ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីបានផ្ដល់សិទ្ធិអាទិភាព ដល់អ្នកសារព័ត៌មានទាំងអស់ ទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ គ្រប់ៗគ្នា

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីបានផ្ដល់សិទ្ធិអាទិភាព ដល់អ្នកសារព័ត៌មានទាំងអស់ ទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ គ្រប់ៗគ្នា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានផ្ដល់សិទ្ធិអាទិភាព ដល់អ្នកសារព័ត៌មានទាំងអស់ ទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ គ្រប់ៗគ្នា។ តាមលិខិត របស់ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជណាចក្រកម្ពុជា បានផ្ដល់សិទ្ធ អាទិភាពដល់អ្នកសារព័ត៌មានទាំងអស់ ទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ គ្រប់ៗគ្នា» ។...
ឧកញ៉ា កែវ មុំ  អតីតប្រធាន( CWEA) នឹងឈរឈ្មោះឡើងវិញ ដើម្បីឲ្យសមាជិកសមាគមសហគ្រិនស្ត្រី-កម្ពុជា បោះឆ្នោតជ្រើសរើសប្រធានអាណត្តិទី 4

ឧកញ៉ា កែវ មុំ អតីតប្រធាន( CWEA) នឹងឈរឈ្មោះឡើងវិញ ដើម្បីឲ្យសមាជិកសមាគមសហគ្រិនស្ត្រី-កម្ពុជា បោះឆ្នោតជ្រើសរើសប្រធានអាណត្តិទី 4

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឧកញ៉ា កែវ មុំ អតីប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា នឹងឈរឈ្មោះឡើងវិញ ដើម្បីឲ្យសមាជិកសមាគមសហគ្រិនស្ត្រី-កម្ពុជា ( CWEA) បោះឆ្នោតជ្រើសរើសប្រធានសមាគមថ្មីអាណត្តិទី 4 ដែលប្រព្រឹត្តិទៅនៅថ្ងៃទី 31 ខែមីនាឆ្នាំ 2021 ចាប់ពីម៉ោង 1:00 រសៀល ។ លោកស្រីឧកញ៉ា បានលើកឡើងថា"ពីព្រោះតែនាងខ្ញុំជាអតីតប្រធានសមាគមសហគ្រិនស្ត្រី-កម្ពុជា ( CWEA) នៅអណត្តិទី 2 នាឆ្នាំ 2015 ដល់ 2018។ ទើបមានសមាជិក សមាគមសហ គ្រិនស្ត្រី-កម្ពុជា ( CWEA)ជាច្រើនរូបស្នើសុំ នាងខ្ញុំឱ្យត្រលប់មកវិញ ដើម្បីបន្តដឹកនាំ សមាគមសហគ្រិនស្ត្រី-កម្ពុជា(CWEA) នៅអណត្តិទី 4 នេះម្ដងទៀត "។ ឧកញ៉ា  កែវ មុំ មានប្រសាសន៍ថា" ដូច្នេះហើយទើបនាងខ្ញុំសម្រេចចិត្តមកឈរឈ្មោះ បោះឆ្នោតជ្រើសរើសជាប្រធានសមាគម CWEA ម្តងទៀតដើម្បីនាងខ្ញុំអាចបន្តបេសកកម្ម 3ចំណុចធំៗ ដែលនាងខ្ញុំបានរំពឹងទុកថា នឹងអាចជួយដល់សហគ្រិនស្ត្រីបាន" ។ ឧកញ៉ា បន្ថែមទៀតថា ចំណុចទី1. ប្រមូលនិង កៀងគង សហ គ្រិនស្ត្រីកម្ព...
លោករដ្ឋលេខាធិការ ហេង សួរ បញ្ជាក់ថា ជនដែលឃោសនាបំផុសបំផុលអ្នកដទៃកុំឲ្យចាក់វ៉ាក់សាំងនឹងទទួលទណ្ឌកម្ម និងបាបកម្មយ៉ាងធ្ងន់ធ្ងរពីអាជ្ញាធរ

