កាលស៊ើបសួរកាសងសំណុំរឿង។ នៅក្នុងសវនាទាំងពីរលើក លោកចៅក្រម និងតំណាងអយ្យការ បានសួរដេញជនជាប់ចោទពីបទឆបោកឈ្មោះ ម៉ន សុខមាន អាយុ៤១ឆ្នាំ អំពីដំណើររឿងយកលុយពីម្ចាស់ផ...
សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បាន​អញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទីស្ដីការថ្មីក្រសួងមហាផ្ទៃ

សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បាន​អញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទីស្ដីការថ្មីក្រសួងមហាផ្ទៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទីស្ដីការថ្មីក្រសួងមហាផ្ទៃនៅ​ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១. ពិធីនេះមានការអញ្ជើញចូលរួមពី រដ្ឋ​​លេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធានអង្គភាព ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការសុីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារជាច្រើនរូបទៀត។ អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីមានទីតាំងនៅអគារចាស់ដែលមានផ្ទៃដីសរុបទំហំ៥,៦ហិកតា ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ផ្នែកខាងមុខនៃផ្ទៃអគារបែរទៅទិសខាងកើត ស្របតាមមហាវិថីព្រះនរោត្តម និងបែរចំទន្លេចតុមុខ។ ផ្ទៃក្រឡាសាងសង់សរុបនៃអគារ មានទំហំ១០៥,៥៤៥ម៉ែត្រការ៉េ កម្ពស់អាគារ៤៣,៥ម៉ែត្រ។អគារថ្មីនេះមានទំហំ១៥៣ម៉ែត្រគុណ៨៣ម៉ែត្រ កម្ពស់៩ជាន់ មិនរាប់បញ្ចូល...
សន្និសីទថ្នាក់ជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ “ការលើកកម្ពស់បរិយាកាសអ្នកប្រើប្រាស់ជាចម្បងនៅកម្ពុជា៖ វឌ្ឍនភាព និងសមិទ្ធផល”

សន្និសីទថ្នាក់ជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ “ការលើកកម្ពស់បរិយាកាសអ្នកប្រើប្រាស់ជាចម្បងនៅកម្ពុជា៖ វឌ្ឍនភាព និងសមិទ្ធផល”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ភ្នំពេញ មានរៀបចំសន្និសីទថ្នាក់ជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ “ការលើកកម្ពស់បរិយាកាសអ្នកប្រើប្រាស់ជាចម្បងនៅកម្ពុជា៖ វឌ្ឍនភាព និងសមិទ្ធផល” ក្រោមអធិបតីភាព លោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន​ ក.ប.ប. សមាជិក និងជាលេខាធិការនៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់។ សន្និសីទនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) ក្រោមការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអាឡឺម៉ង់ (GIZ)។ សន្និសីទថ្នាក់ជាតិនេះ រៀបចំឡើងក្នុងគោលបំណងជំរុញ និងលើកកម្ពស់វិស័យកិច្ចការពា...
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន៥នាក់ (៣នាក់ អត់បានចាក់វ៉ាក់សាំង)រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៦នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៧១នាក់

ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន៥នាក់ (៣នាក់ អត់បានចាក់វ៉ាក់សាំង)រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៦នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៧១នាក់

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៦នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), អ្នកជាសះស្បើយចំនួន ៧១នាក់ និងអ្នកស្លាប់ថ្មីចំនួន ៥នាក់ ( ៣នាក់ អត់បានចាក់វ៉ាក់សាំង)។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖​ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ ៖  ...
ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១

ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាល៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០០,៤៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ -លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៣៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ -លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៣,៣៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ -លើកុមារអាយុ ០៥ឆ្នាំ មាន ៦៩,៣៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់ -លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៨៧,៦១% ៕...
តុលាការខេត្តកំពត បន្តបើកសវនាការសំណុំរឿងឆបោកប្រាក់ជិតមួយសែនដុល្លារ ដែលចៅក្រម អាំង សុភា ដោះលែងជនល្មើសពីគុក

តុលាការខេត្តកំពត បន្តបើកសវនាការសំណុំរឿងឆបោកប្រាក់ជិតមួយសែនដុល្លារ ដែលចៅក្រម អាំង សុភា ដោះលែងជនល្មើសពីគុក

