ជនរងគ្រោះដោយអំពើអយុត្តិធម៌ នៅសាលាឧទ្ធរណ៍ ចោទលោក យូ ប៊ុនឡេង ថា ស្គាល់តែប្រយោជន៍ផ្ទាល់ខ្លួន, ភ្លេចគិតប្រយោជន៍ច្បាប់
(ភ្នំពេញ)៖ បុរសម្នាក់ ដែលអះអាងថា ជាជនរងគ្រោះក្នុងអំពើអយុត្តិធម៌ រហូតបាត់បង់ទ្រព្យសម្បត្តិស្ទើរគ្មានសល់ នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននិយាយប្រាប់អ្នកសារព័ត៌មានថា លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍រាជធានី ភ្នំពេញ បាននិងកំពុងធ្វើឲ្យគ្រួសារគាត់រងទុក្ខវេទនា ឈឺចាប់ ព្រោះតែទង្វើរបស់អ្នកច្បាប់។
លោក ឃិន សាមន អាយុ៥៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បាននិយាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះថា ចៅក្រមនៅសាលាឧទ្ធរណ៍ ដែលស្ថិតក្រោមការត្រួតត្រាពីលោក យូ ប៊ុនឡេង ដែលប្រធានស្ថាប័នសាលាជម្រះក្តីមួយនេះ បានយកសំណុំរឿងក្តីក្នុងវិវាទដីធ្លីរបស់គាត់ អូសបន្លាយអស់ពេលជាង១១ឆ្នាំកន្លង ដើម្បីកេងយកផលប្រយោជន៍ផ្ទាល់ខ្លួន ទាំងបំពានច្បាប់ជាតិ។
បុរសរូបនេះ បាននិយាយទៀតថា «រឿងក្តីរបស់ខ្ញុំបានកើតឡើង តាំងពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៩មកម្លេះ ហើយខ្ញុំបានទទួលភាពអយុត្តិធម៌ជា...








