អភិបាលខេត្តកំពង់ចាម៖ សេវាសុខាភិបាល ជាសេវាធានារ៉ាប់រងសុខភាពជូនប្រជាពលរដ្ឋជាពិសេសទារក កុមារ ស្ត្រីមានផ្ទៃពោះ និងចាស់ជរា
កំពង់ចាម៖ អភិបាលនិង ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម អញ្ជើញចូលរួមផ្សព្វផ្សាយលិខិតបទដ្ឋានសម្រាប់ដំណើរការមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងបូកសរុបលទ្ធផលការងារសុខាភិបាលខេត្តកំពង់ចាមឆ្នាំ២០១៩ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២០ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។
លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម វាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល មន្ត្រីរាជការគ្រប់ថ្នាក់ ក្នុងរយៈពេលមួយឆ្នាំដែលសម្រេចលទ្ធផលការងារ ប្រកបដោយភាពអត់ធ្មត់ និងសុទិដ្ឋិនិយម។
លោកអភិបាលខេត្ត មានប្រសាសន៍ថា លទ្ធផលជោគជ័យដែលសម្រេចបាន មន្ទីរសុខាភិបាលត្រូវបន្តខិតខំពុះពារអភិវឌ្ឍន៍ ពង្រឹងគុណភាពការងារឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន អង្គការដៃគូរអភិវឌ្ឍន៍នានា សំដៅកែលម្អឈានឡើងលើគ្រប់ផ្នែកជាពិសេស ត្រូវបន្តបង្កើនគុណភាពសេវាមន្ទីរពេទ្យ ដោយផ្អែកលើគោលការណ៍ផ្តល់សេ...








