ក្រុមឈ្មួញរថយន្ដដឹកដីលក់យកលុយដាក់ហោប៉ៅកំពុងបំផ្លាញផ្លូវលំនៅក្រុងស្វាយរៀងយ៉ាងអនាធិបតេយ្យ
ខេត្ដស្វាយរៀង៖ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងខិតខំប្រឹងប្រែងស្ថាបនា កសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ ដូចជា ស្ពាន ផ្លូវ ថ្នល់ ខ្វាត់ខ្វែង ដែលជាសសៃឈាមសេដ្ឋកិច្ចក្នុងការដឹកជញ្ជួនដំណាំកសិផលនានារបស់បងប្អូនប្រជាពលរដ្ឋតែផ្លូវលំមួយខ្សែនេះត្រូវបានបំផ្លាញដោយក្រុមរថយន្ដដឹកដីជាបណ្ដើរៗនៅ ផ្លូវលំមួយខ្សែ នៅក្រុងស្វាយរៀង។
ពលរដ្ឋនិយាយថា ជាក់ស្ដែងផ្លូវលំមួយខ្សែស្ថិតនៅក្នុងភូមិគយត្របែក សង្កាត់គយ ត្របែក ក្រុងស្វាយរៀង ខេត្ដស្វាយរៀង កំពុងក្លាយទៅជាផ្លូវលំបែកភក់ទឹកដក់ ក្រហេងក្រហូង ពិបាកធ្វើដំណើរ ពេលភ្លៀងមានភ្លៀងម្ដងៗ បែកភក់ មានភាពរអិលពិបាកក្នុងការធ្វើដំណើរ ដោយសារតែក្រុមរថយន្ដដឹកដីជាអ្នកបំផ្លាញ។
ប្រជាពលរដ្ឋរស់សង្កាត់គយត្របែកបានឲ្យដឹងថា កន្លងមកផ្លូវលំមួយខ្សែនេះមានស្ថានភាពល្អស្អាតធម្មតា មិនមានស្ថានភាពដូចសព្វថ្ងៃនេះទេ ទើបតែមួយរយៈពេលចុងក្រោយនេះ ផ្លូវលំមួយខ្សែនេះបានប្រែក្លាយទៅជាផ្លូវបែកភក់ ដក់ទឹក មានជង្ហុកតូច ធំ ...







