ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលវឌ្ឍនភាពនៃវិស័យអាទិភាពចំនួន ៦
នាព្រឹកថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន ដោយមានការចូលរួមពី លោក លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក សមាជិកាគណៈកម្មាធិការ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
កិច្ចប្រជុំនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍ស្តីពី លទ្ធផលវឌ្ឍនភាពការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ នៃការអនុវត្តផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី (២០២៤-២០២៨) និងកំណត់ទិសដៅការងារជាអាទិភាពសំខាន់ៗ សម្រាប់អនុវត្តបន្តនាពេលខាងមុខផងដែរ។ ផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន នេះ គឺផ្តោតសំខាន់លើវិស័យអាទិភាពចំនួន ៦ ដូចជា៖ (១)កិច្ចសហប្រតិបត្តិ...








