ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ជំនួយការ សម្តេចតេជោ  លោក ឌួងតារា ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវបញ្ឈប់ធ្វើរបាយការណ៍ភូតកុហកសម្តេចតេជោ

ជំនួយការ សម្តេចតេជោ លោក ឌួងតារា ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវបញ្ឈប់ធ្វើរបាយការណ៍ភូតកុហកសម្តេចតេជោ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ លោក ឌួង តារា ជំនួយការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាដែលតែងតែមានសកម្មភាព ចុះសម្របសម្រួល ក៏ដូចជាផ្តល់ដំណោះស្រាយ ជំលោះដីធ្លីស្ទើរតែគ្រប់ខេត្តនោះ បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវបញ្ឈប់ធ្វើរបាយការណ៍ ភូតកុហកសម្តេចតេជោ ។ លោកបានលើកឡើងលើហ្វេសប៊ុក នាថ្ងៃ៨ កញ្ញា នេះថា យើងត្រូវរួមគ្នាបញ្ឈប់ធ្វើ របាយការណ៍ភូតកុហក សម្តេចតេជោ ដើម្បីដោះស្រាយបញ្ហាវិវាទដីធ្លី ជូនប្រជាពលរដ្ឋឆាប់ចប់ពិតប្រាកដ និងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង។ ក្រោយពីលោកបានទៅប្រគល់បណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ជូនគូភាគីវិវាទ ដែលត្រូវជាម្តាយ-កូន នៅខេត្តបន្ទាយមានជ័យ ជាមួយលោក អ៊ុំ រាត្រី ដែលជាអភិបាលខេត្ត។ ករណីវិវាទដីធ្លីនេះ លោកបានសម្របសម្រួល ជាមួយម្តាយបង្កើត និងកូនស្រីរស់នៅបារាំងអស់ រយៈពេលជាច្រើនខែកន្លងមក ហ...
ប្រសាសន៍ទាំងស្រុង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសន្ទរកថាបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧ ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១

ប្រសាសន៍ទាំងស្រុង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសន្ទរកថាបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧ ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងការងារ​​ អ៊ិត សំហេង ដឹកនាំសហការីចូលរួមការពារសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មនូវមាត្រាមួយចំនួននៃច្បាប់ស្តីពីការងារ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦នីតិកាលទី៦

រដ្ឋមន្រ្តីក្រសួងការងារ​​ អ៊ិត សំហេង ដឹកនាំសហការីចូលរួមការពារសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មនូវមាត្រាមួយចំនួននៃច្បាប់ស្តីពីការងារ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦នីតិកាលទី៦

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​​ បណ្ឌិត អ៊ិត សំហេង បានដឹកនាំសហការីចូលរួមក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​​ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីការពារសេចក្តីព្រាងច្បាប់ « ស្តីពីវិសោធនកម្ម មាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា​៣០០ មាត្រា​៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ »។ សម័យប្រជុំរដ្ឋសភានាឱកាសនោះ មានចំនួន៨របៀបវារៈ នៅក្នុងនោះ របៀបវារៈទី៦ គឺការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា ១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា​៣៦៧ នៃច្បាប់ស្តីពីការងារដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នា...
រដ្ឋលេខាធិការក្រសួងព័ត៌មាន សាម៉ន បណ្ឌិត្យ​​ បើកកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាព​ការងារ និងលើកទិសដៅអនុវត្តបន្តនៃ​​ក្រុមការងារបង្ការ និងទប់ស្កាត់អំពើជួញដូរមនុស្សប្រចាំ​​​ក្រសួង​​

រដ្ឋលេខាធិការក្រសួងព័ត៌មាន សាម៉ន បណ្ឌិត្យ​​ បើកកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាព​ការងារ និងលើកទិសដៅអនុវត្តបន្តនៃ​​ក្រុមការងារបង្ការ និងទប់ស្កាត់អំពើជួញដូរមនុស្សប្រចាំ​​​ក្រសួង​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋលេខាធិការក្រសួងព័ត៌មាន សាម៉ន បណ្ឌិត្យ និងជា​​អនុប្រធានក្រុមការងារបង្ការ និងទប់ស្កាត់ អំពើជួញដូរមនុស្សប្រចាំក្រ​សួងព័ត៌មាន ​​បាន​​អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបស់ក្រុមការងារ និងលើកទិសដៅអនុវត្តបន្ត តាម​រយៈប្រព័ន្ធវីដេអូ (Zoom Meeting) នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន។ លោករដ្ឋលេខាធិការ សាម៉ន បណ្ឌិត្យ​ បាន​មានប្រសាសន៍បញ្ជាក់ថា« កិច្ចប្រជុំនេះ​គឺផ្តោត​សំខាន់​លើ​ការងារមួយ​ចំនួនដែល​​​បាន​អនុវត្ត​កន្លងទៅលើការ​​​​បង្ការ និងទប់ស្កាត់ អំពើជួញដូរមនុស្ស ហើយ​យើងធ្វើ​ការ​យ៉ាងត្រូវខិតខំបង្កើន​​​ការយកចិត្តទុក​ដាក់​​អនុវត្ត​ឲ្យ​បា​នខ្លាំងក្លា​​​​ ហើយ​ត្រូវពិនិត្យ​​មើល​​ការអនុវត្តជាជំហ៊ានៗ ដើម្បីឲ្យ​ការងារ​យើងកំពុងតែធ្វើ​នេះទទួល​បាន​លទ្ធផល​​ដូចដែលយើងបាន​គ្រោងទុក​​»។ លើសពីនេះ លោក​រដ្ឋលេខាធិការបន្ថែមថា ការទាំងអស់​នេះ​មិន​ជារឿងសាមញ្ញទេ តែបើ​យើង​ប្រឹងប្រែងអ...
ក្រសួងសាធារណការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី

ក្រសួងសាធារណការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  លោកស្រី​ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងដ៏ខ្ពង់ខ្ពស់ លោក​​ទេសរដ្ឋមន្រ្តី នៅ​​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២១បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងវិទ្យាស្ថានតេ​ជោ សែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី ដោយមានការអញ្ជើញចូលរួមពី លោក​​ហឿន សំនៀង នាយកវិទ្យាស្ថាន លោក ងន សាំង ប្រធានក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ីប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក សាស្រ្តាចារ្យ និងមន្រ្តីទាំងអស់នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ផងដែរ។ លោក​​នាយកវិទ្យាស្ថាន បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានតេជោ សែន សាធារណ​ការ និងដឹកជញ្ជូន និងក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី (RMA Cambodia Plc) ក្នុងទិសដៅពង្រីកលទ្ធភាពផ្តល់ការបណ្តុះបណ្តាលដល់និស្សិតឱ្យបានកាន់តែទូលំទូលាយ ជាក់លាក់ និងរឹងមាំ...
សាលារាជធានីភ្នំពេញ​សម្រេចបន្តផ្អាកសកម្មភាពការងារ មុខរបរ ដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ និងការជួបជុំជាលក្ខណៈឯកជន ១៤ថ្ងៃថែមទៀត

សាលារាជធានីភ្នំពេញ​សម្រេចបន្តផ្អាកសកម្មភាពការងារ មុខរបរ ដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ និងការជួបជុំជាលក្ខណៈឯកជន ១៤ថ្ងៃថែមទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សាលារាជធានីភ្នំពេញ​សម្រេចបន្តផ្អាកសកម្មភាពការងារ មុខរបរ ដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ និងការជួបជុំជាលក្ខណៈឯកជន ១៤ថ្ងៃថែមទៀត។  
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧ នៅ​​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១មូលបទ ៖ មហាអនុតំបន់មេគង្គ ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី។ កិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្តម លី ខឺឈាំង (Li Keqiang)នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ានជាច្រើនទៀតផងដែរ។ ខាងក្រោមនេះ គឺជាសន្ទុរកថាដេីមទាំងស្រុង​របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧ ។  ...
រដ្ឋមន្រ្តីកសិកម្ម​​កំពុង​​ត្រៀមបម្រុងគ្រាប់ពូជស្រូវ និងពូជដំណាំរួមផ្សំ ទុកសម្រាប់ធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាកសិករដែលរងផលប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ

រដ្ឋមន្រ្តីកសិកម្ម​​កំពុង​​ត្រៀមបម្រុងគ្រាប់ពូជស្រូវ និងពូជដំណាំរួមផ្សំ ទុកសម្រាប់ធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាកសិករដែលរងផលប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំអភិវឌ្ឍលើគ្រប់អនុវិស័យក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយ: ការដាក់ចេញនូវគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ និងជាពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលបានផ្តល់អាទិភាពលើវិស័យមួយនេះ សំដៅលើកកម្ពស់ផលិតភាពកសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដោយបង្វែរទិសពីការអភិវឌ្ឍតាមបែបវិបុលកម្ម ទៅកាន់ការអភិវឌ្ឍតាមបែបប្រពលវប្បកម្ម និងកសិពាណិជ្ជកម្ម ពោលគឺការពង្រីកសមត្ថភាពដាំដុះលើផ្ទៃដីដែលមានស្រាប់ ។ តាមរយៈការបង្កើនរដូវដាំដុះដោយប្រើប្រាស់បច្ចេកទេសទំនើបទាន់សម័យ ប្រើប្រាស់គ្រាប់ពូជមានគុណភាពល្អ និងការបង្កើនតម្លៃបន្ថែមក្នុងការកែច្នៃកសិផល ឆ្លើយតបទៅតាមតម្រូវការទីផ្សារក្នុង និងក្រៅស្រុក ទាំងបរិ...
សារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២១

សារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២១។