ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ក្បួនបាតុកម្មនៅហុងកើតឡើងម្តងទៀត ក្រោយពីស្ងាត់បានប៉ុន្មានសប្តាហ៍

ក្បួនបាតុកម្មនៅហុងកើតឡើងម្តងទៀត ក្រោយពីស្ងាត់បានប៉ុន្មានសប្តាហ៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រុមបាតុករពាក់អាវខ្មៅរាប់រយនាក់ បានសម្រុកចូលទៅក្នុងហាងលក់ទំនិញមួយក្នុងផ្សារទំនើបនៃទីក្រុងហុងកុង  និងវាយបំផ្លាញទ្រព្យសម្បត្តិជាច្រើនក្នុងហាង ។ នេះជាអំពើហិង្សាថ្មីមួយទៀត កើតចេញពីក្បួនបាតុកម្ម ក្រោយពីបានស្ងប់ស្ងាត់ អស់រយៈពេលប្រហែល៣ សប្តាហ៍ នេះបើយោងតាមការ  ចុះផ្សាយរបស់ Reuters កាលពីថ្ងៃអាទិត្យ ទី១៥ ខែធ្នូនេះ ។ កងកម្លាំងប៉ូលីសបានប្រើប្រាស់ឧស្ម័ន បង្ហូរទឹកភ្នែក និងរថយន្តបាញ់ទឹក ដើម្បីបំបែកហ្វូងបាតុករ បណ្តាលឲ្យមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង ក្លាយជាអំពើហិង្សា ដែលបានកើតឡើងសារជាថ្មីនៅក្នុងទីក្រុងនេះ ខណៈដែលលោកស្រី ខារី ឡាំ កំពុងធ្វើដំណើរទស្សនកិច្ចទៅកាន់ចិនដីគោក និងជួបជា    មួយមេដឹកនាំកំពូលចិន ។ សូមបញ្ជាក់ថា ក្បួនបាតុកម្ម របស់ក្រុមបាតុករ នៅទីក្រុងហុងកុង បានអូសបន្លាយអស់រយៈពេលជាង៦ខែកន្លងមកហើយ និងមិនទាន់មានសញ្ញាណាមួយ ត្រូវបានបញ្ចប់នោះទេ ខណៈដែលប៉ូលីស ហុងកុងបានចាប់ខ្លួនក្រុមបាតុករប្រមាណជាង២០០០នាក់ និ...
ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៤ ឆ្នាំ២០១៩

ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៤ ឆ្នាំ២០១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើក ទី១៤ ឆ្នាំ២០១៩” នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៩។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិនេះ មានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ព្រោះបានរួមចំណែក ផ្សព្វផ្សាយពីសភាពការណ៍ពិតជាក់ស្តែង នៃសង្គមកម្ពុជា ដែលមានសន្តិភាពពេញបរិបូរ បង្ហាញពីបរិយាសកាសធុរកិច្ច និងវិនិយោគដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិស័យផ្សេងៗ ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលសំដៅជំរុញសកម្មភាពពាណិជ្ជកម្មក្នុង និងក្រៅប្រទេស និងបានផ្តល់ឱកាសដល់ធុរជនកម្ពុជា និងបរទេសទាំងអស់បានជួបពិភាក្សាគ្នាសំដៅជំរុញការធ្វើធុរកិច្ច និងវិនិយោគទៅវិញទៅមកឱ្យកាន់តែសកម្មឡើ...
អាមេរិកអាចនាំចេញទៅកាន់ទីផ្សារចិនក្នុងបរិមាណច្រើនជាងពីរដងនៅឆ្នាំក្រោយ

