សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជឧបត្ថម្ភចំនួន២០ ០០០ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ ជាកិច្ចឆ្លើយតបពីការគិតគូររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានរៀបចំទេយ្យវត្ថុ និងបច្ច័យប្រគេនវត្ត ចំនួន៧វត្ត ព្រមទាំងរៀបចំឲ្យមានកម្មវិធីសិល្បៈ-ចម្រៀងតាមវិទ្យុ និងការផ្សព្វផ្សាយនូវព្រះរាជសកម្មភាពមនុស្សធម៌របស់ព្រះអង្គបានទូលំទូលាយ ដើម្បីអបអរក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ៨៤ យាងចូល៨៥ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា កន្លងទៅនោះ នាថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នេះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហប្ញទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ២០,០០០ដុល្លារ (ពីរម៉ឺនដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា។
ជាមួយនឹងព្រះរាជអំណោយដ៏ថ្លៃថ្លានេះ កាកប...








