ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

សមត្ថកិច្ចកំពុងតាមរកបុរសម្នាក់ ដែលរត់គេចខ្លួន មិនធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ

សមត្ថកិច្ចកំពុងតាមរកបុរសម្នាក់ ដែលរត់គេចខ្លួន មិនធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា សមត្ថកិច្ចកំពុងតាមរកបុរសម្នាក់ នៅខេត្តបន្ទាយមានជ័យ ដែលទើបមកពីប្រទេសថៃ បានរត់មិនព្រមធ្វើចត្តាឡីស័ក។ យុវជនម្នាក់នេះមានឈ្មោះ លឿង លីសាន់ អាយុ២២ឆ្នាំ រស់នៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នេះ ដែលទើបត្រឡប់មកពីថៃ មិនព្រមធ្វើចត្តាឡីស័ក បែរជាលោតពីលើឡានរត់គេចខ្លួន។ លោកស្រីឱ វណ្ណឌីន បន្ថែមថា រឿងនេះគឺពិតជាមានអ្នករត់ តែគាត់ត្រូវបានដឹកយកមក ធ្វើចត្តាឡីស័កពេលដល់ខ្លោងទ្វារចូល គាត់ក៏លោតចេញពីឡានរត់តែម្តងទៅ ហើយបច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងតាមរកគាត់ដើម្បីយកពិនិត្យសំណាករកវីរុសកូវីដ-១៩ និងតម្រូវឱ្យធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃ។...
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បើកកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលពិនិត្យសកម្មភាពការងារឆ្នាំ២០២០និងទិសដៅការងារឆ្នាំ២០២១

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បើកកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលពិនិត្យសកម្មភាពការងារឆ្នាំ២០២០និងទិសដៅការងារឆ្នាំ២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញដឹកកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ដើម្បីពិនិត្យសកម្មភាពការងារ ឆ្នាំ២០២០ និងទិសដៅការងារ ឆ្នាំ២០២១។ របៀបវារៈនៃកិច្ចប្រជុំនេះ នឹងលើកពីរបាយការណ៍សកម្មភាពឆ្នាំ២០២០ និងទិសដៅការងារ ឆ្នាំ២០២១, របាយការណ៍នៃចំណូលចំណាយ ឆ្នាំ២០២០ និងការព្យាករណ៍ ចំណូលថវិកា នៅឆ្នាំ២០២១, ការស្នើសុំអនុម័តផែនការថវិកាសម្រាប់ចំណាយជាអាទិភាព នៅឆ្នាំ២០២១ និងលើបញ្ហាផ្សេងៗទៀត៕  ...
សម្តេចតេជោផ្ញើលិខិតអបអរសាទរខួបទី៣០ ថ្ងៃបង្កើតសមាគមសម្ព័ន្ធខ្មែរ-ចិ

សម្តេចតេជោផ្ញើលិខិតអបអរសាទរខួបទី៣០ ថ្ងៃបង្កើតសមាគមសម្ព័ន្ធខ្មែរ-ចិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៤ធ្នូនេះ បានផ្ញើសារលិខិតមួយច្បាប់ជូនអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន ក្នុងឱកាសខួបទី៣០ ថ្ងៃបង្កើតសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។ នៅក្នុងសារលិខិត សម្តេចតេជោបានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះអ្នកឧកញ៉ា និងសមាជិកសមាជិកាទាំងអស់នៃសមាគមសម្ព័ន្ធខ្មែរចិន ដែលទទួលបាននូវសមិទ្ធផលយ៉ាងធំធេងក្នុងកិច្ចការរបស់ខ្លួននារយៈពេលកន្លងមកនេះ។ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា គឺជាសមាគមបង្កើតឡើងដោយបងប្អូនខ្មែរខ្សែស្រឡាញចិន និងបងប្អូនខ្មែរដើមកំណើតចិន កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩០ ក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នជារណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា ដើម្បីឲ្យបងប្អូនបានចូលរួមក្នុងកិច្ចការកសាង និងអភិវឌ្ឍន៍សង្គមជាតិ។ សម្តេចតេជោ បង្ហាញក្តីជឿជាក់ថា ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ពុង ឃាវសែ សមាជិកសមាជិកទាំងអស់ក្នុងសម្ព័ន្ធខ្មែរ...
លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាអនុប្រធានគណៈចលនាមហាជននៃគណកម្មាធិការកណ្តាលគណបក្សប្រាជនកម្ពុជា

លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាអនុប្រធានគណៈចលនាមហាជននៃគណកម្មាធិការកណ្តាលគណបក្សប្រាជនកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលទើបត្រូវបានគណ:អចិន្រ្តៃយ៏នៃគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាសម្រេច តែងតាំងដំឡើងឋានៈពីសមាជិក ជាអនុប្រធានគណៈចលនាមហាជននៃគណកម្មាធិការកណ្តាលគណបក្សប្រាជនកម្ពុជា។  
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់ថវិកាជាង ៧០លានរៀលដល់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ដើម្បីទិញស្បៀងចែកជូនប្រជាពលរដ្ឋរងគ្រោះបំផុត