អាមេរិកអាចនាំចេញទៅកាន់ទីផ្សារចិនក្នុងបរិមាណច្រើនជាងពីរដងនៅឆ្នាំក្រោយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក រ៉ូបឺត ឡាយធីស័រ (Robert Lightizer) តំណាងផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃអាទិត្យ ទី១៥ ខែធ្នូនេះថា សហរដ្ឋអាមេរិកអាចនាំចេញទំនិញគ្រប់ប្រភេទទៅកាន់ទីផ្សាររបស់ប្រទេសចិន ក្នុងបរិមាណច្រើនជាងពីរដង បើប្រៀបធៀបនឹងឆ្នាំ២០១៩នេះ ចាប់ពីឆ្នាំ២០២០ ខាងមុខ តទៅ ។ នេះបើតាមការចុះផ្សាយរបស់ Reuters ។ លោក រ៉ូបឺត ឡាយធីស័រ បានបន្តថា កំណើនពីរដងនៃបរិមាណទំនិញអាមេរិក ដែលនឹងនាំចេញទៅកាន់ទីផ្សារចិន គឺភាគច្រើនជាងផលិតផលកសិកម្ម មានសណ្តែងសៀង សាច់គោ សាច់ជ្រូក និងផលិត ផល កសិកម្មជាច្រើនមុខផ្សេងទៀត ដែលអាចជួយពង្រីកទីផ្សាររបស់ប្រជាកសិករអាមេរិកបានយ៉ាងច្រើន ។ សូមបញ្ជាក់ថា នៅចុងឆ្នាំ២០១៩នេះ ស្ថានភាពសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសចិន និងសហរដ្ឋអា មេរិក ហាក់ដូចជាធូរស្រាលបន្តិច ក្រោយពីប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ១ និងលេខ២លើពិភពលោក បានផ្តល់សម្បទានឲ្យគ្នាទៅវិញទៅមក ដោយចិនបានសម្រេចទទួលទិញផលិតផលកសិកម្ម ពីប្រជាកសិក...
រុស្ស៊ីបង្ហាញក្តីបារម្ភពីការសាកល្បងមីស៊ីលបាលីស្ទិកថ្មីរបស់អាមេរិក

រុស្ស៊ីបង្ហាញក្តីបារម្ភពីការសាកល្បងមីស៊ីលបាលីស្ទិកថ្មីរបស់អាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទីភ្នាក់ងារព័ត៌មាន RIA បានចុះផ្សាយថា រុស្ស៊ីបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងនៅថ្ងៃសុក្រ ទី១៣ ខែធ្នូនេះ ចំពោះការបាញ់ សាកល្បងមីស៊ីលបាលីស្ទិក ថ្មីរបស់សហរដ្ឋអាមេរិក ដែលត្រូវបានហាមឃាត់ដោយសន្ធិសញ្ញានុយក្លេអ៊ែរកម្លាំងមធ្យម (Intermediat-range nuclear Forces Treaty) ដែលហៅកាត់ថា INF រវាងរុស្ស៊ី និងអាមេរិក ។ លោក វ៉្លាឌីមៀរ អឺម៉ាកូ (Vladimir Ermakov) ប្រធានផ្នែកគ្រប់គ្រង និងមិនសាយភាយអាវុធរបស់ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា រុស្ស៊ីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការសាកល្បងមីស៊ីលប្រភេទថ្មីនេះ ហើយលោកនឹងកត់ត្រាទុកនូវសកម្មភាពបំពាន់កសន្ធិសញ្ញា INF ពីសហរដ្ឋអាមេរិក ។ រុស្ស៊ីបានបង្ហាញក្តីបារម្ភ ក្រោយពីអាមេរិកបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកថ្មី កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូដដែល ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់សន្ធិសញ្ញា INF ដែលត្រូវបានចុះហត្ថលេខាដោយអាមេរិក និងអតីតសហភាពសូវៀត កាលពីឆ្នាំ១៩៨៧កន្លងទៅ ៕ ...
ចិននឹងទិញផលិតផលកសិកម្មពីអាមេរិកតម្លៃ៥០ពាន់លានដុល្លារបន្ថែមនៅឆ្នាំ២០២០