លោករដ្ឋលេខាធិការ ហេង សួរ បញ្ជាក់ថា ជនដែលឃោសនាបំផុសបំផុលអ្នកដទៃកុំឲ្យចាក់វ៉ាក់សាំងនឹងទទួលទណ្ឌកម្ម និងបាបកម្មយ៉ាងធ្ងន់ធ្ងរពីអាជ្ញាធរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាវិជ្ជាជីវ: បានថ្លែងថា សូមបងប្អូនកម្មករ និងជនរួមជាតិរួមគ្នាចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា។ លោករដ្ឋលេខាធិការ មានប្រសាសន៍បន្តទៀតថា វ៉ាក់សាំងការពារកូវីដ គឺជាគន្លឹះក្នុងការការពារអាយុជីវិតរបស់បងប្អូន និងក្រុមគ្រួសារ!ចាក់វ៉ាក់សាំងការពារកូវីដ គឺជាផ្លូវតែមួយគត់ ដែលឲ្យយើងអាចចេញធ្វើការ រកស៊ី និងជួបជុំគ្នាដោយសុវត្ថិភាពជាងមុន!។ លើសពីនេះលោកថ្លែងថា ជនដែលឃោសនា បំផុសបំផុល អ្នកដទៃកុំឲ្យចាក់វ៉ាក់សាំងនឹងទទួលទណ្ឌកម្ម និងបាបកម្មយ៉ាងធ្ងន់ធ្ងរពីអាជ្ញាធរ និងមហាជន! អំពើបាបនេះអាចឲ្យអ្នកចុះនរក!។ លោករដ្ឋលេខាធិការបាន សូមបងប្អូនជឿជាក់លើវិទ្យាសាស្ត្រ និងវ៉ាក់សាំងគ្រប់ប្រភេទដែលរាជរដ្ឋាភិបាលបានខិតខំស្វែងរកមក!ដោយលោក ហេង សួរ លើកឡើងថា "ខ្ញុំ និងមិត្តភ័ក្ត្របានចាក់វ៉ាក់សាំងទាំងនោះរួចហើយ និងមិនឃើញមានផលប៉ះពាល់អ្វីដល់សុខភាពយើងខ្ញុំទេ!"។ ដូ...
ក្រុមហ៊ុន សិរីមង្គល ប្រាឌើរហ៊ូដ ចូលរួមឧបត្ថម្ភសម្ភារបង្ការៈមេរោគ កូវីដ-១៩ ដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម

ក្រុមហ៊ុន សិរីមង្គល ប្រាឌើរហ៊ូដ ចូលរួមឧបត្ថម្ភសម្ភារបង្ការៈមេរោគ កូវីដ-១៩ ដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី នៅព្រឹកថ្ងៃ២២ ខែមីនា ឆ្នាំ២០២១ បន្តអញ្ជើញទទួលការឧបត្ថម្ភ ជាសំភារៈបង្ការជំងឺកូវីដ-១៩ គ្រឿងឧបភោគបរិភោគ ពីក្រុមហ៊ុន សិរីមង្គល ប្រាឌើរហ៊ូដ ជាម៉ាសចំនួន១០,០០០បន្ទះ ទឹកអាល់កុល ១២០លីត្រ សំបកដបច្រកទឹកអាកុល១០០ដប និងមី៥០កេស និងទឹកបរិសុទ្ធ១០០  យួរ ជូនដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីជួយឧបត្ថម្ភដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក ក្នុងខេត្តកំពង់ចាម និងជួយលើការងារប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺដ៏កាចសាហាវ កូវីដ-១៩។ ក្រុមហ៊ុន សិរីមង្គលប្រាឌើរហ៊ូដ ឧបត្ថម្ភម៉ាសចំនួន ១០,០០០ បន្ទះ ទឹកអាល់កុល ១២០ លីត្រ សំបកដបច្រកទឹកអាកុល ១០០ មី ៥០ កេស និងទឹកបរិសុទ្ធ១០០ យួរ។ ហើយកាលពីពេលថ្មីៗនេះក្រុមហ៊ុនក៏បានជួយឧបត្ថមដល់សាលាស្រុកកំពង់សៀម រួមមាន÷ ម៉ាស...
ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ  ទទួលបានការឯកភាពពីសម្ដេចតេជោ បើកឱ្យដំណេីរការជាបណ្តោះអាសន្ន​ 

ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ  ទទួលបានការឯកភាពពីសម្ដេចតេជោ បើកឱ្យដំណេីរការជាបណ្តោះអាសន្ន​ 

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ និងអ្នកជំនាញបច្ចេកទេសក្រសួង អញ្ជើញចុះពិនិត្យនៅដាក់ឱ្យដំណើរការជាបណ្តោះអាសន្នស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធផងដែរ។ សូមបញ្ជាក់ថា ស្ពាននេះឆ្លងកាត់ទន្លេមេគង្គតភ្ជាប់រវាងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ដែលសាងសង់ឡើងដោយក្រុមហ៊ុនសាងសង់សំណង់សៀងហៃគ្រុប ខូអិលធីឌី ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន មានប្រវែងសរុបចំនួន១១៣១ម៉ែត្រ ទទឹង១៣,៥ ម៉ែត្រ (ក្នុងនោះមានគន្លងផ្លូរថយន្ត ៣,៥មx២ គន្លងទោចក្រយានយន្ត១,៩មx២ គន្លងផ្លូវថ្មើរជើង ១,១មx២+០,...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរីប្រចាំកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរីប្រចាំកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅវិមានសន្តិភាព ព្រឹកថ្ងៃអង្គារទី២៣ ខែ មីនា ឆ្នាំ២០២១ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ទាវ ឡាយចេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបព្រឹកមិញនេះ លោកស្រី Teo Lay Cheng បានគោរពអរគុណ សម្ដេចតេជោនាយករដ្ឋមន្ត្រីថា ដែលបានផ្តល់កិត្តិយសអោយលោកជំទាវបានចូលជួបក្នុងពេលដែលលោកជំទាវត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ លោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូន សម្ដេចតេជោនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមារញឹកនេះទទួលលោកជំទាវ។ ជាមួយគ្នានោះលោកស្រីក៏បានគោរពសំដែងនូវការអបអរសាទ រជូនដល់សម្ដេចតេជោដែលបានដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ បានយ៉ាងឆាប់រហ័សជាទីបំផុតដែលធ្វើអោយកម្ពុជាមានកំណើនសេដ្ឋកិច្ចជាច្រើនឆ្នាំមកហើ...
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពចំពោះការស្លាប់របស់ លោក ស្ដើង ជា ដោយសារជំងឺកូវីដ១៩

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពចំពោះការស្លាប់របស់ លោក ស្ដើង ជា ដោយសារជំងឺកូវីដ១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពចំពោះការស្លាប់របស់លោក ស្ដើង ជា ដោយសារជំងឺកូវីដ១៩ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុក្ខមរណភាពរបស់លោក ស្ដើង ជា គឺជាការបាត់បង់ស្វាមី លោកឳពុក និងជីតាដ៏ល្អមួយរូប និងជាទីគោរពស្រឡាញ់។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធលោក ស្ដើង ជា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ដោយសារកម្ពុជាកំពុងតែមានការរាតត្បាតខ្លាំងពីជំងឺកូវីដ១៩ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមប្រយុទ្ធប្រឆាំង ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺនេះ ។ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងជាប្រចាំនូវវិធានការការពារ «៣ការពារ និង ៣កុំ»។ ៣ការពារ៖ គឺត្រូវពាក់ម៉ាស់ លាងដៃនឹងសាប៊ូ អាល់កុល ឬជែល ត្រូវរក្សាគម្លាតសុវត្ថិភាព គម្លាតបុគ្គលចាប់ពី ១ម...
ស្ត្រីខ្មែរអាយុ​ ៦២ឆ្នាំ​ ម្នាក់ទៀតស្លាប់ដោយសារជំងឺកូវីដ-១៩​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ស្ត្រីខ្មែរអាយុ​ ៦២ឆ្នាំ​ ម្នាក់ទៀតស្លាប់ដោយសារជំងឺកូវីដ-១៩​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
​ ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសឲ្យដឹងថា ស្រ្តីជនជាតិខ្មែរម្នាក់អាយុ៦២ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់នៅមន្ទីរពេទ្យរុស្ស៉ី ដោយសារជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ នេះគឺករណីស្លាប់ទី៥ហើយ នៅក្នុងប្រទេសកម្ពុជា។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៦២ឆ្នាំ មានអាសយដ្ឋាន នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៥:៤០នាទីព្រឹក៕  ...
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងសារចូលរួមមរណ:ភាព លោក វេជ្ជបណ្ឌិត ស្ដើង ជា ដែលបានមរណ:ភាពកាលពីថ្ងៃទី២២មីនាឆ្នាំ២០២១ ក្នុងជម្មាយុ៧៥ឆ្នាំ ដោយរោគាពាធ