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់ថវិកាជាង ៧០លានរៀលដល់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ដើម្បីទិញស្បៀងចែកជូនប្រជាពលរដ្ឋរងគ្រោះបំផុត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០នេះបានសម្រេចផ្តល់ថវិកាចំនួន ៧០.០៤០.០០០រៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ដើម្បីចាត់ចែងទិញស្បៀងអាហាររួមមាន អង្ករ មី និងត្រីខ សម្រាប់ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦៨០គ្រួសារ រស់នៅក្នុងស្រុកសំបូរ និងស្រុកចិត្របុរី ខេត្តក្រចេះ។ គ្រួសារងាយរងគ្រោះបំផុតនីមួយៗនឹងទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស និងត្រីខ ១០កំប៉ុង ដើម្បីសម្រាលដល់ជីវភាពប្រចាំថ្ងៃ។ សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតបានសរុបចំនួន ១០៤.៩៤២ គ្រួសារ។ ដោយឡែក ចាប់ពីថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋងាយរងគ្រោ...
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អំពាវនាវឲ្យពលរដ្ឋបន្តអនុវត្តន៍ ៣ការពារ គឺពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតបុគ្គល

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អំពាវនាវឲ្យពលរដ្ឋបន្តអនុវត្តន៍ ៣ការពារ គឺពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតបុគ្គល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អំពាវនាវឲ្យពលរដ្ឋបន្តអនុវត្តន៍ ៣ការពារ គឺពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតបុគ្គល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនៅថ្ងៃទី២១ធ្នូនេះ បានបញ្ជាក់ថា ការធ្វេសប្រហែសរបស់បុគ្គល​ នឹងអាចនាំមកនូវការចម្លងវីរុសកូវីដ-១៩​ ក្នុងគ្រួសារ​ និងក្នុងសហគមន៌ដោយមិនដឹងខ្លួន។ ដូច្នេះ​ ការខិតខំអនុវត្តន៍វិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន​ ព្រមទាំងចេះកែប្រែឥរិយាបទរបស់ខ្លួន​សម្រាប់ការរស់នៅធម្មតាតាមបែបគន្លងថ្មី​ ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ជាភារកិច្ចរបស់បុគ្គលម្នាក់។ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាលបន្តថា យេីងមិនត្រូវមេីលស្រាលលេីលទ្ធភាពចម្លងរហ័ស​នៃវីរុសកូវីដ-១៩​ និងភាពធ្ងន់ធ្ងររបស់ជំងឺនេះឡេីយ​ ដែលអាចកេីតមានឡេីងគ្រប់កាល:ទេស:​ គ្រប់ពេលវេលា​ និងគ្រប់ទីកន្លែង​ លេីបុគ្គលដែលមិនបានការពារខ្លួនត្រឹមត្រូវតាមការណែនាំរបស់សម្តេចតេជោ​នាយករដ្ឋមន្ត្រី និងរបស់ក្រសួងសុខាភិបាល...
 ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាប្រគល់និងទទួលបរិក្ខារបៃតងកាត់បន្ថយការបញ្ចេញកាបូនជូនចំពោះក្រសួងបរិស្ថាន

 ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាប្រគល់និងទទួលបរិក្ខារបៃតងកាត់បន្ថយការបញ្ចេញកាបូនជូនចំពោះក្រសួងបរិស្ថាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក​​ Wang Wentian ឯក​អគ្គ​​រដ្ឋទូតចិនប្រចាំកម្ពុជា និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ បានអញ្ជើញជាអធិបតី​ក្នុងពិធីប្រគល់និង​ទទួលបរិក្ខារបៃតងកាត់បន្ថយការបញ្ចេញកាបូន(Green low-carbon equipment) ដែលជាជំនួយ​របស់ក្រសួងអេកូឡូស៊ី​និងបរិស្ថាននៃ​ប្រទេស​​ចិន​ជូន​ចំពោះក្រសួងបរិស្ថាននៃប្រទេសកម្ពុជា។ លោក​​ឯកអគ្គរដ្ឋទូតចិនបានមានប្រសាសន៍ថា ភាគីចិនតែងយកចិត្ត​ទុក​ដាក់​និង​គាំទ្រ​ជាមួយកិច្ចការពារបរិស្ថានក្នុងប្រទេសកម្ពុជា ហើយ​អនុស្សរណៈ​យោគយល់នៃកិច្ចសហប្រតិបត្តិការដែលត្រូវបាន​ចុះហត្ថ​លេខា​រួមគ្នាដោយក្រសួងបរិស្ថាននៃប្រទេសទាំងពីរបានរួមចំណែក​ក្នុងការចង្អុលបង្ហាញយ៉ាងរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ។ អំពូលសូឡាបំភ្លឺផ្លូវ ប្រព័ន្ធផលិតថាមពលអគ្គិសនី ម៉ូតូអាគុយ និងសម្ភារបច្ចេកវិទ្យាជឿនលឿននិងសន្សំសំចៃថាមពលផ្សេងទៀត ដែលជាអំណោយរបស់ភាគីចិនលើកនេះ ជឿជាក់ថានឹងអាចរួម​ចំណែក​ដល់កិច្ចការពារប...
នាយឧត្តម​សេនីយ៍ គៀត ច័ន្ទថារិទ្ធ ណែនាំចំនួន៣ចំនុចពីវិធានការការពារការចម្លងបន្តពីការផ្ទុះការឆ្លងវីរុសកូវីដ-១៩នៅខេត្តសាមុតសាខននៃប្រទេសថៃ