ចិននឹងទិញផលិតផលកសិកម្មពីអាមេរិកតម្លៃ៥០ពាន់លានដុល្លារបន្ថែមនៅឆ្នាំ២០២០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
យោងតាមការចុះផ្សាយរបស់ Reuters បានឲ្យដឹងថា មន្ត្រីសេតវិមានសហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូនេះ ស្តីពីប្រទេសចិន ដែលបានសម្រេចទទួលទិញផលិតផលកសិកម្មពីប្រជាកសិករសហរដ្ឋអាមេរិកក្នុងតម្លៃទឹកប្រាក់ប្រមាណ៥០ពាន់លានដុល្លារបន្ថែមទៀត ចាប់ផ្តើមពីឆ្នាំ២០២០ខាងមុខនេះទៅ ។ មន្ត្រីសេតវិមានដដែលបានបន្តថា អាមេរិកក៏បានយល់ព្រមផងដែរ ក្នុងការផ្អាកការដំឡើងតម្លៃពន្ធនាំចូលពីប្រទេសចិនក្នុងតម្លៃទឹកប្រាក់ប្រមាណ១៦០ពាន់លានដុល្លារ ដែលអាមេរិកនឹងដាក់ឲ្យចូលជាធរមាននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ ។ មន្ត្រីកសិកម្មរបស់សហរដ្ឋអាមេរិកបាននិយាយថា កាលពីឆ្នាំ២០១៧កន្លងទៅ ចិនបានទិញផលិតផលកសិកម្ម ពីប្រជាកសិករអាមេរិក ត្រឹមតែតម្លៃទឹកប្រាក់ប្រមាណ ២៤ពាន់លានដុល្លារប៉ុណ្ណោះ ហើយនៅ ពេលនេះ ចិនបានសម្រេចទិញបន្ថែមទៀតក្នុងតម្លៃទឹកប្រាក់៥០ពាន់លានដុល្លារ ដែលនេះជាសញ្ញាធូរស្រាលមួយក្នុងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេ...
វិនិយោគិនជប៉ុនស្វែងរកឱកាសនិងចាប់ដៃគូពាណិជ្ជកម្មកម្ពុជា

វិនិយោគិនជប៉ុនស្វែងរកឱកាសនិងចាប់ដៃគូពាណិជ្ជកម្មកម្ពុជា

ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្តនិងជាធនាគារពាណិជ្ជឈានមុខក្នុងព្រះរាជាណាចក្រកម្ពុជាមានកិច្ចជំនួបធុរកិច្ចរវាងដៃគូពាណិជ្ជកម្មកម្ពុជា និងវិនិយោគិនជប៉ុន ដែលធ្វើឡើងថ្ងៃទី១១ខែធ្នូនេះត្រូវបានផ្តួចផ្តើមនិងរៀបចំសហការ ដោយសមាគមជប៉ុន-កម្ពុជា ដើម្បីសិក្សាស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាព​​​និងសក្តានុពលវិនិយោគនៅកម្ពុជាក៏ដូចជាការស្វែងរកដៃគូនិងកិច្ចសហប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា សមាគមជប៉ុន-កម្ពុជានិងធនាគារ អេស៊ីលីដា ភីអិលស៊ីមានក្តីសោម​ន​ស្សរីករាយ ដោយស្ថាប័នយើងទាំងពីរបានអនុញ្ញាតឲ្យវិនិយោគិនមកគ្រប់វិស័យធុរកិច្ចរួមមាន វិស័យអភិវឌ្ឍ សំណង់ និងប្រឹក្សាយោបល់ការគ្រប់គ្រងធុរកិច្ចទេសចរណ៍ វិទ្យា​សាស្ត្រ និងបច្ចេកវិទ្យាព័ត៌មានអាហារសុខភាពខូសមេទិកក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មលើទីផ្សារ សេវាសុខាភិបាល គ្រឿ...
សេដ្ឋកិច្ចអាមេរិកក្នុងរដ្ឋការលោកត្រាំ គ្រាន់បើជាងលោក អូបាម៉ា

