ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ១១នាក់ ( ៧នាក់ អត់បានចាក់វ៉ាក់សាំង ), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១៤៨នាក់, ជាសះស្បើយ ៣២៧នាក់

ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ១១នាក់ ( ៧នាក់ អត់បានចាក់វ៉ាក់សាំង ), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១៤៨នាក់, ជាសះស្បើយ ៣២៧នាក់

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១៤៨នាក់, អ្នកជាសះស្បើយចំនួន ៣២៧នាក់ និងអ្នកស្លាប់ថ្មីចំនួន ១១នាក់ ( ក្នុងនោះ ៧នាក់អត់បានចាក់វ៉ាក់សាំង )។
លោកឧកញ៉ា ឡូ ហ៊ឹង បាន​នាំយកអំណោយនិងថវិការបស់ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ផ្តល់ជូនពលរដ្ឋឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

លោកឧកញ៉ា ឡូ ហ៊ឹង បាន​នាំយកអំណោយនិងថវិការបស់ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ផ្តល់ជូនពលរដ្ឋឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(កំពង់ចាម)៖  ដោយ​មើល​ឃើញការលំបាករបស់​ប្រជាពលរដ្ឋនិងក្នុងនាម ថ្នាក់ដឹកនាំ ​​លោក​​ឧកញ៉ា ឡូវ ហ៊ឹង​​ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បាននាំអំណោយរបស់ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជាម៉ាស់ និងថវិកាប្រមាណ ២៣,៥០០ដុល្លារ ផ្តល់ជូនភូមិខ្ទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមកាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១  សម្រាប់់ការអភិវឌ្ឍន៍​។ លោក ចាស់ ជឿន មេឃុំទងត្រឡាច បានឱ្យដឹងថា ប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច និងឧកញ៉ា ឡូវ ហ៉ឺង សូមសូមចងចាំទុកជាប្រវត្តសាស្រ្ត ចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តល់អំណោយដ៏ថ្លៃថ្លាបានឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែ មានប្រវែង ៧,៥០០ម៉ែត្រ និងទទឹង៧ម៉ែត្រ តភ្ជាប់ទៅផ្លូវជាតិលេខ៨ នៅក្នុងឃុំទងត្រឡាច។ លោកឧកញ៉ា ឡូវ ហ៊ឹង​​ បានមានប្រសាសន៍ថា« ផ្លូវបេតុងនេះក្រោយពីស្ថាបនារួចនឹងជួយសម្រួលពេលវេលាដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ​លើសពីនេះទៀត ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃនេះ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃនេះ

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន និង កំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។ សម្រាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះមានដូចខាងក្រោម៖ ១- សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ២- សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ ៣- បញ្ហាផ្សេងៗ សំណើរសុំការយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ៕...
សម្ដេចក្រឡាហោម ស ខេង អញ្ជើញ​ដឹកនាំកិច្ចប្រជុំលើកទី១៩នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)

សម្ដេចក្រឡាហោម ស ខេង អញ្ជើញ​ដឹកនាំកិច្ចប្រជុំលើកទី១៩នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅទីស្ដីការក្រសួងមហាផ្ទៃកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ។ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ Zoom ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ លេខាធិការដ្ឋាន គ.ជ.អ.ប និងជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការស្ថាប័នថ្នាក់ក្រោមជាតិ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ កិច្ចប្រជុំលើកទី១៩នេះ មានគោលបំណងពិនិត្យឡើងវិញនូវវឌ្ឍនភាព និងបញ្ហាប្រឈមនានានៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងអំឡុងឆ្នាំ២០២០ និងក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ជាពិសេសការពិនិត្យលើសេចក្ដីព្រាងឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ...
ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១

ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាល៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៦៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,៥៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៩,៩១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។...
លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោនិង​លោកជំទាវ ព្រមទាំងក្រុម​គ្រួសារ សូមគោរពអបអរសាទរ និង​សូម​ជូនពរ លោក​​បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសថ្ងៃខួបកំណើត៤៣ឆ្នាំ ឈានចូល៤៤ឆ្នាំ

លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោនិង​លោកជំទាវ ព្រមទាំងក្រុម​គ្រួសារ សូមគោរពអបអរសាទរ និង​សូម​ជូនពរ លោក​​បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសថ្ងៃខួបកំណើត៤៣ឆ្នាំ ឈានចូល៤៤ឆ្នាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និង​លោកជំទាវ ព្រមទាំងក្រុម​គ្រួសារ សូមគោរពអបអរសាទរ និង​សូម​ជូនពរ លោក​​បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសថ្ងៃខួបកំណើត៤៣ឆ្នាំ ឈានចូល៤៤ឆ្នាំ ។ លោកឧកញ៉ា ឡូវ ហ៊ឹង មានប្រសាសន៍ថ្លែងសារដូច្នោះថា «ខ្ញុំ និងក្រុមគ្រួសារ សូមគោរពជូនពរ បវរសួស្តី សិរីមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងឱកាសខួបកំណើតគម្រប់ ៤៤ ឈានចូល ៤៥ឆ្នាំ សូមឯកឧត្តមបណ្ឌិត បានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណវាងវៃភ្លឺថ្លា ជន្មាយុយឺនយូរជាងរយវស្សា ដើម្បីបន្តចូលរួមអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែសម្បូររុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ» ។ លោកឧកញ៉ា បន្ថែមថា ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើល...
លោក ឃួន សាវុធ អគ្គនាយករង ក.ប.ប អញ្ជើញដឹកនាំ​​រៀបចំវគ្គបណ្ដុះបណ្ដាលក្នុងក្របខណ្ឌអគ្គនាយកដ្ឋាន ដល់មន្រ្តីស៊ើបអង្កេត ក.ប.ប.

