កម្ពុជាមានកត្តាចំនួន៧ ដែលអំណោយផល និងទាក់ទាញវិនិយោគិនបរទេស
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងក្នុងសប្ដាហ៍នេះថា ប្រទេសកម្ពុជាជាកន្លែងវិនិយោគដ៏ពេញនិយមសម្រាប់វិនិយោគិនបរទេស។
ក្នុងកម្មវិធីមួយនាសណ្ឋាគារ ឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញក្នុងសប្ដាហ៍នេះ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសរំលេចជូនភ្ញៀវជាតិ និងអន្តរជាតិដែលចូលរួមដោយបន្តថា មានកត្តាចំនួន ៧ ដែលអំណោយផល និងទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគឱ្យមកវិនិយោគនៅកម្ពុជា ។
កត្តាទាំង៧ដែលឧបនាយករដ្ឋមន្រ្តីលើកឡើង ក្នុងនោះមាន ៖ ១. សន្តិភាព ស្ថេរភាពនយោបាយ, ២. ច្បាប់នៃការវិនិយោគ និងបរិយាកាសនៃការវិនិយោគមានអំណោយផល ,៣. រាជរដ្ឋាភិបាលជំរុញការវិនិយោគ ,៤. ការផ្សារភ្ជាប់នៃហេដ្ឋារចនាសម្ព័ន្ធ មានដូចជាទឹក ភ្លើង ព្រលានយន្តហោះ ផ្លូវដឹកជញ្ជូនកាន់តែមានភាពប្រសើរឡើង ,៥. ប្រព័ន្ធហិរញ្ញវត្ថុមានស្ថ...








