អគ្គនាយកដ្ឋាន«ក.ប.ប.»រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ជំនាញទន់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត»
(ភ្នំពេញ)៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ជំនាញទន់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត» ក្រោមការសម្របសម្រួលពីឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និង លោក Frank Jattke, ប្រធានក្រុមការងារកិច្ចការអាស៊ានប្រចាំប្រទេសកម្ពុជា នៃភ្នាក់ងារ GIZ (Team Leader ASEAN Cambodia, GIZ)។
វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីលោកអគ្គនាយករង ប្រធាននាយដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធាននាយកដ្ឋាន និងមន្រ្តីរាជការ នៃនាយកដ្ឋានជំនាញទាំង៦ និងគ្រូបង្គោលអញ្ជើញមកពីទីភ្នាក់ងារ GIZ។
វគ្គបណ្ដុះបណ្ដាលនេះគឺផ្ដោតសំខាន់លើការប្រើប្រាស់បញ្ញាសិប្បនិម្មិត Artificial Intelligence (AI) ស៊ីជម្រៅ៖
- ការណែនាំអំពីវិធីសាស្រ្តនិងរចនាសម្ព័ន្ធនៃការបញ្ចូលព័ត៌មាន (Pro...








