ការបើកទំព័រថ្មីនៃពាណិជ្ជកម្មទ្វេភាគីកម្ពុជា-នូវ៉ែលហ្សេឡង់ តាមរយៈការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មនៅទីក្រុងអូក្លិន និងការប្រកាសតែងតាំងប្រធានថ្មីអាណាត្តិទី១
ទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់: នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិក និងជាតំណាងគណៈកម្មការបោះឆ្នោតជ្រើសតាំងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំទីក្រុងអូក្លិនប្រទេសនូវ៉ែលហ្សេឡង់ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញចូលរួម
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនៅទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ គឺការរៀបចំ ពិធីប្រកាសបើកជាផ្លូវការនូវការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងអូក្លិន (Auckland) ប្រទេសនូវ៉ែលហ្សេឡង់។ ព្រឹត្តិការណ៍នេះគឺជាជំហានថ្មីមួយដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រក្នុង ការពង្រីកបណ្តាញសេដ្ឋកិច្ចរបស់កម្ពុជាទៅកាន់តំបន់ប៉ាស៊ីហ្វិក និងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនូវ៉ែលហ្សេឡង់។
ពិធីដ៏មានសារៈសំខាន់នេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ និងតំណាងធុរជនសំខាន់ៗ ក...