នាយឧត្តម​សេនីយ៍ គៀត ច័ន្ទថារិទ្ធ ណែនាំចំនួន៣ចំនុចពីវិធានការការពារការចម្លងបន្តពីការផ្ទុះការឆ្លងវីរុសកូវីដ-១៩នៅខេត្តសាមុតសាខននៃប្រទេសថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចេញសេចក្តីណែនាំ ចំនួន៣ចំនុចពីវិធានការការពារការចម្លងបន្ត ពីការផ្ទុះការឆ្លងវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខន នៃប្រទេសថៃ ក្នុងពេលថ្មីៗនេះ
សម្តេច ស ខេង បរិច្ចាគប្រាក់បៀវត្ស៦ខែថែមទៀតជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សម្តេច ស ខេង បរិច្ចាគប្រាក់បៀវត្ស៦ខែថែមទៀតជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ ដើម្បីបន្តចូលរួមគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចូលរួមបរិច្ចាគប្រាក់បៀវត្សចំនួន៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ ដែលជាការបន្ថែមពីពេលមុននូវប្រាក់បៀវត្សចំនួន៣ខែ ។ ដូច្នេះសរុបទាំងអស់ចំនួន៩ខែ ជូនមូលនិធិប្រ យុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ជាមួយគ្នានេះសម្តេចបានអំពាវនាវជនរួមជាតិទាំងអស់បន្តចូលរួមគាំទ្រ និងអនុវត្តឲ្យបានខ្ចាប់ខ្ចួននូវវិធានការរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីរួមគ្នាទប់ស្កាត់បាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។...
សម្ដេចតេជោ ហ៊ុន សែន បញ្ចេញថវិកា ៣៥០លានរៀល ជូនដល់ខេត្ដចំនួន៧ ជាប់ព្រំដែនថៃ

សម្ដេចតេជោ ហ៊ុន សែន បញ្ចេញថវិកា ៣៥០លានរៀល ជូនដល់ខេត្ដចំនួន៧ ជាប់ព្រំដែនថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបញ្ចេញថវិកា ចំនួន ៣៥០លានរៀល ជូនដល់ខេត្ដចំនួន ៧ ដែលជាប់ព្រំដែនជាមួយប្រទេសថៃ ដោយក្នុងមួយខេត្ដទទួលបានថវិកា ៥០លានរៀល សម្រាប់ជូនប្រជាពលរដ្ឋក្រីក្រ អំឡុងធ្វើចត្តាឡីស័ក ក្រោយពីធ្វើដំណើរមកពីប្រទេសថៃវិញ។ នេះបើយោងតាមលិខិតរបស់ក្រសួងសុខាភិបាល ដែលអ្នកសារព័ត៌មានទទួលបាននៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះបង្ហាញថា ខេត្ដទាំង ៧ នេះរួមមាន ខេត្ដកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្ដរមានជ័យ និងខេត្ដ ព្រះវិហារ។ យោងតាមលោកស្រី យក់ សម្បត្តិ ដែលសម្រង់សម្ដីដោយសារព័ត៌មានក្នុងស្រុកបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែនបានប្រាប់ឲ្យអភិបាលខេត្ដទាំង៧ ខាងលើបំពេញការងារដោយការទទួលខុសត្រូវឲ្យបានខ្ជាប់ខ្ជូន ដោយត្រូវរឹតបន្តឹង និងពង្រឹងការធ្វើចត្តាឡីស័កឱ្យបាន រយៈពេល១៤ថ្ងៃ ទាំងពលករខ្មែរទៅធ្វើការនៅប្រទេសថៃ និងត្រឡប់មកវិញ ដើម្បីទប់ស្កាត់ការចម្លងកូវីដ១៩ ...