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កំពត៖ តុលាការខេត្តកំពត នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នឹងបន្តបើកសវនាការជំនុំជម្រះលើសំណុំរឿងឆបោកប្រាក់ជិតមួយសែនដុល្លារ ក្នុងកិច្ចសន្យាសាងសង់ផ្ទះមួយខ្នង នៅក្នងខេត្តកែ ដែលព្រះរាជអាជ្ញាបានចោទប្រកាន់ជាច្រើនខែកន្លងមកហើយ។ សវនាការនេះ មានលោក លាង រិទ្ធី ជាចៅក្រមជំនុំជម្រះ និងមានលោក ខា ដែនណា ជាតំណាងអយ្យការ បានសម្រេចផ្អាកទៅវិញ កាលពីថ្ងៃទី២០ តុលា ឆ្នាំ២០២១ បន្ទាប់ពីបានដំណើរការសួរដេញដោលជនជាប់ចោទអស់រយៈពេលជាងពីរម៉ោង ព្រោះតែចៅក្រមស៊ើបមិនបានបញ្ចូលសាក្សីឲ្យបានគ្រប់គ្រាន់ ដូចនៅដំណាក់កាលស៊ើបសួរកាសងសំណុំរឿង។ នៅក្នុងសវនា កាលពីលើកមុននោះ ចៅក្រម និងតំណាងអយ្យការ បានសួរដេញជនជាប់ចោទពីបទឆបោកឈ្មោះ ម៉ន សុខមាន អាយុ៤១ឆ្នាំ អំពីដំណើររឿងយកលុយពីម្ចាស់ផ្ទះជាច្រើនម៉ឺនដុល្លារ ហើយក្រោយមកបានបោះបង់ចោលការសាងសង់។ លោក អាំង សុភា ចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជន​ត្រូវចោទ ឈ្មោះ​ ម៉ន​ សុខមាន​ មា...
ស្ត្រីម្នាក់រើសយកគ្រឿងអលង្ការរបស់អ្នកដទៃ នៅស្ថានីយប្រេង ភីធីធី ត្រាំខ្នា ផ្លូវជាតិលេខ៣

ស្ត្រីម្នាក់រើសយកគ្រឿងអលង្ការរបស់អ្នកដទៃ នៅស្ថានីយប្រេង ភីធីធី ត្រាំខ្នា ផ្លូវជាតិលេខ៣

ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
កំពង់ស្ពឺ៖ ស្រីម្នាក់ធ្វើដំណើរតាមផ្លូវលេខ៣ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានរើសយកគ្រឿងអលង្ការរបស់អ្នកដទៃ នៅពេលចុះពីរថយន្តនៅឯស្ថានីយប្រេង ភីធីធី ត្រាំខ្នា លើផ្លូវជាតិលេខ៣។ ម្ចាស់់គ្រឿងអលង្ការបានរៀបរាប់ថា ខណៈនាងចុះពីរថយន្ត ចិញ្ចៀនមួយវង់បានរបូតជ្រុះពីដៃនាង ហើយធ្លាក់ខ្ទាតពីខ្លួនភ្លាម ក៏នាំគ្នាស្ទុះស្ទារកមើលភ្លាមៗដែរ ប៉ុន្តែមិនអាចរកឃើញឡើយ ព្រោះស្ត្រីម្នាក់ចុះពីរថយន្តឈប់នៅក្បែរគ្នានោះ បានស្ទុះទៅរើសយកបាត់ទៅហើយ។ សន្តិសុខយាមស្ថានីយប្រេង ភីធីធី ត្រាំខ្នា ស្ថិតនៅផ្លូវលេខ៣ ភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក៏ប្រឹងជួយរកជុំវិញ និងក្រោមរថយន្តដែរ តែរកមិនឃើញ។ ដោយមិនអស់ចិត្តចំពោះការបាត់បង់វត្ថុមានតម្លៃនេះ ម្ចាស់ស្ថានីយក៏ពិនិត្យមើលកាមេរ៉ា សុវត្តិភាព ទើបឃើញស្ត្រីម្នាក់ចុះពីរថយន្ត Lexus RX330 ពាក់ស្លាកលេខ ភ្នំពេញ 2AS-9382 ដែលឈប់នៅក្បែរគ្នា ស្ទុះមករើសយកដាក់ក្នងខោប៉ៅខោ ដើរចូលបន្ទប់ទឹ...
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ៥នាក់ (៤នាក់ អត់បានចាក់វ៉ាក់សាំង), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៥នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៦៨នាក់

ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ៥នាក់ (៤នាក់ អត់បានចាក់វ៉ាក់សាំង), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៥នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៦៨នាក់

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៥នាក់(លទ្ធផលបញ្ជាក់ដោយ PCR), អ្នកជាសះស្បើយចំនួន ៦៨នាក់ និងអ្នកស្លាប់ថ្មីចំនួន ៥នាក់ ( ៤នាក់ អត់បានចាក់វ៉ាក់សាំង ) ។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងទៅប្រទេសបារាំង

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងទៅប្រទេសបារាំង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅអាកា​សយានដ្ឋានអន្តរជាតិភ្នំពេញ ដែលព្រះអង្គបានយាងទៅប្រទេសបារាំង ដើម្បីចូលរួមក្នុងមហាសន្និបាតលើកទី៤១របស់អង្គការយូណេស្កូ ក្នុងឱកាសខួបលើក ទី៧៥នៃអង្គការនេះ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ពីថ្ងៃទី ១០ ដល់ថ្ងៃ ទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២១។ សម្តេចតេជោ បាន​ថ្លែងសារថា «សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះរាជសកម្មភាពទទួលបាននូវភាពជោគជ័យ មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ»៕...