ព័ត៌មានជាតិ
អាល់កុលក្លែងក្លាយឬមេតាណុលប្រមាណ ២១តោន ត្រូវបានមន្រ្តីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ស្ទាក់ចាប់បានក្នុងភូមិសាស្ត្រស្រុកគីរីវង្ស ខេត្តតាកែវ
(ខេត្តតាកែវ)៖ មន្ត្រីជំនាញសាខាក.ប.ប.ខេត្តតាកែវ ដោយទទួលបានការសហការពីសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរដែនដី និងក្រោមកិច្ចសម្របសម្រួលដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ចុះស្ទាក់ចាប់សារធាតុមេតាណុលចំនួន ៧១៤ ប៊ីដុង ស្មើនឹង ២១,៤២០លីត្រ នៅលើកំណាត់ផ្លូវជាតិលេខ ០២ ត្រង់ចំណុចឃុំភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ។
ក្រោយពីបានត្រួតពិនិត្យឃើញថា សារធាតុមេតាណុលទាំងនេះត្រូវបាននាំចូលពីបរទេស ដោយគ្មានលិខិតអនុញ្ញាត្តពីសមត្ថកិច្ចពាក់ព័ន្ធនោះ មន្ត្រីជំនាញបានធ្វើការឃាត់ទុកជាបណ្តោះអាសន្ន ដើម្បីអនុវត្តនីតិវិធីបន្ត៕...
សម្ដេចក្រឡាហោម ស ខេង អញ្ជើញនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីពិនិត្យសុខភាព នៅសាធារណរដ្ឋបារាំង
យោងតាមលិខិតរបស់ខុទ្ធកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីពិនិត្យសុខភាព នៅសាធារណរដ្ឋបារាំង ។
សាលា អង្គរ ហ៊្វូជី ឌីវេឡុបម៉ិនសូមជម្រាបជូនសាធារណៈថា មានជនខិលខូចប្រើប្រាស់លេខទូរស័ព្ទនិងយកនិមិត្តសញ្ញា ( logo)របស់សាលាដោយគ្មានកាអនុញ្ញាតបង្ហោះលើបណ្ដាយសង្គម Facebook ក្នុងគោលបំណងបំភ័ន្តដល់សាធារណៈ ជន
សាលា អង្គរ ហ៊្វូជី ឌីវេឡុបម៉ិន មានកិត្តិយសសូមជម្រាប ជូនសា ធារណៈជនមេត្តាជ្រាបថា កាលពីថ្ងៃទី 31 ខែ សីហា ឆ្នាំ 2021 ជនខិលខូចដែលប្រើប្រាស់លេខ 015 822 319 និង 097 936 8616 បានប្រើប្រាស់និមិត្តសញ្ញា ( logo)របស់សាលាយើងខ្ញុំដោយគ្មានកាអនុញ្ញាត និងបង្ហោះលើបណ្ដាញសង្គម Face book ក្នុងគោលបំណងបំភ័ន្តដល់សាធារណៈ។
ក្រសួងសុខាភិបាល នឹងអនុញ្ញាតឱ្យដាក់ដំណើរការសាកល្បងទីតាំងសណ្ឋាគារមួយចំនួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប អាចធ្វើជាកន្លែងផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល
ក្រសួងសុខាភិបាល នឹងអនុញ្ញាតឱ្យដាក់ដំណើរការសាកល្បងទីតាំងសណ្ឋាគារមួយចំនួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប អាចធ្វើជាកន្លែងផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ។
ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ អាយុ ១៨ឆ្នាំ ឡើងទៅ = 95.33% អាយុ ១២-១៧ឆ្នាំ = 84.42%
ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ អាយុ ១៨ឆ្នាំ ឡើងទៅ = 95.33% អាយុ ១២-១៧ឆ្នាំ = 84.42%។
ក្រសួងទេសចរណ៍ដាក់ឲ្យអនុវត្តនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍
សេចក្ដីសម្រេច ស្ដីពីការដាក់ឲ្យអនុវត្តនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ។



