អង្គការ DDSPទទួលបានគម្រោង ក្នុងការលើកកម្ពស់ការចូលរួមរបស់មនុស្សថ្លង់ ដើម្បីប្រឆាំងនឹងការរើសអើង ពីសហគមន៍
អង្គការ DDSP ទទួលបានគម្រោង ក្នុងការលើកកម្ពស់ការចូលរួម របស់មនុស្សថ្លង់ ដើម្បីប្រឆាំង នឹងការរើសអើងពីសហគមន៍
ដើម្បីឆ្លើយតបទៅនឹងកង្វៈខាត សេវាកម្មជូនជនមានពិការភាព អង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការ ហៅកាត់ថា DDSP ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ត្រូវបានបង្កើតឡើងនៅខែមករា ឆ្នាំ ២០០៣ មានទីតំាងនៅខេត្តពោធិ៍សាត់ ដែលសកម្មភាពរបស់អង្គការ ជួយដល់កុមារមានពិការភាព ជនមានពិការភាព និងជនងាយរងគ្រោះផ្សេងៗទៀត ក្នុងប្រទេសកម្ពុជា។
អង្គការមានទស្សនៈវិស័យចង់ឃើញ ជនមានពិការភាពរស់នៅ ដោយមានសេរីភាព វិបុលសុខ និងសេចក្តីថ្លៃថ្នូរ។ DDSP មានឆន្ទៈធ្វើការ ដើម្បីបង្កើនគុណភាពជីវិត ដល់ជនមានពិការភាព គ្រប់ប្រភេទ តាមរយៈការផ្តល់សេវា ប្រកបដោយបរិយាបន្ន។
រយៈពេលកន្លងមកថ្មីៗនេះ ដោយមានគាំទ្រពីកម្មវិធី the Global VOICE/OXFAM នៃប្រទេសហូឡង់ អង្គការ DDSP បានទទួលអនុវត្តគម្រោងមួយ ដែលមានឈ្មោះថា៖ “Empowering the C...








