ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ៖ ក្រុមបាតុករដែលហៅខ្លួនឯងថា “បណ្តាញនិស្សិត និងប្រជាជន ដើម្បីកែទម្រង់ប្រទេសថៃ” ធ្វើបាតុកម្មនៅម្ខាងផ្លូវ មុខស្ថានទូតកម្ពុជា បានរំសាយទៅវិញហើយ នៅវេលាម៉ោង ១១:១៥ នាទីព្រឹក ថ្ងៃទី៦ មិថុនា ២០២៥។

សមត្ថកិច្ចនគរបាលថៃបានដាក់កម្លាំងការពារសុវត្ថិភាពជូនស្ថានទូត និងមន្ត្រីបុគ្គលិករបស់ស្ថានទូតយ៉ាងហ្មត់ចត់ល្អប្រសើរ។ មន្ត្រីបុគ្គលិកនៃស្ថានទូតទាំងអស់ មានសុវត្ថិភាព និងបាននិងកំពុងបន្តបំពេញការងាររបស់ខ្លួនជាប្រក្រតី។ ស្ថានទូត កំពុងបើកដំណើរការផ្តល់សេវានានាជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងបរទេស ជាធម្មតា។...
កម្ពុជាបង្កើនកិច្ចសហការជាមួយសហភាពអឺរ៉ុប ដើម្បីអភិវឌ្ឍន៍លើគ្រប់វិស័យ

កម្ពុជាបង្កើនកិច្ចសហការជាមួយសហភាពអឺរ៉ុប ដើម្បីអភិវឌ្ឍន៍លើគ្រប់វិស័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងសប្តាហ៍នេះបានទទួលជួបពិភាក្សាការងារ ជាមួយ តំណាងសហភាពអឺរ៉ុប និងដៃគូអភិវឌ្ឍន៍នានានៃ«គំនិតផ្តួចផ្តើមក្រុមអឺរ៉ុប» ពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរួមគ្នា លើវិស័យកសិកម្មក្នុងពេលកន្លងមក និងការបន្ស៊ីគ្នានៃផែនការយុទ្ធសាស្ត្រ-អាទិភាពសម្រាប់អនុវត្តនៅក្នុងដំណាក់កាលបន្ទាប់។ រហូតមកដល់ពេលនេះ សហភាពអឺរ៉ុបបានជួយវិស័យកសិកម្មកម្ពុជាជាច្រើនគម្រោង ដូចជា គម្រោងកសិកម្ម និងវារីវប្បកម្ម។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអោយដឹងថា លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន ស្នើអោយសហភាពអ៊ឺរ៉ុបជួយលើការជួយអភិវឌ្ឍន៍កសាង សហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ព្រមទាំងកម្មវិធីអភិវឌ្ឍន៍វិស័យ កសិកម្មលើកដំបូងរបស់កម្ពុជា ដោយ ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម និងបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ សូមបញ្...
រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាត្រូវបានអញ្ជើញជាគណៈអធិបតីចូលរួមកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០

រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាត្រូវបានអញ្ជើញជាគណៈអធិបតីចូលរួមកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ៖ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្រ្តី ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ត្រូវបានគោរពអញ្ជើញជាគណៈអធិបតីចូលរួមក្នុងកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិពរណ៍អន្តរជាតិសេអ៊ូលលើកទី៤០ និងសន្និសីទឧស្សហកម្មទេសចរណ៍ពិភពលោកលើកទី៤ នៅរដ្ឋធានីសេអ៊ូល ដែលមានការចូលរួមពីប្រទេសជាង៤០ ពីគ្រប់ទ្វីប ស្តង់ពិព័រណ៌ចំនួន៥០០ អ្នកលក់ចំនួន៧៥០ ក្រុមហ៊ុន និងអ្នកទិញចំនួន៨០០ក្រុមហ៊ុន ហើយក្រសួងទេសចរណ៍ក៏បានចូលរួមដោយរៀបចំពន្លាផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក ជាពិសេសប្រជាជនកូរ៉េ ដើម្បីមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនឡើង។...
លោក សំ លាងទ្រី អំពាវនាវប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ស្តីពីផ្លូវថ្នល់ ដោយមិនត្រូវចាក់ដីលុបប្រឡាយទឹក លុបលូបង្ហូរទឹក ចាក់ដីខ្ពស់ជាងថ្នល់់ ពិសេសសូមកុំដឹកជញ្ជូនលើសទម្ងន់ដែលច្បាប់បានកំណត់ និងយកចំណីផ្លូវធ្វើអាជីវកម្មផ្សេងៗ