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងសារចូលរួមមរណ:ភាព លោក វេជ្ជបណ្ឌិត ស្ដើង ជា ដែលបានមរណ:ភាពកាលពីថ្ងៃទី២២មីនាឆ្នាំ២០២១ ក្នុងជម្មាយុ៧៥ឆ្នាំ ដោយរោគាពាធ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី  និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងសារចូលរួមមរណ:ភាព លោក វេជ្ជបណ្ឌិត ស្ដើង ជា ដែលបានទទួល មរណ:ភាព កាលពីថ្ងៃទី២២ មីនាឆ្នាំ២០២១ ក្នុងជម្មាយុ៧៥ឆ្នាំ ដោយរោគាពាធ។ សម្តេចពិជ័យសេនា ផ្ញើសារថា"ខ្ញុំនិងភរិយា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយ អ្នកស្រី គ្រួច រាសី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកវេជ្ជបណ្ឌិត ស្ដើង ជា ប្រធានគណៈ កម្មការវេជ្ជសាស្ត្រ និងDoping នៃគណៈកម្មា ធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣"។ សម្តេច ពិជ័យសេនា បន្ថែមថា "ខ្ញុំនិងភរិយា សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិត ស្ដើង ជា សូមស្ថិតក្នុងសុគតិភពជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ"។ វេជ្ជបណ្ឌិត ស្ដើង ជា គឺជាសាស្រ្តាចារ្យមហាបរិញ្ញាបត្រទីប្រឹក្សាយោធាចារ្យ នៃវិទ្យាស្ថានវិទ្យាសាស្ត្រ សុខាភិបាល កងយោធពលខេមរភូមិន្ទ ដែលបានទទួលមរណភាព នៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២...
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ពិតជាមានករណីស្លាប់ដោយវីរុសកូវីដ-១៩ ពិតប្រាកដមែននៅព្រឹកនេះជាជនរងគ្រោះទី០៤ហើយ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ពិតជាមានករណីស្លាប់ដោយវីរុសកូវីដ-១៩ ពិតប្រាកដមែននៅព្រឹកនេះជាជនរងគ្រោះទី០៤ហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានប្រាប់ទីភ្នាក់ងារAKP នៅមុននេះបន្តិចថា "ពិតជាមានករណីស្លាប់ដោយវីរុសកូវីដ-១៩ ពិតប្រាកដមែន នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ហើយជនរងគ្រោះនេះ មានអាយុ ៧៥ឆ្នាំ នៅរាជធានីភ្នំពេញ ហើយក៏ជាជនរងគ្រោះទី០៤ដែរ ដែលទទួលមរណភាពដោយកូវីដ-១៩"។ មន្តី្រជាន់ខ្ពស់ក្រសួងសុខាភិបាលដដែល ក៏បានបន្ថែមថា សូមបងប្អូនរងចាំសេចក្តីប្រកាសព័ត៌មានផ្លូវការដែលនឹងចេញដោយក្រសួងសុខាភិបាល និងសូមបន្តអនុវត្តជាដាច់ខាត នូវវិធានការ ០៣ការពារ និង០៣កុំ។...