សម្ពោធពន្លាជាតិកម្ពុជា ជាលើកដំបូង ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025 នៅទីក្រុងខឹឡូញ ប្រទេសអាល្លឺម៉ង់
អាឡឺម៉ង់:នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ Koelnmesse ទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់នៅថ្ងៃសៅរ៍ថ្ងៃទី៤ខែតុលាឆ្នាំ២០២៥នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម សហគ្រិនខ្មែររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជាបានរៀបចំសម្ពោធ នូវពន្លាសហព័ន្ធស្រូវអង្ករកម្ពុជាយ៉ាងស្រស់ស្អាត។
កម្មវិធីនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងសមាជិកសមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជាចំនួនប្រមាណជា ៥០រូប ។ ពន្លាសហព័ន្ធស្រូវអង្ករកម្ពុជា មានទីតាំងស្ថិតនៅ (STAND No-B-011/B-019) អាគារ 2.1 និងមានការចូលរួមពី ១៣ក្រុមហ៊ុនរួមមាន៖
១. ក្រុមហ៊ុន ហ្គោលដេន រ៉ាយស៍ (ខេមបូឌា)
...