លោក សំ លាងទ្រី អំពាវនាវប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ស្តីពីផ្លូវថ្នល់ ដោយមិនត្រូវចាក់ដីលុបប្រឡាយទឹក លុបលូបង្ហូរទឹក ចាក់ដីខ្ពស់ជាងថ្នល់់ ពិសេសសូមកុំដឹកជញ្ជូនលើសទម្ងន់ដែលច្បាប់បានកំណត់ និងយកចំណីផ្លូវធ្វើអាជីវកម្មផ្សេងៗ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅក្នុងឱកាសចុះពិនិត្យការងារថែទាំ និងកែសម្រួលផ្លូវជាតិលេខ៩៤ ប្រវែង៦១គីឡូម៉ែត្រ ចាប់ពីទីរួមស្រុកឆែប ដល់ឃុំកំពង់ស្រឡៅ១ ព្រំដែនកម្ពុជា-ឡាវ កាលពីពេលថ្មីៗនេះ លោក សំ លាងទ្រី ថា៖ដោយសារប៉ុន្មានថ្ងៃនេះភ្លៀងធ្លាក់ជាប់់ៗគ្នាធ្វើឱ្យការងារថែទាំ ជួសជុល​ផ្លូវថ្នល់ របស់មន្ទីរមានការអាក់ខាន ប៉ុន្តែក្រោយភ្លៀងចាប់ផ្តើមរាំងភ្លាម ក្រុមការងារបានចាប់ផ្តើមជួសជុលថែទាំ​ផ្លូវក្រាលក្រួសក្រហមតាមបណ្តោយព្រំដែន ដោយធ្វើការកៀសម្រួល ថែមដីល្បាយថ្ម ស្រោចទឹកកិនបង្ហាប់ ដោយឡែកចំពោះផ្លូវជាតិ គឺយើងលុបសំបុកមាន់ និងកាត់សម្អាតរុក្ខជាតិសងខាងផ្លូវ។​ លោក សំ លាងទ្រី បានមានប្រសាសន៍បញ្ជាក់ផងដែថា៖​ដោយអនុវត្តន៍តាមការណែនាំដ៍ខ្ពង់ខ្ពស់ពីឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានយកចិត្តទុកដាក់ ជួសជុលថែទាំផ្លូវ ដែលគ្រប់ក្រងដោយមន្ទីរ ធ្វើយ...
រថយន្តដឹកពងមាន់ ១ម៉ឺន៥ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់បាននៅខណ្ឌច្បារអំពៅ

រថយន្តដឹកពងមាន់ ១ម៉ឺន៥ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់បាននៅខណ្ឌច្បារអំពៅ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ រថយន្តម៉ាកសាំយ៉ុងមួយគ្រឿង មានដឹកស៊ុតមាន់៥០ដុំ ស្មើ១៥០០០គ្រាប់ ដោយគ្មានលិខិតអនុញ្ញាតត្រូវបាន សមត្ថកិច្ចបង្រ្កាបកាលពីម៉ោង០៦ល្ងាច ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ តាមបណ្តោយផ្លូវលំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ពីកម្លាំងបង្ក្រាបបទល្មើសចលនាសត្វ បានឱ្យដឹងថា កម្លាំងសម្ងាត់បានរាយការណ៍ មកឱ្យជួយស្ទាក់ រថយន្ត ០១គ្រឿង ម៉ាកSSANGYONG ISTANA ដឹកស៊ុតមាន់ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ចូលទៅកាន់ រាជធានីភ្នំពេញហើយ ។ ភ្លាមៗ កម្លាំងបានដាក់ពង្រាយកម្លាំង រហូតមកដល់វេលាម៉ោងកើតហេតុ បានប្រទះឃើញ រថយន្តដែលដឹកស៊ុតមាន់ខាងលើ បើកតាមបណ្តោយផ្លូវលំ ក្នុងសង្កាត់ព្រែកឯង ខណៈនោះ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ បានដេញស្ទាក់ នឹងឃាត់បាននៅនឹងកន្លែងតែម្តង។ ដោយបានត្រួតពិនិត្យរកឃើញស៊ុតមាន់ ចំនួន ៥០ដុំ ស្មើនឹង១៥០០០គ្រាប់ ។ ប្រភពបន្តថា កម្លាំងជំនាញបានសាកសួរម្ចាស់ដឹកស៊ុតមាន់ថា គាត់បានបើ...
រដ្ឋមន្ត្រី ហេង សួរ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ស្ដីពី​សកម្មភាព​ការងារ​របស់គណៈវិស្វករកម្ពុជា ត្រីមាសទី១ ឆ្នាំ​២០២៥ និងទិសដៅការងារបន្ត។