សេដ្ឋកិច្ចអាមេរិកក្នុងរដ្ឋការលោកត្រាំ គ្រាន់បើជាងលោក អូបាម៉ា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះ ក្នុងរដ្ឋការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺមានលក្ខណៈល្អប្រសើរជាងក្នុងរដ្ឋ ការរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា  ។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Yahoo Finance ។ ក្រុមអ្នកជំនាញដដែលបានបន្តបង្ហាញថា ក្នុងរយៈពេលជិត១២ខែ នៃឆ្នាំ២០១៩នេះ អត្រាប្រជាពលរដ្ឋអាមេរិកគ្មានការងារធ្វើ បានធ្លាក់ទៅក្នុងកម្រិតទាបបំផុតត្រឹមតែ៣.៧% ប៉ុណ្ណោះ ដែលជាអត្រាគ្មានការងារធ្វើកម្រិតទាប គិតចាប់តាំងពីរយៈពេលជាងកន្លះទសវត្សរ៍កន្លងមកនេះ ។ ចំពោះស្ថិរភាពតម្លៃហិរញ្ញវត្ថុ និងអតិផរណា តម្លៃទំនិញនៅលើទីផ្សារ មានការប្រែប្រួលតិចតួចដែរ ក្នុង រយៈពេលជិតពេញមួយអាណត្តិដែលលោក ត្រាំ បានកាន់តំណែងជាប្រធានាធិបតី ហើយការនាំចេញក៏មានការកើនឡើងដែរ ក្រោយពីលោក ត្រាំ បានតម្រូវឲ្យប្រទេសដៃគូពាណិជ្ជកម្មជាមួយអាមេរិក បើក ចំហរទីផ្សារបន្ថែម ៕...
រដ្ឋាភិបាលសហរដ្ឋអាមេរិកបីជំនាន់បន្តកុហកពលរដ្ឋខ្លួនឯងក្នុងសង្គ្រាមនៅអាហ្វហ្កានិស្ថាន

រដ្ឋាភិបាលសហរដ្ឋអាមេរិកបីជំនាន់បន្តកុហកពលរដ្ឋខ្លួនឯងក្នុងសង្គ្រាមនៅអាហ្វហ្កានិស្ថាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រធានាធិបតី និងមន្ត្រីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិករហូតដល់៣ជំនាន់ គឺជំនាន់លោកប្រធានា ធិបតី ចច ដាប់ប៊ែលយូ ប៊ូស (George W.Bush) លោក បារ៉ាក់ អូបាម៉ា (Barack Obama) និងលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានបន្តកុហកបោកប្រាស់ និងបំភាន់មតិប្រជាពលរដ្ឋរបស់ខ្លួនឯងមិនទាន់បញ្ចប់នៅឡើយពាក់ព័ន្ធនឹងបរាជ័យរបស់អាមេរិកក្នុងសង្គ្រាមនៅប្រទេសអាហ្វ ហ្កានិស្ថាន។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Washington Post ។ Washington Post បានចុះផ្សាយបែបនេះ ដោយផ្អែកទៅលើឯកសារសម្ងាត់របស់រដ្ឋាភិបាលអាមេរិកប្រមាណជាង២០០០ច្បាប់ស្តីពីសង្គ្រាមនៅប្រទេសអាហ្វហ្កានិស្ថាន ដែលបានបែកធ្លាយ និងត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយមួយនេះ ។ ឯកសារសម្ងាត់ទាំងជាង២០០០ច្បាប់នោះបានបង្ហាញថា សហរដ្ឋអាមេរិកបានទទួលបរាជ័យទាំងស្រុងក្នុងសង្គ្រាម នៅប្រទេសអាហ្វហ្កានិស្ថាន ដោយសារតែសង្គ្រាមនេះ បានចាប់ផ្ទុះឡើងចាប់តាំងពីឆ្នាំ ២០០១  ដោយអតីត...
លោកប៉ាន សូរស័ក្ដិ​ ថា៖​ជប៉ុនសន្យាទាក់ទាញសហគ្រាសធុនតូច និងមធ្យមជប៉ុនមកវិនិយោគនៅកម្ពុជា

