ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

រដ្ឋលេខាធិការក្រសួងព័ត៌មាន សាម៉ន បណ្ឌិត្យ​​ បើកកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាព​ការងារ និងលើកទិសដៅអនុវត្តបន្តនៃ​​ក្រុមការងារបង្ការ និងទប់ស្កាត់អំពើជួញដូរមនុស្សប្រចាំ​​​ក្រសួង​​

រដ្ឋលេខាធិការក្រសួងព័ត៌មាន សាម៉ន បណ្ឌិត្យ​​ បើកកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាព​ការងារ និងលើកទិសដៅអនុវត្តបន្តនៃ​​ក្រុមការងារបង្ការ និងទប់ស្កាត់អំពើជួញដូរមនុស្សប្រចាំ​​​ក្រសួង​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋលេខាធិការក្រសួងព័ត៌មាន សាម៉ន បណ្ឌិត្យ និងជា​​អនុប្រធានក្រុមការងារបង្ការ និងទប់ស្កាត់ អំពើជួញដូរមនុស្សប្រចាំក្រ​សួងព័ត៌មាន ​​បាន​​អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបស់ក្រុមការងារ និងលើកទិសដៅអនុវត្តបន្ត តាម​រយៈប្រព័ន្ធវីដេអូ (Zoom Meeting) នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន។ លោករដ្ឋលេខាធិការ សាម៉ន បណ្ឌិត្យ​ បាន​មានប្រសាសន៍បញ្ជាក់ថា« កិច្ចប្រជុំនេះ​គឺផ្តោត​សំខាន់​លើ​ការងារមួយ​ចំនួនដែល​​​បាន​អនុវត្ត​កន្លងទៅលើការ​​​​បង្ការ និងទប់ស្កាត់ អំពើជួញដូរមនុស្ស ហើយ​យើងធ្វើ​ការ​យ៉ាងត្រូវខិតខំបង្កើន​​​ការយកចិត្តទុក​ដាក់​​អនុវត្ត​ឲ្យ​បា​នខ្លាំងក្លា​​​​ ហើយ​ត្រូវពិនិត្យ​​មើល​​ការអនុវត្តជាជំហ៊ានៗ ដើម្បីឲ្យ​ការងារ​យើងកំពុងតែធ្វើ​នេះទទួល​បាន​លទ្ធផល​​ដូចដែលយើងបាន​គ្រោងទុក​​»។ លើសពីនេះ លោក​រដ្ឋលេខាធិការបន្ថែមថា ការទាំងអស់​នេះ​មិន​ជារឿងសាមញ្ញទេ តែបើ​យើង​ប្រឹងប្រែងអ...
ក្រសួងសាធារណការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី

ក្រសួងសាធារណការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  លោកស្រី​ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងដ៏ខ្ពង់ខ្ពស់ លោក​​ទេសរដ្ឋមន្រ្តី នៅ​​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២១បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងវិទ្យាស្ថានតេ​ជោ សែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី ដោយមានការអញ្ជើញចូលរួមពី លោក​​ហឿន សំនៀង នាយកវិទ្យាស្ថាន លោក ងន សាំង ប្រធានក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ីប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក សាស្រ្តាចារ្យ និងមន្រ្តីទាំងអស់នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ផងដែរ។ លោក​​នាយកវិទ្យាស្ថាន បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានតេជោ សែន សាធារណ​ការ និងដឹកជញ្ជូន និងក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី (RMA Cambodia Plc) ក្នុងទិសដៅពង្រីកលទ្ធភាពផ្តល់ការបណ្តុះបណ្តាលដល់និស្សិតឱ្យបានកាន់តែទូលំទូលាយ ជាក់លាក់ និងរឹងមាំ...
សាលារាជធានីភ្នំពេញ​សម្រេចបន្តផ្អាកសកម្មភាពការងារ មុខរបរ ដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ និងការជួបជុំជាលក្ខណៈឯកជន ១៤ថ្ងៃថែមទៀត

សាលារាជធានីភ្នំពេញ​សម្រេចបន្តផ្អាកសកម្មភាពការងារ មុខរបរ ដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ និងការជួបជុំជាលក្ខណៈឯកជន ១៤ថ្ងៃថែមទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សាលារាជធានីភ្នំពេញ​សម្រេចបន្តផ្អាកសកម្មភាពការងារ មុខរបរ ដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ និងការជួបជុំជាលក្ខណៈឯកជន ១៤ថ្ងៃថែមទៀត។  
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧ នៅ​​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១មូលបទ ៖ មហាអនុតំបន់មេគង្គ ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី។ កិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្តម លី ខឺឈាំង (Li Keqiang)នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ានជាច្រើនទៀតផងដែរ។ ខាងក្រោមនេះ គឺជាសន្ទុរកថាដេីមទាំងស្រុង​របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧ ។  ...
រដ្ឋមន្រ្តីកសិកម្ម​​កំពុង​​ត្រៀមបម្រុងគ្រាប់ពូជស្រូវ និងពូជដំណាំរួមផ្សំ ទុកសម្រាប់ធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាកសិករដែលរងផលប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ

រដ្ឋមន្រ្តីកសិកម្ម​​កំពុង​​ត្រៀមបម្រុងគ្រាប់ពូជស្រូវ និងពូជដំណាំរួមផ្សំ ទុកសម្រាប់ធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាកសិករដែលរងផលប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំអភិវឌ្ឍលើគ្រប់អនុវិស័យក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយ: ការដាក់ចេញនូវគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ និងជាពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលបានផ្តល់អាទិភាពលើវិស័យមួយនេះ សំដៅលើកកម្ពស់ផលិតភាពកសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដោយបង្វែរទិសពីការអភិវឌ្ឍតាមបែបវិបុលកម្ម ទៅកាន់ការអភិវឌ្ឍតាមបែបប្រពលវប្បកម្ម និងកសិពាណិជ្ជកម្ម ពោលគឺការពង្រីកសមត្ថភាពដាំដុះលើផ្ទៃដីដែលមានស្រាប់ ។ តាមរយៈការបង្កើនរដូវដាំដុះដោយប្រើប្រាស់បច្ចេកទេសទំនើបទាន់សម័យ ប្រើប្រាស់គ្រាប់ពូជមានគុណភាពល្អ និងការបង្កើនតម្លៃបន្ថែមក្នុងការកែច្នៃកសិផល ឆ្លើយតបទៅតាមតម្រូវការទីផ្សារក្នុង និងក្រៅស្រុក ទាំងបរិ...
សារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២១

សារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២១។
ក្រុមឈ្មួញរថយន្ដដឹកដីលក់យកលុយដាក់ហោប៉ៅកំពុងបំផ្លាញផ្លូវលំនៅក្រុងស្វាយរៀងយ៉ាងអនាធិបតេយ្យ

ក្រុមឈ្មួញរថយន្ដដឹកដីលក់យកលុយដាក់ហោប៉ៅកំពុងបំផ្លាញផ្លូវលំនៅក្រុងស្វាយរៀងយ៉ាងអនាធិបតេយ្យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្ដស្វាយរៀង៖ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងខិតខំប្រឹងប្រែងស្ថាបនា កសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ ដូចជា ស្ពាន ផ្លូវ ថ្នល់ ខ្វាត់ខ្វែង ដែលជាសសៃឈាមសេដ្ឋកិច្ចក្នុងការដឹកជញ្ជួនដំណាំកសិផលនានារបស់បងប្អូនប្រជាពលរដ្ឋតែផ្លូវលំមួយខ្សែនេះត្រូវបានបំផ្លាញដោយក្រុមរថយន្ដដឹកដីជាបណ្ដើរៗនៅ ផ្លូវលំមួយខ្សែ នៅក្រុងស្វាយរៀង។ ពលរដ្ឋនិយាយថា ជាក់ស្ដែងផ្លូវលំមួយខ្សែស្ថិតនៅក្នុងភូមិគយត្របែក សង្កាត់គយ ត្របែក ក្រុងស្វាយរៀង ខេត្ដស្វាយរៀង កំពុងក្លាយទៅជាផ្លូវលំបែកភក់ទឹកដក់ ក្រហេងក្រហូង ពិបាកធ្វើដំណើរ ពេលភ្លៀងមានភ្លៀងម្ដងៗ បែកភក់ មានភាពរអិលពិបាកក្នុងការធ្វើដំណើរ ដោយសារតែក្រុមរថយន្ដដឹកដីជាអ្នកបំផ្លាញ។ ប្រជាពលរដ្ឋរស់សង្កាត់គយត្របែកបានឲ្យដឹងថា កន្លងមកផ្លូវលំមួយខ្សែនេះមានស្ថានភាពល្អស្អាតធម្មតា មិនមានស្ថានភាពដូចសព្វថ្ងៃនេះទេ ទើបតែមួយរយៈពេលចុងក្រោយនេះ ផ្លូវលំមួយខ្សែនេះបានប្រែក្លាយទៅជាផ្លូវបែកភក់ ដក់ទឹក មានជង្ហុកតូច ធំ ...
តើអ្នកដឹងទេផ្លាកសញ្ញាទាំង២នេះ មានន័យយ៉ាងដូចម្តេច

តើអ្នកដឹងទេផ្លាកសញ្ញាទាំង២នេះ មានន័យយ៉ាងដូចម្តេច

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
តើអ្នកដឹងទេផ្លាកសញ្ញាទាំង២នេះ មានន័យយ៉ាងដូចម្តេច? ផ្លាកសញ្ញាលេខ 1៖ ផ្លាកសញ្ញាផ្លូវកោងទៅស្តាំ សញ្ញានេះប្រើសម្រាប់ឱ្យអ្នកបើកបរប្រុងប្រយ័ត្នមានផ្លូវកោងទៅស្តាំនៅខាងមុខ។ ផ្លាកសញ្ញាលេខ 2៖ ផ្លាកសញ្ញាមានផ្លូវបំបែកកែងទៅខាងឆ្វេង សញ្ញានេះប្រើសម្រាប់ឱ្យអ្នកបើកបរប្រុងប្រយ័ត្នខាងមុខមានផ្លូវបំបែកកែងទៅខាងឆ្វេង។ សម្គាល់៖ ផ្លាកសញ្ញាដែលនៅខាងលើ មានន័យថាធ្វើដំណើរទៅដល់ទីតាំងនោះមុន។ ក្រសួងសូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប បង្គោលសញ្ញា ឬផ្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។ លើសពីនេះទៅទៀតបងប្អូនប្រជាពលរដ្ឋក៏អាចចូលរួមសហការរាយការណ៍ពីផ្លូវដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរណ៍បានផងដែរ។ សូមចូលរួមថែរក្សាផ្លូវថ្នល់របស់យ...