សម្តេចតេជោ«មន្ត្រីគ្រប់រូបគឺមិនត្រូវធ្វើខ្លួនជាមន្រ្តីគ្រាប់ល្ពៅទេ ហើយក៏មិនត្រូចក្តិចត្រួយគ្នាដែរ»
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់រំលឹកសារជាថ្មីថា មន្ត្រីគ្រប់រូបគឺមិនត្រូវធ្វើខ្លួនជាមន្រ្តីគ្រាប់ល្ពៅទេ ហើយក៏មិនត្រូចក្តិចត្រួយគ្នាដែរ ជាពិសេសទៀតនោះគឺមិនត្រូវរាំងស្ទះដល់ឱកាសរីកចម្រើននៃមន្រ្តីក្រោមឱវាទផងដែរ។ មន្រ្តីល្អគឺជាអ្នកដែលចេះដោះស្រាយបញ្ហាដែលកើតមានឡើងភ្លាមៗដោយមានការទទួលទាំងខុស និងទទួលទាំងត្រូវ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ និងប្រកាសបើកវគ្គបណ្តុះបណ្តាលថ្មី ឆ្នាំ២០២០របស់សាលាភូមិន្ទរដ្ឋបាលនៅថ្ងៃទី១៥ខែគុម្ភៈនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី កំណែទម្រង់សេវាសាធារណៈមួយចំនួនដែលកម្ពុជាបានអនុវត្តកន្លងដោយបានប្រើប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា។
លើសពីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានដាសតឿនដល់មន្ត្រីរាជការអោយដើរទាន់បច្ចេកវិទ្យានាពេលបច្ចុប្បន្ន អោយស្របទៅតាមបច្ចកវិទ្យាឧស្សាហកម្ម ៤.០ ប៉ុន្តែទន្ទឹមនឹងយើងមាននូវបច្ចេកវិទ្យាហើយ គឺខ្លួនយើងផ្ទាល់ត្រូវតែច...