លោកប៉ាន សូរស័ក្ដិ​ ថា៖​ជប៉ុនសន្យាទាក់ទាញសហគ្រាសធុនតូច និងមធ្យមជប៉ុនមកវិនិយោគនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបគណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association) ដឹកនាំដោយ លោក តាកាហាឈី ហ្វូមីអាគី (Takahashi Fumiaki) កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នេះ ។ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានថ្លែងថា ប្រទេសជប៉ុន តែងតែជួយគាំទ្រដល់ប្រទេសកម្ពុជា ហើយបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចំរើនឡើង។ ធ្វើឲ្យកម្ពុជាទទួលបាននូវអត្រាកំណើនសេដ្ឋកិច្ចជាមធ្យម ៧% ក្នុងរយៈពេល ២ ទសវត្សចុងក្រោយ ហើយបានប្រែក្លាយប្រទេសកម្ពុជាពីប្រទេសទទួលបានចំណូលទាប មកជាប្រទេសទទួលបានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥។ ការវិនិយោគដោយក្រុមហ៊ុនជប៉ុន ជាវិនិយោគិនឈានមុខគេនៅកម្ពុជា ប្រកបដោយគុណភាពដូចជាផ្សារទំនើបអ៊ីអន ក្រុមហ៊ុនមីនីប៊ែរ-មីតស៊ូមី និងមន្ទីរពេទ្យសាន់រ៉ាយ បានរួមចំណែកជាមួយ នឹងក្រុមហ៊ុនជប៉ុនជាច្រើនទៀត ។ ដូចជាការផលិតគ្រឿងបង្គុំ អគ្គិសនី និងអេឡិច ត្រូនិក គ្រឿងបង្...
លោកស្រី អ៊ុងសាន ស៊ូជី ចាត់ទុកការចោទប្រកាន់មីយ៉ានម៉ាជាពាក្យបណ្តឹងនាំឲ្យយល់ខុស

លោកស្រី អ៊ុងសាន ស៊ូជី ចាត់ទុកការចោទប្រកាន់មីយ៉ានម៉ាជាពាក្យបណ្តឹងនាំឲ្យយល់ខុស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំតាមជាក់ស្តែងរបស់សហភាពមីយ៉ានម៉ា បានប្រកាសច្រានចោល នៅថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ នូវការចោទប្រកាន់លើសហភាពមីយ៉ានម៉ាពីបទប្រល័យពូជសាសន៍ពីសំណាក់ប្រទេសហ្កំប៊ី ទៅតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ប្រទេសហូឡង់ និងត្រូវបើកសវនាការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃអង្គារ ទី១០ រហូតដល់ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូនេះ ដែលម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះបានចូលក្នុងសវនាការ ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ Reuters ។ លោកស្រី អ៊ុងសាន ស៊ូជី បានចាត់ទុកបទចោទប្រកាន់នេះថា ជាពាក្យបណ្តឹង នាំឲ្យមានការយល់ខុស និងជាពាក្យបណ្តឹងមិនគ្រប់ជ្រុងជ្រោយ ដែលមិនគួរតុលាការកំពូលរបស់អង្គការសហប្រជាជាតិមួយនេះ យកមកបើកសវនាការរឿងក្តីបែបនេះទេ ។ លោកស្រី ស៊ូជី បានលើកឡើងបែបនេះដោយសំដៅលើហេតុផលថា កងកម្លាំងយោធាមីយ៉ានម៉ា បានបង្ក្រាបលើក្រុមបះបោរប្រដាប់អាវុធជនមូស្ល៊ីមរ៉ូហ៊ីងយ៉ានៅមីយ៉ានម៉ា ដែលត្រូវបានបង្កើតឡើងក្នុងបំណងវ...