លោក ឃួន សាវុធ អគ្គនាយករង ក.ប.ប អញ្ជើញដឹកនាំ​​រៀបចំវគ្គបណ្ដុះបណ្ដាលក្នុងក្របខណ្ឌអគ្គនាយកដ្ឋាន ដល់មន្រ្តីស៊ើបអង្កេត ក.ប.ប.

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖  អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅ​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១បានរៀបចំវគ្គបណ្ដុះបណ្ដាលក្នុងក្របខណ្ឌអគ្គនាយកដ្ឋាន ដល់មន្រ្តីស៊ើបអង្កេត ក.ប.ប. ដឹកនាំដោយ​​ លោក ឃួន សាវុធ អគ្គនាយករង ក.ប.ប. តាមរយៈប្រព័ន្ធអនឡាញ (Zoom)។ វគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមធ្វើជាវាគ្មិនដោយ លោក ផឹង វីរៈ ប្រធាននាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងមានការចូលរួមពីលោក លោកស្រី ប្រធាន/អនុប្រធានការិយាល័យថ្នាក់កណ្ដាល នៃអគ្គនាយកដ្ឋាន ក.ប.ប.។ ប្រធានបទនៃវគ្គបណ្ដុះបណ្ដាលនេះ រួមមាន៖ ១- ប្រកាសលេខ ១៨៣ ស្ដីពីបែបបទ និងនីតិវិធីនៃការត្រួតពិនិត្យនិងស៊ើបអង្កេតក្រោមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។ ២- ប្រកាសលេខ ១៨៤ ស្ដីពីនីតិវិធីនៃការដោះស្រាយតាមរយៈការចរចារចំពោះបទល្មើសក្រោមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។ ៣- ប្រកាសលេខ ១៨៥ ស្ដីពីបទដ្ឋានព័ត៌មានសម្រាប់អ្...
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រៀបចំសន្និសីទសារព័ត៌មាន ស្តីពីការត្រៀមរៀបចំ “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១”

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រៀបចំសន្និសីទសារព័ត៌មាន ស្តីពីការត្រៀមរៀបចំ “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានរៀបចំសន្និសីទសារព័ត៌មានស្តីពីការត្រៀមរៀបចំ "វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១" ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការសម្រាប់រៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប។ លោក​​រដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្នុងឱកាសដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ក្រសួងពាណិ​ជ្ជកម្ម សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សភាពាណិជ្ជកម្មកម្ពុជា មូលនិធិអាស៊ី-អឺរ៉ុប (ASEF) និងដៃគូដទៃទៀត នឹងរៀបចំ “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” ក្រោមមូលបទ “ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃ​សកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្ម ៤.០” ដែលនឹងប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ នៅថ្ងៃទី២៤ ខែវិច...
លោក ហេង សួរ និងសហការី សូមគោរពជូន និងអបអរសាទរ លោកបណ្ឌិត ហ៊ុន ម៉ាណែត នា​​ឱកាសថ្ងៃដ៏វិសេសវិសាលថ្លៃថ្លា ក្នុង​​ថ្ងៃកំណើត ៤៣ ឈានចូល៤៤ឆ្នាំ​​

លោក ហេង សួរ និងសហការី សូមគោរពជូន និងអបអរសាទរ លោកបណ្ឌិត ហ៊ុន ម៉ាណែត នា​​ឱកាសថ្ងៃដ៏វិសេសវិសាលថ្លៃថ្លា ក្នុង​​ថ្ងៃកំណើត ៤៣ ឈានចូល៤៤ឆ្នាំ​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ហេង សួរ  រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​ភរិយា បុត្រា បុត្រី រួម​សហការី សូមគោរពជូន និងអបអរសាទរ លោកបណ្ឌិត ហ៊ុន ម៉ាណែត នា​​ឱកាសថ្ងៃដ៏វិសេសវិសាលថ្លៃថ្លា ក្នុង​​ថ្ងៃកំណើត ៤៣ ឈានចូល៤៤ឆ្នាំ​​។ លោកបានផ្ញើសារថា«ក្នុងឱកាសដ៏វិសេសវិសាល នៃថ្ងៃខួបកំណើតបងប្រធាន ហ៊ុន ម៉ាណែត នាថ្ងៃទី២០ ខែតុលានេះ ខ្ញុំ និងក្រុមគ្រួសារ និងសហការី សូមលើកដៃបួងសួងគោរពជូនពរដល់បងប្រធាន និងលោកជំទាវ បុត្រា បុត្រី ព្រមទាំងក្រុមគ្រួសារទាំងមូល សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លារ ប្រាជ្ញាឈ្លាសវៃ ជួបតែសេចក្តីសុខ និងសេរីគ្រប់ប្រការក្នុងជីវិត ព្រមទាំងទទួលបានជោគជ័យថ្មីៗ ថែមទៀតក្នុងបេសកកម្មបំរើជាតិ»។  ...