រដ្ឋមន្ត្រី ហេង សួរ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ស្ដីពី​សកម្មភាព​ការងារ​របស់គណៈវិស្វករកម្ពុជា ត្រីមាសទី១ ឆ្នាំ​២០២៥ និងទិសដៅការងារបន្ត។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្ដីការក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈនេះ រដ្ឋមន្ត្រី បានស្តាប់ និង​ណែនាំ​លើ​របាយការណ៍​ពីលទ្ធផល​ការងារ​របស់​គណៈវិស្វករ​កម្ពុជា​ដែល​បាន​អ​នុវត្ត​ក្នុង​ត្រីមាស​ទី១ ឆ្នាំ២០២៥ ព្រមទាំង​លើក​ទិស​ដៅ​ការងារ​បន្ត​ដើម្បី​ពង្រឹង​ដំណើរការ និង​ការ​អនុវត្តការងារ​របស់​គណៈវិស្វករ​កម្ពុជា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែម​ទៀត៕...
មន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័រឃែរ មានសេចក្តីសោមនស្ស រីករាយដែលបានឧបត្ថម្ភជាថវិការ 1000 ដុល្លា សហរដ្ឋអាមេរិក ទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមចំណែក ក្នុងការជួយសង្គ្រោះកុមារកម្ពុជា

មន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័រឃែរ មានសេចក្តីសោមនស្ស រីករាយដែលបានឧបត្ថម្ភជាថវិការ 1000 ដុល្លា សហរដ្ឋអាមេរិក ទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមចំណែក ក្នុងការជួយសង្គ្រោះកុមារកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រឹកថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២៥។ មន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័រ ឃែរ តែងតែចូលរួម និង បន្តរចូលរួមរាល់សកម្មភាពសង្គមផ្សេងៗទៀតផងដែរ។
ដំណើរទស្សនកិច្ចសម្តែងការគួរសមរបស់ អ្នកជំនាញ JICA និងសមាជិកនៃ ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ដំណើរទស្សនកិច្ចសម្តែងការគួរសមរបស់ អ្នកជំនាញ JICA និងសមាជិកនៃ ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១១ ព្រឹក ថ្ងៃពុធ ៩ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំតូច កសស លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសមរបស់ លោក KOREZUMI Tomoaki ដែលនឹងបញ្ចប់បេសកកម្មការងារជាទីប្រឹក្សា កសស ដែលនឹងមានអ្នកបន្តវេនបេសកកម្មការងារបន្ត គឺលោក HOSHIKURA Junichi និងលោក IZUMI Takahiro អ្នកតំណាងនៃ JICA ប្រចាំប្រទេសកម្ពុជា ដែលនឹងបញ្ចប់បេសកកម្មការងារ ដែលនឹងមានអ្នកបន្តវេនបេសកកម្មការងារបន្ត គឺលោក MIYAMOTO Rintaro។ ក្នុងឱកាសនេះផងដែរ លោក KOREZUMI Tomoaki និងលោក MIYAMOTO Rintaro បានផ្តល់តំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ កសស ក្នុងពេលកន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ លោក ...
ថ្នាក់ដឹកនាំ និងមន្រ្តីរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សូមប្រកាសគាំទ្រ ចំពោះចំណាត់ការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើបញ្ហាព្រំដែន ជាមួយព្រះរាជាណាចក្រថៃ ក្រោយហេតុការណ៍វាយប្រហារប្រដាប់អាវុធ នៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា

ថ្នាក់ដឹកនាំ និងមន្រ្តីរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សូមប្រកាសគាំទ្រ ចំពោះចំណាត់ការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើបញ្ហាព្រំដែន ជាមួយព្រះរាជាណាចក្រថៃ ក្រោយហេតុការណ៍វាយប្រហារប្រដាប់អាវុធ នៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រង ល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.) សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះគោលជំហរច្បាស់លាស់ និង ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលកន្លងទៅរមែង មានភាពរកាំរកូស ដែលបង្កឡើងដោយកងទ័ពថៃ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់។ យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រផងដែរនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតី- តេជោ ហ៊ុន សែន ដែលគាំទ្រឲ្យរាជរដ្ឋាភិបាលប្រទេសទាំងពីរ នាំយកបញ្ហាព្រំដែនទៅដោះស្រាយនៅ តុលាការអន្តរជាតិ ដោយមិនចាំបាច់ឲ្យកម្ពុជាប្តឹង, ដែលជាចំណាត់ការប្រកបដោយភាពចាស់ទុំខាង នយោបាយ នៃអ្នកដឹកនាំកម្ពុជា ដោយបានគិតគូរវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់ខ្ពស់...